* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ខួប១ឆ្នាំនៃការដាក់ឱ្យដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបានសមិទ្ធផលដ៏ត្រចះត្រចង់ ជាមួយគ្រោងដាក់ឱ្យដំណើរការស្ថានីយទំនិញថ្មី នៅខែវិច្ឆិកាខាងមុខ

09-09-2026 15:01

(ភ្នំពេញ)៖ គិតតាំងពីចាប់ផ្តើមប្រតិបត្តិការ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) បានបំពេញតួនាទីជាច្រកចេញចូល ផ្លូវអាកាសអន្តរជាតិដ៏សំខាន់ របស់កម្ពុជា ដោយសម្រេចបានការផ្ទេរប្រតិបត្តិការដោយរលូន ការពង្រីកការតភ្ជាប់អន្តរជាតិ ការពង្រឹងសមត្ថភាពប្រតិបត្តិការ និងការទទួលស្គាល់លើឆាកអន្តរជាតិ។

អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានសម្ពោធជាផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសស៊ីវិល បានរំលេចនូវសមិទ្ធផល និងព្រឹត្តិការណ៍សំខាន់ៗ ក្នុងរយៈពេល១ឆ្នាំ៖

១៖ ការផ្ទេរប្រតិបត្តិការដោយរលូន៖ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ប្រតិបត្តិការដឹកជញ្ជូនតាមផ្លូវអាកាសសម្រាប់រាជធានីភ្នំពេញត្រូវបានផ្ទេរមកអាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) ដោយជោគជ័យ ដែលចាប់ផ្តើម ជើងហោះហើរដំបូងដោយក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia (K6 611)។

២៖​ សមត្ថភាព និងស្តង់ដាអន្តរជាតិ៖ អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) ត្រូវបានអភិវឌ្ឍលើផ្ទៃដីប្រមាណ ២,៦០០ហិកតា ជាមួយទុនវិនិយោគប្រមាណ ២.៣ ពាន់លានដុល្លារអាមេរិក និងជាអាកាសយានដ្ឋានកម្រិត ICAO Code 4F ដែលអាចទទួលយន្តហោះខ្នាតធំ ដូចជា Airbus A380 និង Boeing 747។

ដំណាក់កាលទី១ មានសមត្ថភាពទទួលអ្នកដំណើរប្រមាណ ១៣-១៥ លាននាក់ក្នុងមួយឆ្នាំ និងអាចពង្រីកសមត្ថភាពជាបន្តបន្ទាប់ដល់ ៣០ លាននាក់ និង ៥០ លាននាក់ តាមដំណាក់កាលនៃការអភិវឌ្ឍ។

៣៖​ សមត្ថភាពគ្រប់គ្រងស្ថានការណ៍បន្ទាន់/អាសន្ន៖ ក្នុងអំឡុងព្យុះទីហ្វុង Ragasa ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ TIA បានគាំទ្រការបង្វែរជើងហោះហើរ និងទទួលចតបណ្តោះអាសន្នយន្តហោះ Cathay Pacific ចំនួន ១៣ គ្រឿង ដែលសមត្ថភាពនេះបានបង្ហាញពីការត្រៀមខ្លួនរួចរាល់ផ្នែកប្រតិបត្តិការ សមត្ថភាព តំបន់ប្រតិបត្តិការយន្តហោះ និងស្តង់ដាសុវត្ថិភាព ព្រមទាំងសមត្ថភាពក្នុងការគ្រប់គ្រងស្ថានការណ៍បន្ទាន់ទ្រង់ ទ្រាយធំរបស់ក្រុមហ៊ុនអាកាសចរណ៍។

៤៖ ការពង្រីកបណ្តាញតភ្ជាប់អន្តរជាតិ៖ ក្រុមហ៊ុនអាកាសចរណ៍ Etihad Airways បានបើកជើងហោះហើរ ត្រង់រវាង Abu Dhabi និង Phnom Penh នៅខែតុលា ២០២៥ និងក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines បានបើកជើងហោះហើររវាង Istanbul និង Phnom Penh នៅខែធ្នូ ២០២៥។

ជាមួយគ្នានេះ ក្រុមហ៊ុនអាកាសចរណ៍ ជាតិកម្ពុជា Air Cambodia (K6) បានបន្តពង្រីកបណ្តាញជើងហោះហើរពី TIA រួមមានការតភ្ជាប់ទៅ Tokyo តាមរយៈ Fuzhou, Dara Sakor, Da Nang និង Phu Quoc។

៥៖ កំណើនប្រតិបត្តិការ និងប្រព័ន្ធអេកូឡូស៊ីអាកាសចរណ៍៖ គិតត្រឹមត្រីមាសទី១ និងត្រីមាសទី២ ឆ្នាំ២០២៦ អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) បានទទួលអ្នកដំណើរប្រមាណ ២.៤ លាននាក់។

ទន្ទឹមនឹងនេះ ប្រព័ន្ធអេកូឡូស៊ីអាកាសចរណ៍នៅអាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) ក៏បានបន្តពង្រីកសេវាកម្មថែទាំយន្តហោះ តាមរយៈក្រុមហ៊ុន TIA Engineering Services រួមជាមួយនឹងសេវាកម្មដីគោក (Ground handling) ការដឹកជញ្ជូនទំនិញ សុវត្ថិភាព និងសន្តិសុខ។

៦៖ ការអភិវឌ្ឍកងយន្តហោះ និងការតភ្ជាប់ក្នុងស្រុក/តំបន់៖ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways បាននាំចូលយន្តហោះ ATR72-600 ថ្មីមួយគ្រឿងនៅអាកាសយានដ្ឋានអន្តរជាតិ តេជោ (TIA) ដើម្បីគាំទ្រដល់ការពង្រីកបណ្តាញជើងហោះហើរ និងការតភ្ជាប់រវាងភ្នំពេញ សៀមរាប និងព្រះសីហនុ។

៧៖ ការទទួលស្គាល់ជាអន្តរជាតិ៖ អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) បានជាប់ចំណាត់ថ្នាក់លេខ ៥ លើពិភពលោកក្នុងចំណោម World's Best New Airport Terminals 2026 របស់ Skytrax World Airport Awards។

ជាមួយគ្នានេះ TIA ក៏ត្រូវបាន Prix Versailles ជ្រើសរើសជាអាកាសយានដ្ឋានមួយក្នុងចំណោម World's Most Beautiful Airports 2026 ដែលជាការទទួលស្គាល់ចំពោះគុណភាព បទពិសោធន៍អ្នកដំណើរ ស្ថាបត្យកម្ម និងការរួមបញ្ជូលអត្តសញ្ញាណវប្បធម៌ខ្មែរ។

ការងារកំពុងបន្ត និងអាទិភាពឆ្នាំទី២៖ ស្ថានីយទំនិញថ្មីមានទំហំប្រមាណ ៤ ហិកតា ដែលរំពឹងថានឹងមានសមត្ថភាពប្រមាណពីរដងនៃស្ថានីយបច្ចុប្បន្ន និងស្ថានីយ VVIP ថ្មី កំពុងឈានដល់ការបញ្ចប់ការសាងសង់ និងគ្រោងដាក់ឱ្យដំណើរការ នៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខនេះ។

ក្នុងឆ្នាំទី២ អាទិភាពសំខាន់ៗនឹងផ្តោតលើការពង្រីកបណ្តាញជើងហោះហើរ ការពង្រឹងភស្តុភារ និងការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស បង្កើនការតភ្ជាប់ពហុមធ្យោបាយ និងជំរុញសមាហរណកម្មជាមួយវិស័យទេសចរណ៍ ពាណិជ្ជកម្ម វិនិយោគ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ការវាយតម្លៃមួយចំនួនក្នុងវិស័យឧស្សាហកម្មបង្ហាញថា អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) និងគម្រោងអភិវឌ្ឍទីក្រុងរណបជុំវិញអាកាសយានដ្ឋានអាចរួមចំណែករហូតដល់ ៥% ដល់កំណើន GDP ប្រចាំឆ្នាំរបស់កម្ពុជា។

បើតាមបណ្ឌិត ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឲ្យដឹងថា «សមិទ្ធផលដ៏សំខាន់ក្នុងឆ្នាំដំបូង មិនមែនត្រឹមតែការបើកអាកាសយានដ្ឋានថ្មី ប៉ុណ្ណោះទេ ប៉ុន្តែជាការបង្កើតដោយជោគជ័យនូវច្រកចេញចូលតាមផ្លូវអាកាសដែលមានសុវត្ថិភាព ទំនើប និងទទួលស្គាល់ជាអន្តរជាតិ សម្រាប់ព្រះរាជាណាចក្រកម្ពុជា។ ជំហានបន្ទាប់ គឺប្រើប្រាស់សមត្ថភាពនេះឱ្យបានពេញលេញ ដើម្បីភ្ជាប់កម្ពុជាទៅកាន់ទីក្រុង ទីផ្សារ ភ្ញៀវទេសចរ វិនិយោគិន និងឱកាសសេដ្ឋកិច្ចកាន់តែច្រើន»