* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
* អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់
* ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល
* សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល
* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

គយកម្ពុជា និងគយវៀតណាម ប្តេជ្ញាជួយគ្នាទៅវិញទៅមក លើការងារប្រយុទ្ធប្រឆាំងអំពើរត់គេចពន្ធ និងបទល្មើសឆ្លងដែន

17-09-2026 11:26

(សៀមរាប)៖ អនុលោមតាមអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា និងក្រសួងហិរញ្ញវត្ថុវៀតណាម ស្ដីពីកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវិស័យគយ ចុះថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩, កិច្ចប្រជុំទ្វេភាគីគយព្រំដែនលើកទី៧ រវាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានគយវៀតណាម ត្រូវបានរៀបចំធ្វើនៅសណ្ឋាគារសុខា រីស៊ត ខេត្តសៀមរាប ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។

គណៈប្រតិភូគយកម្ពុជា ដឹកនាំដោយ លោក នូ ស៊ីថា ប្រធាននាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស និង​លោកបណ្ឌិត សង់ ស៊ីណាវិទ្យ ប្រធាននាយកដ្ឋានសហប្រតិបត្តិការគយអន្តរជាតិ និងគណៈប្រតិភូគយវៀតណាម ដឹកនាំដោយលោក Vu Quang Toan ប្រធាននាយកដ្ឋានប្រឆាំងអំពើរត់គេចពន្ធ និងស៊ើបអង្កេតបទល្មើសគយ (Anti-smuggling and Investigation Branch) នៃរដ្ឋបាលគយវៀតណាម។

លោក នូ ស៊ីថា និងលោក Vu Quang Toan បានដឹកនាំកិច្ចប្រជុំនេះ ដើម្បីពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងការប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធ ការបន្លំពាណិជ្ជកម្ម និងសកម្មភាពខុសច្បាប់ឆ្លងដែនផ្សេងទៀត ព្រមទាំងពិភាក្សាអំពីវិធានការនានា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមកលើការត្រួតពិនិត្យគយ។

លទ្ធផលសំខាន់ៗនៃកិច្ចប្រជុំនេះមានដូចខាងក្រោម៖

១.​ បន្តពង្រឹងការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជា និងក្រសួងហិរញ្ញវត្ថុវៀតណាម ព្រមទាំងកិច្ចព្រមព្រៀងនានា របស់ថ្នាក់ដឹកនាំរដ្ឋបាលគយទាំងពីរដែលបានឯកភាពគ្នា។

២.​ បន្តគាំទ្រការអនុវត្តប្រតិបត្តិការរួមគ្នា «Mekong Dragon» ដែលផ្តួចផ្តើមឡើងដោយរដ្ឋបាលគយវៀតណាម និងរដ្ឋបាលគយចិន ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន និងសត្វព្រៃខុសច្បាប់។

៣.​ បន្តពង្រឹងការផ្លាស់ប្តូរព័ត៌មានឱ្យបានឆាប់រហ័ស ត្រឹមត្រូវ និងមានប្រសិទ្ធភាព រវាងភាគីទាំងពីរ និងធ្វើបច្ចុប្បន្នភាពចំណុចទំនាក់ទំនង (Contact Points) ជាប្រចាំ។

៤.​ បន្តពង្រឹងកិច្ចសហការក្នុងការងារប្រយុទ្ធប្រឆាំងបទល្មើសគយឱ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសអំពើរត់ពន្ធទំនិញឆ្លងកាត់ (Transit) ពីប្រទេសទី៣ តាមតំបន់ព្រំដែន ដោយអនុវត្តវិធានការសមស្របអនុលោមតាមច្បាប់នៃប្រទេសនីមួយៗ និងកិច្ចព្រមព្រៀងអន្តរជាតិ។

៥.​ បន្តកិច្ចសហប្រតិបត្តិការលើសកម្មភាពផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជា-ពលរដ្ឋរស់នៅតាមព្រំដែន និងអាជីវករ អំពីផលប៉ះពាល់នៃការរត់ពន្ធ ការបន្លំពាណិជ្ជកម្ម និងបទល្មើសគ្រឿងញៀនដល់សេដ្ឋកិច្ច សង្គម និងសន្តិសុខជាតិ។

ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលសម្រេចកន្លងមក និងចាត់ទុកកិច្ចប្រជុំទ្វេភាគីនេះមានសារៈសំខាន់ ដែលនឹងក្លាយជាយន្តការនៃការធ្វើកិច្ចសហប្រតិបត្តិការជួយគ្នាទៅវិញទៅមក ឱ្យកាន់តែប្រសើរ ជាពិសេស ការងារប្រយុទ្ធប្រឆាំងអំពើរត់គេចពន្ធ និងបទល្មើសឆ្លងដែន ស្របតាមសភាពការណ៍វិវត្តន៍ថ្មីៗ របស់ប្រទេសទាំងពីរ ដើម្បីរួមចំណែកលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការប្រមូលចំណូលថវិការដ្ឋរបស់ប្រទេសរៀងៗខ្លួន៕