* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ
* លោក Macron រឹតបន្តឹងការរឹតត្បិតលើបាតុកម្មតវ៉ា បន្ទោសក្រុមឆ្វេងនិយមជ្រុលជាអ្នកនៅពីក្រោយភាពចលាចល
* ពលរដ្ឋភៀសសឹក ដែលអាចត្រឡប់ទៅផ្ទះវិញបាន រាជរដ្ឋាភិបាលជួយប្រាក់ចន្លោះ ២លានរៀល ទៅ២០លានរៀល សម្រាប់ជួសជុលផ្ទះរងការខូចខាត
* ប៉ូលិសថៃ បង្ក្រាបសម្បុកបណ្តាញឆបោកអនឡាញ និងល្បែងអនឡាញចិន ក្នុងវីឡាប្រណីតតម្លៃ ៤០លានបាត ចាប់ខ្លួនមនុស្ស ១៤នាក់
* រំលឹកប្រវត្តិសាស្ត្រ, សម្តេចតេជោ ហ៊ុន សែន៖ គ្មានជំនួប «សីហនុ-ហ៊ុន សែន» ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ដែរ, សម្ដេចជាតួអង្គសំខាន់ជាងគេ
* ថ្ងៃនេះ ជាខួប៣៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា, សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គគន្លឹះ និងសំខាន់បំផុត
* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* អគ្គនាយកដ្ឋានពន្ធដារ ប្រាប់ឲ្យម្ចាស់យានយន្តរួសរាន់ប្រកាស និងបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនសម្រាប់ ឆ្នាំ២០២៦ ជៀសវាងរងការពិន័យ !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋខ្មែរគ្រប់និន្នាការ មូលចិត្តគំនិតគ្នា ទុកឱកាសឲ្យរាជរដ្ឋាភិបាលតតាំងបញ្ហាព្រំដែនជាមួយថៃ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កម្ពុជានាំចេញសំបកកង់រថយន្ត និងគ្រឿងបន្លាស់យានយន្តបានចំណូល ១ ៧៥០លានដុល្លារ ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៦ (Video inside)

21-09-2026 14:46

(ភ្នំពេញ)៖ ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៦នេះ កម្ពុជាបាននាំចេញសំបកកង់រថយន្ត រួមនឹងគ្រឿងបន្លាស់យានយន្ត ក្នុងតម្លៃប្រមាណជាង១,៧៥០លានដុល្លារ ទៅកាន់ទីផ្សារអន្តរជាតិ។ នេះបើយោងតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្ម។

​របាយការណ៍ បានបញ្ជាក់ថា ចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២៦ កម្ពុជាបាននាំចេញសំបកកង់រថយន្ត ក្នុងតម្លៃជាង១,៤៩៧លានដុល្លារ កើនឡើង​៧២.១៤% បើ​ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៥ ដែលមានតម្លៃជាង ៨៧០លានដុល្លារ។

ទីផ្សារដែលបានទិញសំបក់រថយន្តពីកម្ពុជាច្រើនជាង គឺសហរដ្ឋអាមេរិក។ ក្រៅពីនេះ កម្ពុជាបាននាំចេញទៅកាន់​ ប្រេស៊ីល កាណាដា បារាំង អង់គ្លេស ហូងឡង់ អេស្ប៉ាញ អ៊ីតាលី អាហ្រ្វិកខាងត្បូង និងមិចស៊ីចកូ។

ដោយឡែក ការនាំចេញគ្រឿងបន្លាស់រថយន្ត ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៦នេះ មានតម្លៃជាង ២៥៥លានដុល្លារ កើនឡើងជាង៣៤% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ចំនួន១៨៩លានដុល្លារ។​ ទំនិញប្រភេទនេះ ត្រូវបាននាំចេញទៅកាន់ប្រទេសជប៉ុន ថៃ សហរដ្ឋអាមេរិក ចិន កាណាដា​ វៀតណាម ហ្វីលីពិន កូរ៉េខាងត្បូង និងម៉ាឡេស៊ី។

សូមជម្រាបថា គិតរហូត​មកដល់ពេលនេះ​ ​​​រោងចក្រផលិតសំបកកង់រថយន្តនៅកម្ពុជា បាន​កើនឡើង​ដល់​ចំនួន​ ៨ ​រោងចក្រ ដែលបាន​បោះទីតាំងវិនិយោគ​នៅ​​តំបន់​សេដ្ឋកិច្ច​ចំនួន៥ ​នៅតាមបណ្តាដូចជា ​ខេត្តស្វាយរៀង ​ព្រះសីហនុ ​និង​ខេត្តក្រចេះ។

កម្ពុជា​មានផ្ទៃដីដាំដុះកៅស៊ូ​សរុបប្រមាណ ​៤៥ម៉ឺនហិកតា ​ផ្ដល់ទិន្នផលប្រមាណ ​៤២ម៉ឺនតោន​ ក្នុងមួយឆ្នាំ៕