* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
* អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់
* ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល
* សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល
* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ធ​នាគាររដ្ឋ ARDB ត្រៀមបញ្ចេញទុនបង្វិល ២០០លានដុល្លារ គាំទ្រដល់វិស័យស្រូវអង្កររបស់កម្ពុជា

08-09-2026 10:21

(ភ្នំពេញ)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានបញ្ជាក់ឱ្យដឹងថា ធនាគារបានត្រៀមទុនបម្រុងជាង ២០០លានដុល្លារ ផ្តោតជាពិសេសសម្រាប់គាំទ្រវិស័យស្រូវអង្ករ ដើម្បីជួយបំពេញតម្រូវការហិរញ្ញប្បទានរបស់អ្នកពាក់ព័ន្ធក្នុងខ្សែសង្វាក់ផលិតកម្មស្រូវអង្ករ។

លោកថា ទោះបីធនាគារ ARDB បានត្រៀមទុនជាង ២០០លានដុល្លារក៏ដោយ ក៏តម្រូវការទុនសរុបសម្រាប់វិស័យស្រូវអង្កររបស់កម្ពុជា ត្រូវបានប៉ាន់ស្មានថា មានរហូតដល់ប្រមាណ ៦០០លានដុល្លារក្នុងមួយឆ្នាំ។ ដូច្នេះ ការចូលរួមពីធនាគារពាណិជ្ជ និងស្ថាប័នហិរញ្ញវត្ថុឯកជន ព្រមទាំងប្រភពទុនរបស់វិនិយោគិនក្នុងស្រុក គឺមានសារៈសំខាន់ក្នុងការបំពេញតម្រូវការហិរញ្ញប្បទានដែលនៅសល់។

លោកសង្កត់ធ្ងន់ថា ការបង្កើនប្រភពទុន និងការចូលរួមពីគ្រប់ភាគី គឺជាកត្តាសំខាន់ក្នុងការពង្រឹងខ្សែសង្វាក់តម្លៃស្រូវអង្ករ ចាប់ពីកសិករ រោងម៉ាស៊ីនកិនស្រូវ រហូតដល់អ្នកនាំចេញ ដើម្បីបង្កើនតម្លៃបន្ថែម និងជំរុញសក្តានុពលអង្ករកម្ពុជានៅលើទីផ្សារអន្តរជាតិ។

លោកបណ្ឌិត កៅ ថាច បានគូសបញ្ជាក់ថា «បច្ចុប្បន្នមានធនាគារ និងស្ថាប័នហិរញ្ញវត្ថុឯកជនជាច្រើន បានចូលរួមផ្តល់ហិរញ្ញប្បទានដល់វិស័យកសិកម្ម ដែលជាកត្តាសំខាន់ក្នុងការជំរុញការផលិត និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ផលិតផលកសិកម្មកម្ពុជា»។

លោកបណ្ឌិតបន្ថែមថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានត្រៀមបញ្ចេញទុនបង្វិលនេះ ដើម្បីគាំទ្រដល់វិស័យស្រូវអង្កររបស់កម្ពុជា ក្នុងគោលដៅរួមចំណែកសម្រេចចក្ខុវិស័យរបស់កម្ពុជា ក្នុងការលើកកម្ពស់អង្ករជាផលិតផលសក្តានុពល និងជំរុញការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ក្នុងនោះគោលដៅសំខាន់មួយ គឺការជំរុញការនាំចេញអង្ករឱ្យបាន ១លានតោនក្នុងមួយឆ្នាំ។

អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបង្ហាញសុទិដ្ឋិនិយមថា តាមរយៈការសហការរវាងស្ថាប័នពាក់ព័ន្ធ និងសហព័ន្ធស្រូវអង្ករកម្ពុជា កម្ពុជាមានក្តីសង្ឃឹមថានឹងអាចសម្រេចបានគោលដៅនាំចេញអង្ករ ១លានតោនក្នុងមួយឆ្នាំ ឬអាចលើសពីគោលដៅនេះ៕