* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
* អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់
* ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល
* សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល
* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

គណៈប្រតិភូធុរកិច្ចនិងវិនិយោគចិនជាង២០ក្រុមហ៊ុន ស្វែងយល់ពីកាលានុវត្តភាពយុទ្ធសាស្ត្រ និងការបោះទុនវិនិយោគទ្រង់ទ្រាយធំនៅកម្ពុជា

31-08-2026 20:44

(ភ្នំពេញ)៖ គណៈប្រតិភូធុរកិច្ចនិងវិនិយោគ នារសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ បានពិភាក្សាការងារជាមួយ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដើម្បីសិក្សាស្វែងយល់ឱ្យបានលម្អិតអំពី «កាលានុវត្តភាពយុទ្ធសាស្ត្រ និងការបោះទុនវិនិយោគទ្រង់ទ្រាយធំនៅកម្ពុជា»។

គណៈប្រតិភូធុរកិច្ចនិងវិនិយោគពីសាធារណរដ្ឋប្រជាមានិតចិន ចំនួន ២៥ស្ថាប័ន ដឹកនាំដោយលោកបណ្ឌិត Wang Boyong អនុប្រធាន និងជាអគ្គលេខាធិការនៃ វិទ្យាស្ថានចិនសម្រាប់នវានុវត្តន៍ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ (CIIDS) និងមានការសម្របសម្រួលពី សមាគមសហព័ន្ធជំរុញពាណិជ្ជកម្ម និងវិនិយោគជាតិកម្ពុជា (CamTIPA) ។

លោកបណ្ឌិត ហេង វុទ្ធី ប្រធានសហព័ន្ធជាតិជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជាបានឱ្យដឹងថា គណៈប្រតិភូចិនដែលមកស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា នាពេលនេះ រួមមានមកពីស្ថាប័នស្រាវជ្រាវយុទ្ធសាស្ត្រជាន់ខ្ពស់ គឺវិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្ត្រនវានុវត្តន៍ និងការអភិវឌ្ឍន៍ចិន ព្រមទាំងតំណាងមកពីវិស័យយុទ្ធសាស្ត្រជាច្រើនដូចជា ថាមពលថ្មី និងកកើតឡើងវិញ សេដ្ឋកិច្ចឌីជីថល AI ផលិតកម្មទំនើប កសិកម្ម e-Commerce ភស្តុភារកម្ម និងទីផ្សារដើមទុន។ ក្នុងនោះក៏មានវត្តមានតំណាងក្រុមហ៊ុនធំៗ និងបច្ចេកវិទ្យាជឿនលឿន ដូចជា ក្រុមហ៊ុន OCEANO China Investment, Beijing Juntian Hangyu Technology និង Helio New Energy ផងដែរ។

លោកបានគូសបញ្ជាក់ថា គោលបំណងចម្បងនៃជំនួបនេះ គឺដើម្បីអនុញ្ញាតឱ្យវិនិយោគិនចិនទទួលបានព័ត៌មានជាក់ស្តែង និងផ្លូវការផ្ទាល់ពី CDC អំពីទស្សនវិស័យសេដ្ឋកិច្ច អាទិភាពអភិវឌ្ឍន៍របស់កម្ពុជា គោលនយោបាយ និងវិស័យអាទិភាពដែលរាជរដ្ឋាភិបាលកំពុងទាក់ទាញ ការលើកទឹកចិត្តផ្នែកពន្ធដារ កិច្ចសម្រួលវិនិយោគ និងគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP)។ លើសពីនេះ ជំនួបនេះក៏ជាឱកាសសម្រាប់ស្វែងរកគម្រោងសហប្រតិបត្តិការជាក់ស្តែងរវាងក្រុមហ៊ុនចិន និងដៃគូកម្ពុជាផងដែរ។

លោកបានគូសបញ្ជាក់បន្ថែមថា CamTIPA រួមជាមួយក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យូរីធី ប្តេជ្ញាចិត្តធ្វើជាស្ពានចម្លងភ្ជាប់ទំនាក់ទំនងរវាងស្ថាប័នរដ្ឋ វិនិយោគិនអន្តរជាតិ និងទីផ្សារដើមទុន ដើម្បីប្រែក្លាយឱកាសរួមឱ្យទៅជាលទ្ធផលវិនិយោគជាក់ស្តែង និងយូរអង្វែងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា ដើម្បីស្វែងយល់ផ្ទាល់អំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគដ៏សម្បូរបែប ក្នុងគោលបំណងពិចារណាជ្រើសរើសកម្ពុជា ជាគោលដៅវិនិយោគយុទ្ធសាស្ត្របន្ទាប់របស់ខ្លួន។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្រ្តីបានរម្លឹកអំពីការចូលរួមអមដំណើរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទស្សនកិច្ចផ្លូវការ និងមិត្តភាពប្រកបដោយផ្លែផ្កានៅសាធារណរដ្ឋប្រជាមានិតចិន ក៏ដូចជាបន្តដឹកនាំគណៈប្រតិភូកម្ពុជាបំពេញបេសកកម្មទាក់ទាញ និងជំរុញវិនិយោគរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅផងដែរ។ បន្ថែមពីលោក បានគូសបញ្ជាក់អំពីបរិយាកាសវិនិយោគប្រកបដោយអំណោយផលរបស់កម្ពុជា រួមមាន សុខសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ក្របខ័ណ្ឌច្បាប់វិនិយោគថ្មីដែលផ្តល់កិច្ចសម្រួល និងការលើកទឹកចិត្តខ្ពស់ ព្រមទាំងកម្លាំងពលកម្មវ័យក្មេងដែលមានសមត្ថភាព និងទីតាំងភូមិសាស្រ្តដែលអំណោយផល។

លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី តែងតែចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីន និងជាដៃគូមិនអាចខ្វះបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាតិ ដោយបាននិងកំពុងដាក់ចេញនូវវិធានការ ក៏ដូចជាយន្តការថែទាំវិនិយោគប្រកបដោយប្រសិទ្ធភាព និងភាពបុរេសកម្មជាបន្តបន្ទាប់។ ក្នុងនោះដែរ លោកឧបនាយករដ្ឋមន្ត្រី បានរំលេចអំពីគំនិតផ្តួចផ្តើមថ្មីគឺកម្មវិធី «Open Day with DPM» ដែលកម្មវិធីផ្លូវការជាលើកដំបូង នឹងប្រព្រឹត្តទៅនៅថ្ងៃទី១ ខែកញ្ញា ស្អែកនេះ។

ទន្ទឹមគ្នានេះ លោកបានសង្កត់ធ្ងន់លើតម្រូវការវិនិយោគលើវិស័យកែច្នៃវត្ថុធាតុដើមដូចជា គ្រាប់ស្វាយចន្ទី ស្វាយ ដំឡូងមី និងពោត ក៏ដូចជាវិស័យអេឡិចត្រូនិក និងយានយន្ត ដើម្បីបង្កើនតម្លៃបន្ថែម និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។

តាមរយៈជំនួបពិភាក្សានេះគណៈប្រតិភូធុរកិច្ចនិងវិនិយោគ ទទួលបានឱកាសក្នុងការជម្រាបជូនអំពីបច្ចុប្បន្នភាពនៃប្រតិបត្តិការអាជីវកម្ម ជំនាញឯកទេស ព្រមទាំងទស្សនវិស័យ និងគម្រោងផែនការក្នុងការជ្រើសរើសកម្ពុជា ជាគោលដៅវិនិយោគយុទ្ធសាស្ត្របន្ទាប់។ បន្ថែមពីនេះ គណៈប្រតិភូក៏បានលើកឡើងនូវសំណួរបច្ចេកទេសមួយចំនួនពាក់ព័ន្ធនឹងបរិយាកាសវិនិយោគ ដើម្បីគោរពស្នើសុំការតម្រង់ទិស និងការពន្យល់បកស្រាយពីសំណាក់លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុលផងដែរ៕