* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
* អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់
* ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល
* សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល
* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ថ្ងៃទី២នៃកិច្ចប្រជុំ SGATAR លើកទី៥៥! កម្ពុជា និងប្រទេសនានា ចែករំលែកបទពិសោធន៍ក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និង AI សម្រាប់កំណែទម្រង់ពន្ធដារ

09-09-2026 16:54

(ចិន)៖ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦នេះ គឺជាថ្ងៃទី២នៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៥ នៃក្រុមសិក្សានិងស្រាវជ្រាវនៃរដ្ឋបាលសារពើពន្ធ នៃបណ្តាប្រទេសអាស៊ី-ប៉ាស៊ីហ្វិក (SGATAR) ដោយអង្គប្រជុំបានពិភាក្សាលើប្រធានបទមួយចំនួន ពាក់ព័ន្ធនឹងការកែទម្រង់ពន្ធដារ។

ក្នុងកិច្ចពិភាក្សាប្រធានបទ «ការគ្រប់គ្រងហានិភ័យ និងពង្រឹងការបំពេញការងារក្នុងបរិបទឌីជីថល និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត-AI (Managing Risks and Empowering Workforce in a Digital and AI World)» រដ្ឋបាលសារពើពន្ធនៃប្រទេសចំនួន ៥ រួមមានប្រទេសចិន កូរ៉េ ម៉ាឡេស៊ី ម៉ុងហ្គោលី និងនូវែលសេឡង់ បានចែករំលែកបទពិសោធន៍ ក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត ដើម្បីសម្រួលការបំពេញកាតព្វកិច្ចសារពើពន្ធ កែលម្អសេវាជូនអ្នកជាប់ពន្ធ និងពង្រឹងការកំណត់ហានិភ័យនិងទប់ស្កាត់ការគេចវេះពន្ធ។

ប្រទេសចិន បានបង្ហាញពីការអភិវឌ្ឍប្រព័ន្ធ Smart Taxation តាមរយៈការអនុវត្តវិធានការមួយចំនួនដូចជា ការកំណត់ឱ្យប្រើប្រាស់វិក្កយបត្រពន្ធដារអេឡិចត្រូនិក (e-Tax Invoice), ការបំពេញលិខិតប្រកាសជាមុន (Pre-Filling) ជូនអ្នកជាប់ពន្ធ, និងការផ្ដល់សេវាប្រឹក្សាផ្នែកពន្ធដារដោយប្រើប្រាស់បច្ចេកវិទ្យា AI។ រដ្ឋបាលសារពើពន្ធចិន ក៏បានប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីធ្វើការវិភាគនិងកំណត់ហានិភ័យពន្ធ ជាពិសេសវិក្កយបត្រក្លែងក្លាយ និងចំណូលដែលមិនបានប្រកាស។

ប្រទេសកូរ៉េ បានផ្តោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធទិន្នន័យរួម និងការបន្តអភិវឌ្ឍប្រព័ន្ធឌីជីថលដែលមានមូលដ្ឋានទិន្នន័យរឹងមាំ និងមានទិន្នន័យគ្រប់គ្រាន់ពីគ្រប់អង្គភាពនិងស្ថាប័ន (Line ministires) ដើម្បីគាំទ្រដល់ការពង្រីកការប្រើប្រាស់ AI ក្នុងការផ្តល់សេវា ការវិភាគហានិភ័យ និងការគ្រប់គ្រងការអនុលោមតាមសារពើពន្ធ។

ប្រទេសម៉ាឡេស៊ី បានចែករំលែកបទពិសោធន៍លើការគ្រប់គ្រងហានិភ័យ ការអភិវឌ្ឍសមត្ថភាពមន្ត្រី និងការវិភាគនិងកំណត់កម្រិតអនុលោមភាពរបស់អ្នកជាប់ពន្ធ ព្រមទាំងការកំណត់ អាទិភាពក្នុងការប្រមូលពន្ធ និងបានគូសរំលេចពីការប្រើប្រាស់បច្ចេកវិទ្យា AI សម្រាប់គាំទ្រដល់ការសម្រេចចិត្តរបស់មន្ត្រីជំនាញបានឆាប់រហ័ស មានប្រសិទ្ធភាព និងសុក្រឹតភាព។

បន្ថែមពីនេះ រដ្ឋបាលសារពើពន្ធម៉ាឡេស៊ីក៏កំពុងប្រើប្រាស់បច្ចេកវិទ្យា AI សម្រាប់ការពិនិត្យភាពមិនប្រក្រតីនៃវិក្កយបត្រ ជាមូលដ្ឋានកំណត់ហានិភ័យពន្ធ។ ប្រទេសម៉ុងហ្គោលី បានបង្ហាញពីការផ្តោតលើ ការពង្រឹងអនុលោមសារពើពន្ធដោយផ្អែកលើទិន្នន័យ និងការដាក់ឱ្យអនុវត្តបច្ចេកវិទ្យា AI ជាដំណាក់កាល រួមទាំងការប្រើប្រាស់គំរូ Machine Learning សម្រាប់ការវាយតម្លៃហានិភ័យ និងការផ្តល់ជំនួយដល់អ្នកជាប់ពន្ធ និងលើកកម្ពស់ការអនុលោមដោយស្ម័គ្រចិត្ត។

ប្រទេសនូវែលសេឡង់ បានលើកឡើងពីការប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារ, និងបានគូសរំលេចពីកិច្ចសហការចែករំលែកទិន្នន័យពីស្ថាប័នពាក់ព័ន្ធ, និងការធានាសុវត្ថិភាពផ្នែកបច្ចេកវិទ្យា។

រដ្ឋបាលសារពើពន្ធនូវែលសេឡង់ក៏បានប្រើប្រាស់ការវិភាគ (Advanced Analytics) សម្រាប់គោលដៅកំណត់វិធានការប្រមូលបំណុលពន្ធ ព្រមទាំងពង្រឹងការឆ្លើយតបនឹងហានិភ័យសាយប័រ (Cyber security) ដើម្បីធានាសន្តិសុខទិន្នន័យនិងប្រព័ន្ធឌីជីថល ក្នុងយុគសម័យ AI។

ជាការកត់សម្គាល់ រដ្ឋបាលសារពើពន្ធមួយចំនួនដូចជា រដ្ឋបាលសារពើពន្ធនៃសាធារណរដ្ឋប្រជាមានិតចិន និងសាធារណរដ្ឋកូរ៉េ ដែលមានការរីកចម្រើនឈានមុខគេ ក្នុងចំណោមបណ្ដារដ្ឋបាលសារពើពន្ធនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដោយសារកត្តាសំខាន់មួយចំនួន ដូចជា ការមាននូវមូលដ្ឋានទិន្នន័យថ្នាក់ជាតិ ដោយមានការកិច្ចសហការ និងផ្ដល់ទិន្នន័យគ្រប់ជ្រុងជ្រោយពីគ្រប់អង្គភាពនិងស្ថាប័នទូទាំងប្រទេស, សិទ្ធិអំណាចរបស់រដ្ឋបាលសារពើពន្ធក្នុងការទទួលបាននូវព័ត៌មានពីគ្រប់ស្ថាប័នសម្រាប់គោលដៅពន្ធដារ, វប្បធម៌បង់ពន្ធនិងកម្រិតអនុលោមភាពដោយអ្នកជាប់ពន្ធមានកម្រិតខ្ពស់ ព្រមទាំងមានជំនឿទុកចិត្តខ្ពស់លើរដ្ឋបាលសារពើពន្ធ, និងសមត្ថភាពធនធានមនុស្សខ្ពស់ ជាពិសេស ជំនាញផ្នែកបច្ចេកវិទ្យាព័ត៌មាន វិទ្យាសាស្ត្រទិន្នន័យ និងបច្ចេកវិទ្យាសិប្បនិម្មិត, ព្រមទាំងការបន្តវិនិយោគខ្ពស់លើធនធានមនុស្សនិងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ។

ក្នុងន័យនេះ វឌ្ឍនភាពនៃការធ្វើទំនើបកម្មរបស់អគ្គនាយកដ្ឋានពន្ធដារ ក៏មានលក្ខណៈស្រដៀងនឹងបណ្ដារដ្ឋបាលសារពើពន្ធជាសមាជិកនៃ SGATAR និងស្របតាមឧត្តមានុវត្តក្នុងតំបន់និងអន្តរជាតិផងដែរ។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានពន្ធដារ នឹងបន្តខិតខំពង្រឹងការធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធ ជាពិសេស ការសិក្សា ចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍ ជាមួយរដ្ឋបាលសារពើពន្ធ ក្នុងតំបន់និងអន្តរជាតិ ដើម្បីពង្រឹងការផ្ដល់សេវាជូនអ្នកជាប់ពន្ធ និងប្រសិទ្ធភាពនៃការគ្រប់គ្រងចំណូលពន្ធឱ្យបានកាន់តែប្រសើរ និងប្រកបដោយភាពងាយស្រួល៕