* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
* អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់
* ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល
* សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល
* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ទុនវិនិយោគចិនប្រមាណ ១.៥ ពាន់លានដុល្លារ ហូរចូលមកកម្ពុជា ក្នុងរយៈពេល ៧ ខែឆ្នាំ២០២៦, ភាគច្រើលើវិស័យកម្មន្តសាល

01-09-2026 14:46

(ភ្នំពេញ)៖ ក្នុងរយៈពេល ៧ ខែដើមឆ្នាំ ២០២៦ នេះ កម្ពុជាបានទទួលទុនវិនិយោគពីប្រទេសចិនប្រមាណ ១.៥ ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលភាគច្រើនបានផ្តោតទៅលើវិស័យកម្មន្តសាល។

ថ្លែងក្នុងកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំធុរកិច្ច ចិន-អាស៊ាន នាថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦នេះ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់ថា ចិនគឺជាប្រភពទុនវិនិយោគធំជាងគេបំផុតរបស់កម្ពុជា ដោយរួមចំណែកប្រមាណ ៨៣% នៃទំហំទុនសរុបនៅកម្ពុជាក្នុងឆ្នាំ ២០២៥។ ដោយឡែក ក្នុងរយៈពេល ៧ ខែដើមឆ្នាំ ២០២៦ នេះ ទុនវិនិយោគពីប្រទេសចិន មានប្រមាណ ១.៥ ពាន់លានដុល្លារសហរដ្ឋអាមេរិក។

គម្រោងវិនិយោគលេចធ្លោរបស់ចិនរួមមាន ការបង្កើតរោងចក្រផលិតសម្បកថ្នាំពេទ្យ សម្បកកង់រថយន្ត គ្រឿងបន្លាស់រថយន្ត រោងចក្រផលិត និងដំឡើងបរិក្ខារអគ្គិសនី និងអេឡិចត្រូនិក ព្រមទាំងគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាបជាដើម។

លោក ជា វុទ្ធី មានប្រសាសន៍ថា គម្រោងទាំងនេះមិនត្រឹមតែនាំមកនូវទុនវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតសកម្មភាពផលិតកម្មថ្មី បង្កើតការងារ បង្កើនការនាំចេញ និងជួយកម្ពុជាភ្ជាប់ខ្លួនកាន់តែស៊ីជម្រៅក្នុងខ្សែចង្វាក់ផលិតកម្មក្នុងតំបន់។

លោកបន្តថា «ឧទាហរណ៍ដ៏ល្អមួយគឺការកើតឡើងនៃការតភ្ជាប់ជាមួយអ្នកផ្គត់ផ្គង់ក្នុងស្រុក ដោយគម្រោងផលិតសម្បកកង់រថយន្តមួយចំនួនរបស់ចិន ដែលបានប្រើប្រាស់ជ័រកៅស៊ូនៅកម្ពុជា ។ នេះគឺជាអ្វីដែលយើងចង់ឃើញកាន់តែច្រើន មិនមែនត្រឹមតែរោងចក្រមួយប៉ុណ្ណោះទេ ប៉ុន្តែមានផលិតក្នុងស្រុកចូលរួមផ្គត់ផ្គង់ មានការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា មានការបណ្ដុះបណ្ដាលធនធានមនុស្ស និងមានតម្លៃបន្ថែមច្រើនៗទៀតនៅក្នុងប្រទេស។ នេះហើយគឺជាដំណាក់កាលបន្ទាប់ដែលយើងចង់ឃើញនៅក្នុងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន ជាពិសេសគឺការជំរុញនូវការអភិវឌ្ឍរបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា គឺរបៀងឧស្សាហកម្មអង្ករ និងមច្ឆា ដែលគឺជាការចង់បានរបស់ប្រមុខដឹកនាំនៃប្រទេសយើងទាំងពីរ ដែលយើងបានចុះអនុស្សរណៈជាមួយគ្នាពីប៉ុន្មានឆ្នាំកន្លងមក ដែលជំរុញធ្វើម៉េចឲ្យកិច្ចការងារនេះសម្រេចបានជាអតិបរមា»។

លោក ជា វុទ្ធី លើកឡើងថា កំណើននៃទុនវិនិយោគពីចិននេះ បានគូសបញ្ជាក់ពីទំនាក់ទំនងការទូតដ៏រឹងមាំរវាងកម្ពុជា-ចិន ដែលបានចាប់ផ្តើមតាំងពីឆ្នាំ ១៩៥៩ និងបានចាក់ឫសយ៉ាងជ្រៅក្នុងគ្រប់វិស័យ។ទំនាក់ទំនងនេះបានឈានដល់កម្រិតថ្មីមួយទៀតតាមរយៈការបង្កើតកិច្ចប្រតិបត្តិការត្បូងពេជ្រកាលពីខែកុម្ភៈ ឆ្នាំ ២០២៣ ដែលបានបើកទំព័រថ្មីសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើន។

លោកបន្តថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រជាបន្តបន្ទាប់ពីរដ្ឋាភិបាល និងប្រជាជនចិន ពិសេសតាមរយៈការអភិវឌ្ឍរចនាសម្ព័ន្ធ និងការវិនិយោគ។ ចំណងមិត្តភាពដ៏មានតម្លៃនេះបានក្លាយជាមូលដ្ឋានគ្រឹះសំខាន់ក្នុងការកសាងទំនុកចិត្តរបស់ធុរជន និងវិនិយោគិននៃប្រទេសទាំងពីរ ដែលឆ្លុះបញ្ចាំងតាមរយៈការបន្តកើនឡើងនៃទំហំពាណិជ្ជកម្ម និងគម្រោងវិនិយោគចិនមកកម្ពុជា៕