* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
* អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់
* ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល
* សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល
* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ADB គាំទ្រការរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងទ្រព្យសកម្មនិម្មិត/ទ្រព្យឌីជីថលនៅកម្ពុជា

08-09-2026 16:34

(ភ្នំពេញ)៖ ក្រុមហ៊ុន D2 Legal Technology ដែលជាក្រុមហ៊ុនប្រឹក្សាយោបល់ដែលមានទីស្នាក់ការកណ្តាលនៅចក្រភពអង់គ្លេស ក្រោមជំនួយបច្ចេកទេស របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានដាក់ជូនផែនការការងាររៀបចំ និងតាក់តែងច្បាប់ស្តីពីការគ្រប់គ្រងទ្រព្យសកម្មនិម្មិត/ទ្រព្យឌីជីថល ជូននិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ដែលជាអនុប្រធានប្រចាំការ និងជាលេខាធិការដ្ឋាននៃក្រុមការងារអន្តរក្រសួងទទួលបន្ទុករៀបចំ និងតាក់តែងច្បាប់ស្តីពីការគ្រប់គ្រងទ្រព្យសកម្មនិម្មិត/ទ្រព្យឌីជីថល និងឯកសារលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ (ក្រុមការងារ) ស្របតាមស្មារតីនៃកិច្ចប្រជុំក្រុមការងារកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦។

អ្នកជំនាញការដឹកនាំគម្រោងនេះ គឺលោកបណ្ឌិត Jason de Mink ដែលជាអ្នកជំនាញផ្នែកច្បាប់និងបទប្បញ្ញត្តិ និងជាទីប្រឹក្សាគោលនយោបាយ ដែលមានបទពិសោធការងារ ជាង២៥ឆ្នាំ លើផ្នែកទ្រព្យឌីជីថល បទប្បញ្ញត្តិបច្ចេកវិទ្យាហិរញ្ញវត្ថុ អនុលោមភាពពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មហិរញ្ញវត្ថុ ការអនុវត្តផ្នែកច្បាប់ និងការអប់រំកម្រិតឧត្តមសិក្សា

លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក. និងជាអនុប្រធានប្រចាំការនៃក្រុមការងារ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំសហការី ជួបប្រជុំតាមប្រព័ន្ធអនឡាញ ជាមួយលោក Ahmad Faris Rabidin ប្រធានផ្នែកហិរញ្ញវត្ថុឯកទេសនៃ ADB ដើម្បីពិភាក្សាលើផែនការការងារនេះ។

ក្នុងកិច្ចប្រជុំនេះ ADB បានឯកភាពលើផែនការការងារ និងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំសេចក្តីព្រាងច្បាប់នេះ។

អនុវត្តតាមផែនការការងារ គម្រោងនេះចាប់ផ្តើមពីខែឧសភា ដល់ខែធ្នូ ឆ្នាំ២០២៦ និងផ្តល់នូវសេចក្តីព្រាងច្បាប់ដែលត្រៀមរួចរាល់សម្រាប់ការអនុម័ត ស្របតាមអនុសាសន៍ របស់ក្រុមការងារសកម្មភាពហិរញ្ញវត្ថុ (FATF) (រួមទាំងអនុសាសន៍ R.15/INR.15 ស្តីពីទ្រព្យសកម្មនិម្មិត និងវិធាន Travel Rule ក្រោមអនុសាសន៍ R.16) និងគោលការណ៍របស់អង្គការអន្តរជាតិនៃគណៈកម្មការមូលបត្រ (IOSCO)។

ស្ថិតក្នុងក្របខ័ណ្ឌពេលវេលានេះ អ្នកជំនាញការ នឹងរៀបចំសេចក្តីព្រាងច្បាប់នេះ ដែលគ្របដណ្តប់លើសសរស្តម្ភចំនួន ៣ ដូចជា អាជ្ញាធរមានសមត្ថកិច្ច ការប្រឆាំងការសម្អាតប្រាក់ និងការប្រឆាំងហិរញ្ញប្បទានភេរវកម្ម (AML/CFT) និងការពង្រឹងការអនុវត្តច្បាប់ នៅត្រឹមសប្តាហ៍ទី៤ ខែកញ្ញា ឆ្នាំ២០២៦។

សសរស្តម្ភទាំងបីនេះ ឆ្លើយតបដោយផ្ទាល់ទៅនឹងអនុសាសន៍របស់ FATF ពាក់ព័ន្ធនឹងទ្រព្យសកម្មនិម្មិត និងក្រុមហ៊ុនផ្តល់សេវាទ្រព្យសកម្មនិម្មិត។នៅក្នុងពេលស្របគ្នានេះ ផ្នែកផ្សេងទៀតនៃសេចក្តីព្រាងច្បាប់នឹងត្រូវបានរៀបចំឡើងជាបឋមផងដែរ ដែលរួមមាន ចំណងជើង ខ្លឹមសារចម្បង និងភាពប្រទាក់ក្រឡា ទៅនឹងបទប្បញ្ញត្តិបន្តបន្ទាប់ ដែលផ្នែកទាំងនេះ នឹងត្រូវបញ្ចប់នៅក្នុងខែវិច្ឆិកា ព្រមទាំងរៀបចំបញ្ចប់សេចក្តីព្រាងច្បាប់ សំណៅចុងក្រោយសម្រាប់ដាក់ស្នើសុំការ អនុម័ត នៅក្នុងខែធ្នូ ឆ្នាំ២០២៦។

ក្នុងពេលដំណាលគ្នា អ្នកជំនាញការព្រាងផ្នែកផ្សេងទៀតទាំងអស់ផងដែរជាគ្រោងឆ្អឹង ដូចជាចំណងជើង ខ្លឹមសារចម្បង និងភាពប្រទាក់ក្រឡាទៅនឹងបទប្បញ្ញត្តិបន្តបន្ទាប់ ដែលនឹងបញ្ចប់ក្នុងខែវិច្ឆិកា និងបញ្ចប់សេចក្តីព្រាងច្បាប់ដែលត្រៀមរួចរាល់សម្រាប់ការអនុម័តក្នុងខែធ្នូ ឆ្នាំ២០២៦។ ការពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់នេះ នឹងត្រូវធ្វើឡើងនៅគ្រប់ដំណាក់កាល៕