* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
* អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់
* ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល
* សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល
* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កុំចាយធំជាងចំណូល! មហាឧបាសក អៀង សុធារ៉ា លើកទឹកចិត្ដដល់ពលរដ្ឋចេះសន្សំ និងចាយវាយឲ្យបានត្រឹមត្រូវ ( Video inside)

01-09-2026 10:18

(ភ្នំពេញ)៖ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា ទីប្រឹក្សាគណៈសង្ឃនាយកគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងលើកទឹកចិត្តដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវចេះសន្សំ និងចេះប្រើប្រាក់ថវិកាដែលខ្លួនរកបានប្រកបដោយសមជីវិតា ដោយចាយវាយធនធានរបស់ខ្លួនប្រកបដោយគតិបណ្ឌិត និងប្រសិទ្ធភាព ដើម្បីកសាងជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង។

តាមរយៈកិច្ចសម្ភាសពិសេសជាបណ្តាញព័ត៌មាន Fresh News មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា បានបញ្ជាក់ដូចនេះថា «នៅក្នុងពុទ្ធសាសនា គឺមានធនធានប៉ុណ្ណា ចាយប៉ុណ្ណា ចាយប្រចាំថ្ងៃប៉ុណ្ណា សន្សំប៉ុណ្ណា យើងលៃលកតាមហ្នឹងហៅថា សមជីវិតា។ អញ្ចឹងខ្ញុំឆ្លៀតថា ក្នុងពុទ្ធសាសនាប្រាក់ចំណូលយើងប្រចាំខែ ប្រចាំឆ្នាំ យើងត្រូវចាយតែ ២៥% , ទុកសន្សំទុក ២៥% ហើយយកទៅធ្វើរបររកស៊ីវិនិយោគផ្សេងៗ ៥០% បើយើងធ្វើតាមបែបបទនេះបាន និងមានសមជីវិតាហើយ»។

សូមបញ្ជាក់ដែរថា បើតាមទស្សនៈព្រះពុទ្ធសាសនាពាក្យ «សមជីវិតា» គឺសំដៅលើការរស់នៅប្រកបដោយសេចក្តីសន្ដោស និងការប្រើប្រាស់ទ្រព្យសម្បត្តិឲ្យបានសមល្មមនឹងសេចក្តីត្រូវការនៃជីវិត មិនមែនជាការរស់នៅត្រឹមតែរស់នោះទេ។ ព្រះពុទ្ធសាសនាបានបកស្រាយថា សមជីវិតា គឺជាការរស់នៅដោយចេះគ្រប់គ្រងចំណូលចំណាយ មិនខ្ជះខ្ជាយហួសប្រមាណ និងប្រើប្រាស់ទ្រព្យសម្បត្តិឲ្យគ្រប់គ្រាន់តាមតម្រូវការចាំបាច់នៃជីវភាពប្រចាំថ្ងៃ ដូចជាការថែរក្សាសុខភាព និងការចេះសន្សំសំចៃជាដើម។

ក្នុងន័យនេះមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា ចង់សង្កត់ធ្ងន់ដែរថា ការចេះគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន ការសន្សំប្រាក់ទុក មិនត្រឹមតែជួយដោះស្រាយបញ្ហាប្រឈមនានាដែលកើតឡើងដោយយថាហេតុប៉ុណ្ណោះទេ ថែមទាំងជាទុនសម្រាប់វិនិយោគទៅលើឱកាសថ្មីៗ ឬពង្រីកមុខរបរដើម្បីបង្កើនចំណូលផងដែរ៕

សូមស្តាប់ការលើកឡើងរបស់មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា៖