* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
* អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់
* ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល
* សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល
* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ចក្ខុវិស័យពន្ធដាររបស់កម្ពុជា អូស្ត្រាលី និងសមាជិក SGATAR លើការពង្រឹងស្មារតីនៃការបង់ពន្ធ និងការកសាងទំនុកចិត្តពីអ្នកជាប់ពន្ធ ស្ថិតនៅក្នុងទំព័រតែមួយ !

09-09-2026 07:35

(សិង្ហបុរី)៖ ថ្ងៃទី១នៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៥ នៃក្រុមសិក្សា និងស្រាវជ្រាវនៃរដ្ឋបាលសារពើពន្ធនៃបណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិក (SGATAR) ដែលប្រព្រឹត្តទៅនៅប្រទេសសិង្ហបុរី លោក Rob Hefferen មេពន្ធដារអូស្ត្រាលី (Australian Taxation Office - ATO) ចែករំលែកមេរៀនបទពិសោធន៍ និងឧត្តមានុវត្តល្អៗ ដល់រដ្ឋបាលសារពន្ធជាសមាជិក SGATAR លើប្រធានបទ ការពង្រឹងស្មារតីនៃការបង់ពន្ធ និងការកសាងទំនុកចិត្តពីអ្នកជាប់ពន្ធ (Strengthening Tax Moral and Building Trust)។

ក្នុងបទបង្ហាញដ៏មានអត្ថន័យរបស់មេពន្ធដារអូស្ត្រាលី បានចែករំលែកអំពើគោលការណ៍របស់រដ្ឋបាលសារពើពន្ធអូស្ត្រាលីអនុវត្តន៍ដោយផ្តោតលើ ភាពយុត្តិធម៌ (Fairness) ភាពងាយស្រួលក្នុងការបង់ពន្ធ (Ease of Compliance) និងទំនុកចិត្ត (Trust) ជាមូលដ្ឋាននៃការពង្រឹងសីលធម៌ពន្ធ ជំរុញការចូលរួមរបស់វិស័យឯកជន។

ជាមួយគ្នានេះ បណ្តាសមាជិក SGATAR ផ្សេងទៀត ក៏បានធ្វើបទបង្ហាញលើប្រធានបទខាងលើផងដែរ។ តាមរយៈបទបង្ហាញទាំងអស់នោះ បានបញ្ជាក់យ៉ាងច្បាស់ថា ចក្ខុវិស័យពន្ធដាររបស់កម្ពុជា អូស្ត្រាលី និងសមាជិក SGATAR ផ្សេងៗទៀត ស្ថិតនៅក្នុងទំព័រតែមួយ។

សូមជម្រាបថា ក្នុងកិច្ចពិភាក្សា នាថ្ងៃទី១នៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៥ នៃក្រុមសិក្សា និងស្រាវជ្រាវនៃរដ្ឋបាលសារពើពន្ធនៃបណ្តាប្រទេសអាស៊ី-ប៉ាស៊ីហ្វិក (SGATAR) បានផ្តោតលើប្រធានបទ «ការពង្រឹងស្មារតីនៃការបង់ពន្ធ និងការកសាងទំនុកចិត្តពីអ្នកជាប់ពន្ធ (Strengthening Tax Morale and Building Trust)» លោក គង់ វិបុល មេពន្ធដារកម្ពុជា បានចែករំលែកបទពិសោធន៍​នៃការអនុវត្តវិធានការនានា ដែលរដ្ឋបាលសារពើពន្ធ បាននិងកំពុងអនុវត្តនៅប្រទេសកម្ពុជា ដើម្បីពង្រឹង និងបង្កើនទំនុកចិត្តរបស់អ្នកបង់ពន្ធលើប្រព័ន្ធពន្ធដារ​ តាមរយៈការកែទម្រង់រដ្ឋបាលសារពើពន្ធ ស្របតាមយុទ្ធសាស្ត្រ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល​ ជាពិសេសការធ្វើបរិវត្តកម្មឌីជីថល​, ការធ្វើឱ្យកាន់តែប្រសើរឡើងនូវការផ្ដល់សេវា ជូនអ្នកជាប់ពន្ធប្រកបដោយប្រសិទ្ធភាព​ តម្លាភាព​ និងរក្សាសុវត្ថិភាពទិន្នន័យជូនអ្នកជាប់ពន្ធ​, និងការពង្រឹងភាពអាចប៉ាន់ប្រមាណបាន​ ព្រមទាំងការបន្តកិច្ចសហការល្អ និងភាពជាដៃគូជាមួយវិស័យឯកជន។

តាមរយៈបទបង្ហាញដោយបណ្ដារដ្ឋបាលសារពើពន្ធជាសមាជិក SGATAR បានបង្ហាញថា គំនិតផ្តួចផ្តើម និងកិច្ចខិតខំប្រឹងប្រែង ជាបន្តបន្ទាប់កន្លងមករបស់អគ្គនាយកដ្ឋានពន្ធដារកម្ពុជា ក្នុងការកសាងទំនុកចិត្ត និងពង្រឹងអនុលោមភាពសារពើពន្ធ គឺស្របតាមនិន្នាការ និងឧត្តមានុវត្តជាអន្តរជាតិ ដែលបាននិងកំពុងអនុវត្តដោយរដ្ឋបាលសារពើពន្ធ ក្នុងតំបន់ និងអន្តរជាតិ។

លោករដ្ឋមន្ត្រី គង់ វិបុល បទបង្ហាញដោយចែករំលែកនូវបទពិសោធន៍នៃការធ្វើកំណែទម្រង់របស់អគ្គនាយកដ្ឋានពន្ធដារកម្ពុជា ដោយពង្រឹងនូវក្រមសីលធម៌ និងកសាងទំនុកចិត្តផ្នែកពន្ធ ដោយការធ្វើទំនើបកម្មតាមរយៈប្រព័ន្ធឌីជីថល ជូនដល់អ្នកជាប់ពន្ធឱ្យកាន់តែងាយស្រួលក្នុងការបង់ពន្ធ។

បន្ថែមលើសពីនេះ អគ្គនាយកដ្ឋានពន្ធដាររៀបចំនូវវេទិកាវិស័យរដ្ឋ និងឯកជ​ន ដើម្បីជជែកដោះស្រាយបញ្ហានានាដែលវិស័យឯកជនជួបប្រទះ បន្ថែមពីលើការវេទិកាពន្ធដារប្រចាំឆ្នាំនានា ជាមួយវិស័យឯកជន ហើយថែមបង្កើតកម្មវិធី Live Show តាមរយៈហ្វ៊េសប៊ុកផេកផ្លូវការ ដើម្បីពន្យល់ជូនអ្នកជាប់ពន្ធឱ្យបានកាត់ជ្រួតជ្រាបអំពីកាតព្វកិច្ចពន្ធ។

អ្វីដែលចាប់អារម្មណ៍ បទបង្ហាញរបស់លោករដ្ឋម​ន្ត្រីប្រតិភូ គង់ វិបុល ដែលបានចែករំលែកនេះ ក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៥ ថ្ងៃទី១ បានធ្វើឱ្យប្រតិភូរដ្ឋបាលសារពើពន្ធនៃបណ្តាប្រទេសអាស៊ី-ប៉ាស៊ីហ្វិក មានការភ្ញាក់ផ្អើល ចំពោះសមិទ្ធផលនៃកំណែទម្រង់របស់រដ្ឋបាលសារពើពន្ធកម្ពុជា ដែលជាគំរូមួយជួយសមាជិក SGATAR អាចរៀនសូត្រតាម៕