* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
* អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់
* ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល
* សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល
* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ឆ្នាំទី២ អាទិភាពសំខាន់ៗរបស់អាកាសយានដ្ឋានអន្តរជាតិតេជោ គឺការពង្រីកបណ្តាញជើងហោះហើរ និងការដឹកជញ្ជូនទំនិញ តាមផ្លូវអាកាស

09-09-2026 17:29

(ភ្នំពេញ)៖ បន្ទាប់ពីបានបើកដំណើរការ អស់រយៈពេល១ឆ្នាំ នៅក្នុងឆ្នាំទី២នេះ អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) នឹងពង្រីកបណ្តាញជើងហោះហើរ និងការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស ឲ្យកាន់តែមានភាពទូលំទូលាយបន្ថែមទៀត។ នេះបើតាមការបញ្ជាក់របស់លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសស៊ីវិល។

បើតាមរបាយការណ៍ របស់អាកាសយានដ្ឋានអន្តរជាតិតេជោ, ការងារកំពុងបន្ត និងអាទិភាពឆ្នាំទី២៖ ស្ថានីយទំនិញថ្មី មានទំហំប្រមាណ៤ហិកតា ដែលរំពឹងថា នឹងមានសមត្ថភាព ប្រមាណពីរដង នៃស្ថានីយបច្ចុប្បន្ន និងស្ថានីយ VVIP ថ្មី កំពុងឈានដល់ការបញ្ចប់ការសាងសង់ និងគ្រោងដាក់ឱ្យដំណើរការ នៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខនេះ។

ក្នុងឆ្នាំទី២ អាទិភាពសំខាន់ៗ នឹងផ្តោតលើការពង្រីកបណ្តាញជើងហោះហើរ ការពង្រឹងភស្តុភារ និងការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស បង្កើនការតភ្ជាប់ពហុមធ្យោបាយ និងជំរុញសមាហរណកម្មជាមួយវិស័យទេសចរណ៍ ពាណិជ្ជកម្ម វិនិយោគ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ការវាយតម្លៃមួយចំនួន ក្នុងវិស័យឧស្សាហកម្មបង្ហាញថា អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) និងគម្រោងអភិវឌ្ឍទីក្រុងរណប ជុំវិញអាកាសយានដ្ឋានអាចរួមចំណែករហូតដល់ ៥% ដល់កំណើន GDP ប្រចាំឆ្នាំរបស់កម្ពុជា។

ជាមួយគ្នានេះ អាកាសយានដ្ឋានអន្តរជាតិតេជោ ក៏ត្រូវបាន Prix Versailles ជ្រើសរើសជាអាកាសយានដ្ឋានមួយ ក្នុងចំណោម World's Most Beautiful Airports 2026 ដែលជាការទទួលស្គាល់ចំពោះគុណភាព បទពិសោធន៍អ្នកដំណើរ ស្ថាបត្យកម្ម និងការរួមបញ្ជូលអត្តសញ្ញាណវប្បធម៌ខ្មែរ។

សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិតេជោ មានផ្ទៃដីដ៏ល្វឹងល្វើយជាង ២ ៦០០ហិកតា ជាប្រភេទព្រលានយន្តហោះខ្នាតធំ ប្រភេទ 4F ដែលអាចស្រូបយក និងទទួលបានការហោះហើរ ពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។

បើយោងតាមការវាយតម្លៃ របស់អាកាសចរណ៍ស៊ីវិល ព្រលានហោះយន្ដអន្ដរជាតិតេជោនេះ បានជាប់ចំណាត់ថ្នាក់លេខ៩ ក្នុងពិភពលោក ក្នុងចំណោមព្រលានយន្តហោះប្រភេទ 4F។ ជាមួយគ្នានេះ ព្រលានយន្តហោះនេះ បានក្លាយជាស្ថាបត្យកម្មដ៏មានឥទ្ធិពល ក្នុងចំណោមស្ថាបត្យកម្មចំនួន១១ លើពិភពលោកផងដែរ។

នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ គឺជាថ្ងៃគម្របខួបមួយឆ្នាំគត់ ដែលអាកាសយានដ្ឋានអន្តរជាតិតេជោ ​ប្រកាសបើកដំណើរ ផ្តល់សេវាកម្មជូនអ្នកដំណើរជាតិអន្តរជាតិ។ ចំណែកថ្ងៃប្រកាសសម្ពោធជាផ្លូវការ ត្រូវធ្វើឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥៕