* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
* អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់
* ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល
* សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល
* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ប្រតិភូធុរកិច្ចចិន ៤០រូប ដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់មកពីក្រុមហ៊ុនធំៗនៅចិន មកស្វែងយល់ឱកាសវិនិយោគក្នុងទីផ្សារមូលបត្រនៅកម្ពុជា (Video inside)

31-08-2026 14:21

(ភ្នំពេញ)៖ គណៈប្រតិភូចិន៤០រូប ដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់មកពីក្រុមហ៊ុនធំៗក្នុងវិស័យសំខាន់ៗ ដូចជា ថាមពលកកើតឡើងវិញ បច្ចេកវិទ្យាឌីជីថល AI ឧស្សាហកម្មផលិតកម្មឆ្លាតវៃ កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦នេះ បានមកស្វែងយល់បន្ថែមអំពីការវិវឌ្ឍនភាព និងឱកាសវិនិយោគក្នុងទីផ្សារមូលបត្រ នៅកម្ពុជា។

នាឱកាសនេះ លោកបណ្ឌិត ហេង វុទ្ធី ប្រធានសមាគមសហព័ន្ធជំរុញពាណិជ្ជកម្ម និងវិនិយោគជាតិកម្ពុជា (CamTIPA) បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូធុរកិច្ច និងវិនិយោគិនចិនចំនួន ៤០រូប ដែលមកពីប្រទេសចិន និងបណ្តាប្រទេសសមាជិកអាស៊ាន ដើម្បីចូលរួមក្នុង «ជំនួបពិភាក្សា និងផ្លាស់ប្តូរយោបល់ ស្តីពីកិច្ចសហប្រតិបត្តិការ និងឱកាសវិនិយោគក្នុងទីផ្សារដើមទុនកម្ពុជា» ​នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នៅផ្សារមូលបត្រកម្ពុជា (CSX)។

វត្តមានរបស់គណៈប្រតិភូធុរកិច្ចចិននាពេលនេះ គឺជាសក្ខីភាពបញ្ជាក់ពីភាពរឹងមាំនៃ «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។គណៈប្រតិភូធុរកិច្ចចិន បានស្វែងយល់បន្ថែមឱកាសវិនិយោគក្នុងទីផ្សារមូលបត្រ ឱកាសនៃការចុះបញ្ជីលក់ភាគហ៊ុនជាសាធារណៈ (IPO) និងការបោះផ្សាយសញ្ញាបណ្ណ សម្រាប់ក្រុមហ៊ុនដែលមានសក្តានុពលនិងកិច្ចសហប្រតិបត្តិការក្នុងការនាំយកទុនវិនិយោគអន្តរជាតិ ចូលមកក្នុងទីផ្សារដើមទុនកម្ពុជា។

លោក បណ្ឌិត ហេង វុទ្ធី បានគូសបញ្ជាក់ថា ទីផ្សារដើមទុនកម្ពុជា គឺជាម៉ាស៊ីនជំរុញដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ចជាតិ។ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ផ្សារមូលបត្រកម្ពុជា (CSX) បានអភិវឌ្ឍទីផ្សារភាគហ៊ុន សញ្ញាបណ្ណ និងបង្កើតឧបករណ៍ហិរញ្ញវត្ថុសម្បូរបែប ដើម្បីទាក់ទាញការបណ្តាក់ទុនទាំងក្នុង និងក្រៅប្រទេស។

ក្នុងនាម CamTIPA និងក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យូរីធី (Cambodia Securities Plc.) ដែលជាក្រុមហ៊ុនមូលបត្រមានអាជ្ញាប័ណ្ណពេញលេញ លោកបណ្ឌិត ហេង វុទ្ធី បានប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយ CSX ដើម្បីដើរតួជា «ស្ពានចម្លង» ភ្ជាប់ទំនាក់ទំនងរវាងវិនិយោគិនអន្តរជាតិជាមួយទីផ្សារដើមទុនកម្ពុជា រុញច្រានសេដ្ឋកិច្ចជាតិឱ្យកាន់តែមានសន្ទុះខ្លាំងក្លា៕