* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
* អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់
* ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល
* សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល
* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កម្ពុជាចុះហត្ថលេខាលើកិច្ចសន្យានាំចេញអង្ករ ១ម៉ឺនតោនទៅហ្វីលីពីន ដែលដឹកញ្ជូនតាមសាឡង់ លើកដំបូង (Video inside)

15-09-2026 10:43

(ភ្នំពេញ)៖ ក្រុមហ៊ុន CITY RICE Import Export ​​​បានចុះកិច្ចសន្យាទិញ-លក់អង្ករជាមួយក្រុមហ៊ុន DILAI TRADING CO. ​របស់ហ្វីលីពិន ដើម្បីនាំចេញអង្ករកម្ពុជាចំនួន ១០ ០០០ តោន ទៅកាន់សាធារណរដ្ឋហ្វីលីពីន​ ​ដោយដឹកញ្ជូនតាមសាឡង់លើកដំបូង​ ដែលចំណេញទាំងពេលវេលា និងថវិកា។

ពិធីចុះហត្ថលេខានេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក​ស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីតំណាងស្ថានទូតហ្វីលីពីនប្រចាំកម្ពុជា ថ្នាក់ដឹកនាំធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងថ្នាក់ដឹកនាំសហព័ន្ធស្រូវអង្ករកម្ពុជា​ នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។

ឧកញ៉ាបណ្ឌិត ឡាយ ឈុនហួ អគ្គនាយកក្រុមហ៊ុន City Rice Import Export Co., Ltd. បានថ្លែងថា ព្រឹត្តិការណ៍នេះមិនត្រឹមតែជាការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយប៉ុណ្ណោះទេ ប៉ុន្តែជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់សម្រាប់វិស័យស្រូវអង្ករកម្ពុជា។ នេះគឺជាការនាំចេញអង្ករកម្ពុជាតាមទម្រង់ដឹកជញ្ជូនជាបរិមាណច្រើន (Bulk Shipment) ដោយប្រើសាឡង់ ទៅកាន់ប្រទេសហ្វីលីពីនជាលើកដំបូង។

លោកបានលើកឡើងថា «ជោគជ័យនេះបានបង្ហាញឱ្យឃើញពីការកើនឡើងនៃទំនុកចិត្តរបស់អ្នកទិញអន្តរជាតិចំពោះគុណភាព សុវត្ថិភាព ភាពប្រកួតប្រជែង និងសមត្ថភាពផ្គត់ផ្គង់របស់អង្ករកម្ពុជា។ ទន្ទឹមនឹងនេះ វាក៏បញ្ជាក់ពីសមត្ថភាពរបស់ក្រុមហ៊ុនកម្ពុជាក្នុងការរៀបចំ កែច្នៃ គ្រប់គ្រងគុណភាព និងដឹកជញ្ជូនអង្ករជាបរិមាណធំទៅកាន់ទីផ្សារអន្តរជាតិប្រកបដោយប្រសិទ្ធភាព និងវិជ្ជាជីវៈ។ កិច្ចសន្យានេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់កេរ្តិ៍ឈ្មោះអង្ករកម្ពុជាលើឆាកអន្តរជាតិ»។

​​លោកបន្តថាការនាំចេញលើកដំបូងនេះ នឹងក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ទំនាក់ទំនងពាណិជ្ជកម្មយូរអង្វែង និងបើកផ្លូវឱ្យមានការនាំចេញអង្ករកម្ពុជាទៅកាន់ប្រទេសហ្វីលីពីនក្នុងបរិមាណកាន់តែច្រើន និងជាប្រចាំនា ចូលរួមបង្កើតទីផ្សារស្រូវបន្ថែមសម្រាប់ប្រជាកសិករ គាំទ្រដល់រោងម៉ាស៊ីនកិនស្រូវ វិស័យដឹកជញ្ជូន និងអាជីវ ពេលអនាគត។ ​

លោកបន្ថែមថា «កិច្ចព្រមព្រៀងនាំចេញអង្ករចំនួន ១០ ០០០ តោននេះ មិនមែនជាគោលដៅចុងក្រោយរបស់យើងទេ ប៉ុន្តែជា ការចាប់ផ្តើមនៃជំពូកថ្មីមួយ សម្រាប់ការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារហ្វីលីពីន។ ក្រុមហ៊ុន CITY RICE Import Export Co., Ltd. នឹងបន្តវិនិយោគលើគុណភាព បច្ចេកវិទ្យា សមត្ថភាពកែច្នៃ និងប្រព័ន្ធផ្គត់ផ្គង់ ព្រមទាំងបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័នហិរញ្ញវត្ថុ សហព័ន្ធស្រូវអង្ករកម្ពុជា ប្រជាកសិករ និង ដៃគូអន្តរជាតិ»។

​ថ្លែងក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងការរីកចម្រើននៃប្រតិបត្តិការធុរកិច្ចរបស់ក្រុមហ៊ុន City Rice Import Export Co., Ltd. ព្រមទាំងថ្លែងអំណរគុណដល់ក្រុមហ៊ុន DILAI Trading Co. Pte. Ltd. ដែលបានជ្រើសរើសកម្ពុជាជាដៃគូផ្គត់ផ្គង់អង្ករ និងបានផ្តល់ទំនុកចិត្តលើគុណភាព ព្រមទាំងសមត្ថភាពផ្គត់ផ្គង់អង្កររបស់កម្ពុជា។

លោកស្រីរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កិច្ចសន្យានេះមិនត្រឹមតែជាប្រតិបត្តិការពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏ជាជំហានយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការពង្រីកទីផ្សារអង្ករកម្ពុជា ពង្រឹងសន្តិសុខស្បៀង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងកម្ពុជា និងហ្វីលីពីនផងដែរ។

ជាមួយគ្នានេះ លោកស្រីរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ក្រុមហ៊ុនទាំងពីរឱ្យអនុវត្តកិច្ចសន្យាឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព វិជ្ជាជីវៈ ការទទួលខុសត្រូវ តម្លាភាព ភាពស្មោះត្រង់ និងកិច្ចសហការជិតស្និទ្ធ ព្រមទាំងធានាឱ្យបាននូវការទូទាត់ត្រឹមត្រូវ ការដឹកជញ្ជូនទាន់ពេលវេលា គុណភាព និងស្ថិរភាពនៃការផ្គត់ផ្គង់។ ទន្ទឹមនេះ តួអង្គពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃស្រូវអង្ករ និងសហព័ន្ធស្រូវអង្ករកម្ពុជា ត្រូវបន្តពង្រឹងគុណភាព សុវត្ថិភាព សោភ័ណភាពនៃការវេចខ្ចប់ និងអនុវត្តឱ្យបានពេញលេញនូវ «យុទ្ធសាស្ត្រពង្រីក និងពិពិធកម្មទីផ្សារនាំចេញអង្ករកម្ពុជា ២០២៥-២០៣០» សំដៅបង្កើនភាពប្រកួតប្រជែង និងពង្រីកចំណែកទីផ្សារអង្ករកម្ពុជានៅលើទីផ្សារអន្តរជាតិ៕