* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
* អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់
* ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល
* សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល
* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អ្នកឧកញ៉ា លឹម ហេង៖ ការដើរនិយាយថា សេដ្ឋកិច្ចមិនល្អ កុំចាយលុយ គឺជាការបង្អាក់ដំណើរការសេដ្ឋកិច្ចជាតិ​ ​(Video inside)

19-09-2026 08:16

(ភ្នំពេញ)៖ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ការដើរនិយាយថា សេដ្ឋកិច្ចមិនល្អ ហើយណែនាំកុំឱ្យចាយលុយ គឺជាការបង្អាក់ដល់ដំណើរសេដ្ឋកិច្ចជាតិទៅវិញទេ​ ដោយលោកកត់សម្គាល់ថា បច្ចុប្បន្ននេះ មានតែវិស័យអចលនទ្រព្យមួយប៉ុណ្ណោះដែលរងផលប៉ះពាល់ ខណៈវិស័យផ្សេងទៀតនៅតែមានកំណើនល្អ។

​ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងពិធីសំណេះសំណាល និងការបោះឆ្នោតជ្រើសរើសបង្គ្រប់សមាជិកជ្រើសតាំងថ្មីរបស់សភាពាណិជ្ជកម្ម​រាជធានីភ្នំពេញ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦នេះ អ្នកឧកញ៉ា លឹម ហេងបានសង្កត់ធ្ងន់ថា បច្ចុប្បន្នកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជានៅតែមានការកើនឡើង ​ពោលគឺការនាំចេញ-នាំចូលនៅតែមានកំណើនល្អ ខណៈវិស័យកសិកម្ម ពាណិជ្ជកម្ម ការផលិត និងការវិនិយោគនៅតែមានកំណើនល្អ។​ យ៉ាងនេះក្តី ​អ្នកឧកញ៉ា មើលឃើញថា បញ្ហាដែលកំពុងជួបប្រទះ នាពេលបច្ចុប្បន្ននេះ គឺគ្រាន់តែជាផ្នែកមួយនៃវិស័យអចលនទ្រព្យប៉ុណ្ណោះ ​ដោយប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាទាំងមូលនោះទេ។ ​

អ្នកឧកញ៉ា លឹម ហេង បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់កុំដើរនិយាយថា សេដ្ឋកិច្ចមិនល្អ ហើយកុំចាយលុយ ព្រោះទង្វើនេះគឺជាការបង្អាក់ដល់ដំណើរសេដ្ឋកិច្ចរបស់យើងវិញ។ ការចាយវាយរបស់ប្រជាពលរដ្ឋ ការទិញទំនិញ និងការចាយវាយក្នុងស្រុក ព្រមទាំងការនាំចេញ-នាំចូល គឺជាកត្តាជំរុញដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ចជាតិ។លោកបានបន្តថា កន្លងមកមានអ្នកខ្លះថ្ងូរថាសេដ្ឋកិច្ចជួបវិបត្តិ ប៉ុន្តែរាជរដ្ឋាភិបាលមិនទាន់មានប្រកាសថាមានវិបត្តិសេដ្ឋកិច្ចណាមួយដូចកាលជំនាន់កូវីដ-១៩ នោះទេ។

អ្នកឧកញ៉ា លឹម ហេង បានមានប្រសាសន៍ថា ចរន្តសេដ្ឋកិច្ចតែងតែមានអ្នកកើតថ្មី និងអ្នកចាស់ដួលរលំ។ អ្នកដែលឈរជើងបានយូរ គឺមានលទ្ធភាពទ្រទ្រង់ចរន្តសេដ្ឋកិច្ច និងក្រុមហ៊ុនសហគ្រាសរបស់ខ្លួនឯង៕