* លោក ដូណាល់ ត្រាំ ព្រលយថាសហរដ្ឋអាមេរិកអាចនឹងចូលរួមក្នុងប្រតិបត្តិការរបស់អារ៉ាប៊ីសាអូឌីត ប្រឆាំងក្រុមហ៊ូទីនៅយេម៉ែន
* តម្លៃប្រេងឥន្ធនៈលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២១ ខែតុលា៖ សាំងធម្មតា ៥៣៥០រៀល និងម៉ាស៊ូត ៥៥៥០រៀលក្នុង១លីត្រ
* អាជ្ញាធរអារ៉ាប៊ីសាអូឌីត៖ ការវាយប្រហាររបស់ក្រុមហ៊ូទីលើអាកាសយានដ្ឋាន Riyadh សម្លាប់មនុស្ស ១២នាក់
* លោក ត្រាំ ជំរុញឱ្យអ៊ុយក្រែនរើសមេដឹកនាំថ្មីជំនួសលោក ហ្សេលេនស្គី ក្នុងជម្លោះជុំវិញកិច្ចព្រមព្រៀងប្រេងម៉ាស៊ូតជាមួយរុស្ស៉ី
* WHO មិនទាន់ប្រាកដទេថាតើអ្វីទៅបង្កជាជំងឺរលាកសួត ដែលសម្លាប់បុគ្គលិកមន្ទីរពិសោធន៍ម្នាក់ នៅរុស្ស៉ី
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកមរណទុក្ខ ចំពោះមរណភាពរបស់ ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ថ្ងៃភ្ជុំធំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ វាយប្រហារប្រទេសប៉ាណាម៉ា បង្កការបំផ្លិចបំផ្លាញចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធ
* វិមានក្រឹមឡាំង៖ លោក ពូទីន ប្រាប់លោក ត្រាំ តាមទូរស័ព្ទថា ការចរចាសន្តិភាពអ៊ុយក្រែន មិនទាន់អាចចាប់ផ្តើមឡើងវិញភ្លាមៗបានទេ ដោយសារទីក្រុងកៀវ
* អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់, តួកគីយ៉េ, កាហ្សាក់ស្ថាន និងចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងការងារនៅប្រទេសចំនួន៣ ព្រមទាំងចូលរួមកិច្ចប្រជុំកំពូល CICA
* ជំនួបមេដឹកនាំកំពូល៖ កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

តើកម្ពុជាចាប់យកឱកាសពង្រីកពាណិជ្ជកម្ម និងវិនិយោគជាមួយបារាំងបានអ្វីខ្លះ ក្នុងពេលធ្វើជាម្ចាស់ផ្ទះ​នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី និងវេទិកាធុរកិច្ចកម្ពុជា-បារាំង​​ ?​ Video inside)

22-09-2026 11:01

(ភ្នំពេញ)៖ ​នៅខែវិច្ឆិកាខាងមុខនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី។ ស្របជាពេលជាមួយគ្នានេះ ​ក៏មានរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងរយៈពេល ២ថ្ងៃ ​ដោយរំពឹងថានឹងមានការចូលរួមពីក្រុមហ៊ុនបារាំងប្រមាណ ៤០០ក្រុមហ៊ុន ដែលនឹងបើកទំព័រថ្មីមួយសម្រាប់ទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី។

តាមរយៈកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី និងវេទិកាធុរកិច្ចកម្ពុជា-បារាំង គឺជា​ឱកាសដ៏ល្អមួយសម្រាប់កម្ពុជា​ ក្នុងការត្រៀមខ្លួន​ដើម្បីចាប់យកឱកាសដ៏ធំធេង ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម និងវិនិយោគជាមួយប្រទេសបារាំង ​ក៏ដូចជាវិនិយោគិនផ្សេងទៀតពីអឺរ៉ុបដែលនឹងមកចូលរួមវេទិកានេះ។

ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ដ៏ធំនេះ គឺជាសញ្ញាណដ៏សំខាន់មួយដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការទាក់ទាញការវិនិយោគបរទេស និងពង្រឹងចំណងមិត្តភាពជាមួយបណ្តាប្រទេសនិយាយភាសាបារាំង ជាពិសេសប្រទេសបារាំងផ្ទាល់។ វត្តមានរបស់ក្រុមហ៊ុនបារាំងដ៏ច្រើនសន្ធឹកសន្ធាប់នេះ នឹងផ្តល់ឱកាសមាសសម្រាប់កម្ពុជាក្នុងការបង្ហាញសក្តានុពលសេដ្ឋកិច្ច គោលនយោបាយវិនិយោគអំណោយផល និងទីផ្សារដែលកំពុងរីកចម្រើនរបស់ខ្លួន។ វិនិយោគិនបារាំងអាចនឹងចាប់អារម្មណ៍លើវិស័យសំខាន់ៗដូចជា កសិកម្ម ទេសចរណ៍ ឧស្សាហកម្មកែច្នៃ ​និងបច្ចេកវិទ្យា ដែលជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។

​លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ការរៀបចំវេទិកានេះ គឺជាជំហានដ៏សំខាន់មួយក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន​ ដោយរំពឹងថា ក្រុមហ៊ុនបារាំង​ប្រមាណ ៤០០ នឹងមកសិក្សា និងវិនិយោគលើវិស័យអាទិភាពមួយចំនួន រួមមានថាមពល សុខាភិបាល និងកែច្នៃកសិកម្ម។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ​និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជនសម្រាប់យន្តការវេទិការដ្ឋាភិបាល-វិស័យឯកជន បាន​ជំរុញឱ្យវិស័យឯកជន ចាប់យកឱកាសពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី និងវេទិកាធុរកិច្ចកម្ពុជា-បារាំង ​ដើម្បីផ្សព្វផ្សាយសក្តានុពលសេដ្ឋកិច្ច និងឱកាសវិនិយោគរបស់កម្ពុជា ទៅកាន់មេដឹកនាំ និងធុរជនអន្តរជាតិនៃបណ្តាប្រទេសនិយាយភាសាបារាំងដែលមានប្រមាណជាង៦០ប្រទេស។ អ្នកឧកញ៉ា បានចាត់ទុកនេះជាឱកាសមាសមួយ ដើម្បីជួយផ្សព្វផ្សាយ និងធ្វើឲ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់​ ហើយឱកាសនេះក៏ជាមធ្យោបាយដ៏សំខាន់មួយក្នុងការកែប្រែ​ការយល់ច្រឡំ​ ដែលគេយល់ថា កម្ពុជាជាកន្លែងប្រព្រឹត្តិបទល្មើស «Scam Online» ផងដែរ។ ​

តាមរយៈវេទិកាធុរកិច្ចកម្ពុជា-បារាំង ​ធុរជនកម្ពុជា បារាំង និងធុរជនមកពីប្រទេសនិយាយភាសាបារាំងផ្សេងទៀត នឹងមានឱកាសជួបពិភាក្សាគ្នាដោយផ្ទាល់ ដើម្បីស្វែងយល់ពីតម្រូវការទីផ្សារ លទ្ធភាពនៃភាពជាដៃគូ​ ហើយ​​កម្ពុជាសង្ឃឹម​ថា ព្រឹត្តិការណ៍នេះនឹងក្លាយជាកាតាលីករដ៏សំខាន់មួយក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជា និងបារាំងឱ្យឈានដល់កម្រិតថ្មីមួយប្រកបដោយផ្លែផ្កា។​

លោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ការសហការជាមួយបារាំងក្នុងការរៀបចំវេទិកានេះ មិនត្រឹមតែដើម្បីរៀបចំវេទិកាប៉ុណ្ណោះទេ ប៉ុន្តែគឺដើម្បីបើកទីផ្សារសម្រាប់ផលិតផលសម្រេចរបស់កម្ពុជាគ្រប់ប្រភេទ។ វត្តមានរបស់ប្រទេសសមាជិកហ្វ្រង់កូហ្វូនីទូទាំងពិភពលោក គឺជាឱកាសមួយដែលកម្ពុជាជំរុញការផ្សព្វផ្សាយផលិតផលរបស់ខ្លួនឱ្យគេកាន់តែស្គាល់។ លោកបានឱ្យដឹងថា ក្នុងវេទិកានេះ ក៏នឹងមានការរៀបចំពិព័រណ៍ដើម្បីបង្ហាញបន្ថែមនូវផលិតផល និងវិស័យសក្តានុពលរបស់កម្ពុជា ជាពិសេសវិស័យទេសចរណ៍ និងសុខាភិបាល ដើម្បីបង្កើនភាពទាក់ទាញបន្ថែមទៀត។ ​(វីដេអូ)​

ទន្ទឹមគ្នានេះ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានកត់សម្គាល់ថា បើទោះបីជា ប្រព័ន្ធអនុគ្រោះពន្ធ EBA ​​បាត់បង់២០% ក៏ដោយ ​ប៉ុន្តែនៅ៨០% ​ទៀតដែលជា ឱកាសដ៏ល្អសម្រាប់កម្ពុជាក្នុងការទាក់ទាញអ្នកវិនិយោគ ជាពិសេសពីប្រទេសបារាំង ​​ដើម្បីផលិតនាំចេញទៅបារាំង និងអឺរ៉ុប។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បារាំងគឺជាដៃពាណិជ្ជកម្មដ៏សំខាន់មួយរបស់កម្ពុជា ដោយក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦នេះ កម្ពុជា-បារាំងសម្រេចទំហំពាណិជ្ជកម្ម ជាង៤៣៨លានដុល្លារ ​កើនឡើង១៣.៩% ក្នុងនោះកម្ពុជានាំចេញទៅបារាំងមានតម្លៃ៣៥១លានដុល្លារ កើនឡើង១៤.៨% ខណៈបារាំងនាំចូលវិញមានតម្លៃជាង៨៧លានដុល្លារ កើនឡើង​១០.៦%៕