* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
* អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់
* ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល
* សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល
* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

យល់ដឹងពីជំនួញ៖ អ្នកឧកញ៉ា គិត ​ម៉េង ដាស់តឿនម្ចាស់អាជីវកម្ម ត្រូវរិះរកមធ្យោបាយរក្សាលំនឹងអាជីវកម្មរបស់ខ្លួន និងបង្កើតមុខរបរថ្មី ក្នុងស្ថានភាពសេដ្ឋកិច្ចមិនប្រាកដប្រជា ​(Video inside)

20-09-2026 08:09

(ភ្នំពេញ)៖ ថ្លែងទៅកាន់អ្នកជំនួញ និង​ម្ចាស់អាជីវកម្ម​ ដែលមកពីតាមបណ្តាខេត្តក្រុងនានា អ្នកឧកញ៉ា គិត ​ម៉េង ប្រធានពាណិជ្ជកម្មកម្ពុជា​ បានដាស់តឿនដល់ម្ចាស់អាជីវកម្មនានា ឱ្យរិះរកមធ្យោបាយរក្សាលំនឹងអាជីវកម្មរបស់ខ្លួនឱ្យដំណើរការល្អ និងបង្កើតមុខរបរថ្មី ក្នុងកាលៈទេសៈដែលស្ថានភាពសេដ្ឋកិច្ច ស្ថិតក្នុងភាពមិនប្រាកដប្រជា ដើម្បីរួមចំណែកជួយប្រទេសជាតិឲ្យ​រីកចម្រើន។

អ្នកឧកញ៉ា គិត ​ម៉េង ដាស់តឿនបែបនេះ ធ្វើឡើងក្នុងពិធីសំណេះសំណាល និងការបោះឆ្នោតជ្រើសរើសបង្គ្រប់សមាជិកជ្រើសតាំងថ្មីរបស់សភាពាណិជ្ជកម្ម​រាជធានីភ្នំពេញ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦នេះ។

ក្នុងឱកាសនេះ អ្នកឧកញ៉ា បានលើកឡើងពីការវិវត្តសេដ្ឋ​កិច្ច ក្នុងឆ្នាំនេះ និងឆ្នាំក្រោយ ដែលជំរុញឱ្យអ្នកជំនួញទាំងអស់ត្រូវគិតគូរ​ និងត្រូវតែខិតខំរក្សាខ្សែក្រវាត់ (អាជីវកម្ម)របស់ខ្លួនឱ្យបានរឹងមាំ ដោយមិនត្រឹមតែរក្សាក្រុមហ៊ុនដែលមានស្រាប់ប៉ុណ្ណោះទេ ថែមទាំងត្រូវគិតគូរចាប់ផ្តើមមុខរបរថ្មីៗ​ផងដែរ។

ជាមួយគ្នានេះ អ្នកឧកញ៉ា គិត ម៉េង បានរំលឹក​មេរៀនប្រវត្តិសាស្ត្រថា នៅពេលប្រទេសជាតិយើងខ្លាំង ពិភពលោកនឹងទទួលស្គាល់ និងគោរព ប៉ុន្តែនៅពេលដែលយើងខ្សោយ គេនឹងមិនឲ្យតម្លៃយើងឡើយ។

អ្នកឧកញ៉ា បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំចង់ដាស់តឿនឲ្យ​ផ្នែកឯកជន អ្នកធ្វើសេដ្ឋកិច្ចនេះ ត្រូវតែចងចាំឲ្យគិតគូរជាមេរៀនប្រវត្តិសាស្ត្រ ដែលយើងបានឈឺចាប់ជាទីបំផុត។ យើងត្រូវតែខិតខំ នៅពេលប្រទេសយើងខ្លាំង ជាតិយើងខ្លាំង ពិភពលោកគេទទួលស្គាល់ គេគោរព។ ពេលដែលយើងខ្សោយ ប្រទេសយើងខ្សោយ ប្រទេសយើងក្រ ពិភពលោក និងភូមិផងជិតខាងគេមិនឲ្យតម្លៃយើង។ នេះហើយយើងទាំងអស់គ្នាត្រូវតែខិតខំ ដើម្បីជួយប្រទេសយើង ជាតិយើងឲ្យសម្បូរសប្បាយ»។

អ្នកឧកញ៉ា បានលើកឡើងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃអាណត្តិទី៧ បានយកចិត្តទុកដាក់ខ្ពស់ ចំពោះបញ្ហាសេដ្ឋកិច្ច ប្រជាពលរដ្ឋ និងកំណើនសេដ្ឋកិច្ច ជាពិសេសការកែទម្រង់ និងការជំរុញវិស័យឯកជន។

​អ្នកឧកញ៉ា ​បានអំពាវនាវដល់​ ឧកញ៉ា លោកឧកញ៉ា ​ដែលជាផ្នែកឯកជន ត្រូវរួមគ្នាពង្រឹងស្មារតី និងយកចិត្តទុកដាក់ខ្ពស់ ដើម្បីរួមចំណែកជួយប្រទេសជាតិឲ្យសម្បូរសប្បាយ និងរីកចម្រើន​៕