* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
* អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់
* ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល
* សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល
* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្នុងកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំធុរកិច្ច ចិន-អាស៊ាន ឆ្នាំ២០២៦! មន្ដ្រីជាន់ខ្ពស់ CDC លើកទឹកចិត្តឱ្យវិនិយោគិនចិន បន្តវិនិយោគនៅកម្ពុជាបន្ថែមទៀត

02-09-2026 16:48

(ភ្នំពេញ)៖ លោក លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិន ក្នុងវេទិកា «ការបកស្រាយគោលនយោបាយ ឧស្សាហកម្មកម្ពុជា និងកិច្ចប្រជុំតភ្ជាប់កិច្ចសហប្រតិបត្តិការឧស្សាហកម្មចិន-កម្ពុជា» ក្រោមប្រធានបទស្ដីពី «គោលនយោបាយវិនិយោគកម្ពុជា និងផែនការអភិវឌ្ឍច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម» នៃកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំធុរកិច្ចចិន-អាស៊ាន។

នាឱកាសនេះ លោកអគ្គលេខាធិការរង បានបកស្រាយអំពីគោលការណ៍លើកទឹកចិត្ត ក្រោមច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់នេះ ដូចជា ការលើកទឹកចិត្តជាមូលដ្ឋាន, ការលើកទឹកចិត្តបន្ថែម, ការលើកទឹកចិត្តពិសេស, ការលើកទឹកចិត្តលើគម្រោងពង្រីក និងសិទ្ធិនាំចូលដោយពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែម ជាបន្ទុករបស់រដ្ឋនូវសម្ភារៈសាងសង់ បរិក្ខារសំណង់ និងសម្ភារៈបរិក្ខារផលិតកម្ម និងធាតុចូលផលិតកម្ម ជាដើម។

អគ្គលេខាធិការរង ​ក៏បានគូសបញ្ជាក់អំពីកាលានុវត្តភាព ដែលវិនិយោគិនចិន អាចទទួលបានពីការអភិវឌ្ឍរបៀងឧស្សាហកម្ម ផងដែរ គឺការទទួលបានហេដ្ឋារចនាសម្ព័ន្ធ ដែលកាន់តែល្អប្រសើរ ជាមួយនឹងថ្លៃដឹកជញ្ជូនកាន់តែប្រកួតប្រជែង ក្នុងការពង្រីកអាជីវកម្ម ដែលស្របតាមគោលដៅរយៈពេលខ្លី «តំបន់ស្នូល ២ អមដោយខ្សែអ័ក្ស ២» នៃការអភិវឌ្ឍរបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា តាមរយៈកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន។

ជាចុងក្រោយ លោកអគ្គលេខាធិការរង បានថ្លែងអំណរគុណដល់វិនិយោគិនចិន ដែលបានវិនិយោគនៅកម្ពុជា និងលើកទឹកចិត្តឱ្យវិនិយោគិនចិន បន្តវិនិយោគនៅកម្ពុជាបន្ថែមទៀត ដោយ ក.អ.ក.​ បានប្ដេជ្ញាចិត្តសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមជូនវិនិយោគិនឱ្យបានជាអតិបរមា៕