* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
* អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់
* ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល
* សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល
* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ឧកញ៉ាបណ្ឌិត ឡាយ ឈុនហួ​ ជំរុញការដឹកជញ្ជូនអង្ករតាមសាឡង់ ជួយបង្រួមពេលវេលានាំចេញ និងជំរុញការធ្វើពាណិជ្ជកម្ម

17-09-2026 16:36

(ភ្នំពេញ)៖ ឧកញ៉ាបណ្ឌិត ឡាយ ឈុនហួ អគ្គនាយកក្រុមហ៊ុន City Rice Import Export Co., Ltd. បានគូសបញ្ជាក់ពីអត្ថប្រយោជន៍នៃការដឹកជញ្ជូនទំនិញតាមសាឡង់ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយពេលវេលានាំចេញ និងបង្កើនល្បឿនពាណិជ្ជកម្មរវាងកម្ពុជា និងបណ្ដាប្រទេសដៃគូ។

លោកឧកញ៉ាបណ្ឌិតបានពន្យល់ថា ពីមុនការដឹកជញ្ជូនអង្ករប្រើប្រាស់កុងតឺន័រ ​ផ្ទុកបានពី ២៥ ទៅ ២៧ តោន ក្នុងមួយទូរប៉ុណ្ណោះ​ ហើយថែមទាំងជួបការលំបាកក្នុងការរក និងកក់កុងតឺន័រផងដែរ។ ដូច្នេះហើយក្រុមហ៊ុនក៏បានសម្រេចចិត្តប្ដូរមកប្រើប្រាស់សាឡង់ធំ ដែលអាចផ្ទុកអង្ករបានរហូតដល់ ៥ ០០០ តោន ដោយផ្ទុកដោយផ្ទាល់ដោយមិនប្រើកុងតឺន័រឡើយ ដែលវិធីសាស្ត្រថ្មីនេះ ធ្វើឱ្យការដឹកជញ្ជូនមានប្រសិទ្ធភាពខ្ពស់។ លោកចាត់ទុកថា វិធីសាស្ត្រថ្មីនេះ នឹងក្លាយជាគំរូដ៏ល្អសម្រាប់វិស័យនាំចេញរបស់កម្ពុជា។

ជាក់ស្ដែង ការនាំចេញអង្កររបស់ក្រុមហ៊ុន CITY RICE Import Export ទៅកាន់ប្រទេសហ្វីលីពីន បានសាកល្បងដឹកជញ្ជូនតាមសាឡង់លើកដំបូង ដោយផ្ទុកបាន ៥.០០០ តោន និងចំណាយពេលត្រឹមតែ ៧ ទៅ ៨ ថ្ងៃប៉ុណ្ណោះ ខណៈកន្លងមកការដឹកជញ្ជូនតាមកប៉ាល់​ចំណាយពេលយ៉ាងហោចណាស់រហូត១៨ ថ្ងៃ។ ការកាត់បន្ថយរយៈពេលដឹកជញ្ជូននេះ ផ្ដល់ផលប្រយោជន៍យ៉ាងធំធេងដល់ការធ្វើពាណិជ្ជកម្ម ដោយក្រុមហ៊ុនអាចបង្វិលទុនបានលឿន។ សម្រាប់អ្នកទិញវិញ ក៏ទទួលបានទំនិញឆាប់រហ័សដើម្បីប្រើប្រាស់នៅក្នុងប្រទេសរបស់ពួកគេ។

លោកឧកញ៉ាបណ្ឌិតបានបន្ថែមថា ពីមុនការសិក្សាលើវិធីសាស្ត្រនេះមានច្រើនលើក ប៉ុន្តែមិនទាន់មានអ្នកចាប់ផ្ដើម។ ​យ៉ាងនេះក្តី លោកបានថ្លែងអំណរគុណដល់កំពង់ផែកំពង់ផែក្រុងព្រះសីហនុ និងសហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងការសម្របសម្រួលឱ្យការដឹកជញ្ជូនជើងទីមួយប្រព្រឹត្តទៅដោយរលូន៕