* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
* អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់
* ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល
* សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល
* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ដាក់គោលដៅបណ្តុះបណ្តាលអ្នកជំនាញជាន់ខ្ពស់ ដែលមានសមត្ថភាពស្រាវជ្រាវ បង្កើតបច្ចេកវិទ្យាថ្មីៗ ក្នុងវិស័យ AI និងនវានុវត្តន៍ (Video inside)

04-09-2026 13:34

(ភ្នំពេញ)៖ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) បានដាក់​នូវគោលដៅច្បាស់លាស់ ក្នុងការបណ្តុះបណ្តាលជំនាញឌីជីថល ឱ្យជំនាញជាន់ខ្ពស់ ដែលមានសមត្ថភាពស្រាវជ្រាវ និងបង្កើតបច្ចេកវិទ្យាថ្មីៗ ជាពិសេសក្នុងវិស័យបញ្ញាសិប្បនិម្មិត (AI) និងនវានុវត្តន៍។

​លោកបណ្ឌិត សេង សុភាព ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា​ បានគូសបញ្ជាក់ថា​ CADT មិនមែនជាសាកលវិទ្យាល័យទូទៅ ដែលទទួលសិស្សរាប់ពាន់នាក់នោះទេ ប៉ុន្តែជាស្ថាប័នជំនាញជាន់ខ្ពស់ ដែលផ្តោតលើការបណ្តុះបណ្តាលស៊ីជម្រៅ ដើម្បីបង្កើតភាពខុសប្លែក និងគុណភាពខ្ពស់ក្នុងការអប់រំ។ ការបណ្តុះបណ្តាលកម្រិតខ្ពស់ទាមទារ ការវិនិយោគខ្ពស់ទៅលើហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខារទំនើបៗ។ ​

លោកបន្ថែមថា ក្នុងរយៈពេល ៤ ទៅ ១០ ឆ្នាំខាងមុខ CADT មានចក្ខុវិស័យបណ្តុះបណ្តាលអ្នកជំនាញជាន់ខ្ពស់ ដែលអាចមានសមត្ថភាពពេញលេញក្នុងការស្រាវជ្រាវ បង្កើតបច្ចេកវិទ្យាថ្មីៗក្នុងវិស័យ AI និងជំរុញនវានុវត្តន៍​ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា។​

​លោកបណ្ឌិត សេង សុភាព គូសបញ្ជាក់បែបនេះ ធ្វើឡើង ក្នុងកម្មវិធី FRESH BUSINESS​ពិភាក្សាលើប្រធានបទ៖ «សក្ដានុពលការងារនៅក្នុងវិស័យបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា»៕

សូមស្តាប់ប្រសាសន៍បន្ថែមរបស់ ​លោកបណ្ឌិត សេង សុភាព៖