* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ឥណ្ឌា នឹងតភ្ជាប់ជើងហោះហើរត្រង់ឡើងវិញ រវាងទីក្រុងកុលកាតា និងខេត្តសៀមរាប ចាប់ពីថ្ងៃទី០១ ខែតុលាតទៅ

22-09-2026 18:00

(សៀមរាប)៖ ក្រុមហ៊ុនអាកាសចរណ៍ IndiGo (6E) នឹងចាប់ផ្តើមដំណើរការជើងហោះហើរត្រង់ឡើងវិញ រវាងទីក្រុងកុលកាតា (CCU) ប្រទេសឥណ្ឌា និងខេត្តសៀមរាប (SAI) ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ តទៅ។

ការតភ្ជាប់ឡើងវិញនេះ នឹងមានកាលវិភាគហោះហើរចំនួន ៣ ជើងក្នុងមួយសប្តាហ៍ ពោលគឺរៀងរាល់ថ្ងៃចន្ទ ព្រហស្បតិ៍ និងសៅរ៍ ដោយប្រើប្រាស់យន្តហោះប្រភេទ Airbus A320neo ដែលមាន ១៨០ ទៅ ១៨៦ កៅអី។ នេះគឺជាសញ្ញាណវិជ្ជមានមួយ ក្នុងការបន្តពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌា។

លោក ស៊ិន ចាន់​សេរី​វុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរ​ស៊ីវិល​ បានឲ្យដឹងថា បន្ទាប់ពីបានបើកដំណើរការដំបូងក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ និងបានផ្អាកជាបណ្ដោះអាសន្នតាមរដូវកាល ការតភ្ជាប់ឡើងវិញនូវជើងហោះហើរត្រង់នេះ នឹងផ្ដល់នូវកម្លាំងចលករយ៉ាងសំខាន់លើវិស័យស្នូលៗជាច្រើន។

ក្នុងនោះ រួមមាន ការជំរុញវិស័យទេសចរណ៍ និងបេតិកភណ្ឌ ដោយបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរអន្តរជាតិ និងអ្នកធម្មយាត្រា មកទស្សនារមណីយដ្ឋានអង្គរ ដ៏ល្បីល្បាញលើពិភពលោក។

លើសពីនេះ វានឹងរឹតចំណងសាមគ្គីភាពកាន់តែជិតស្និទ្ធរវាងប្រជាជន និងប្រជាជន តាមរយៈការផ្លាស់ប្តូររវាងសិស្ស-និស្សិត ធុរជន ក្រុមគ្រួសារ និងអ្នកស្រឡាញ់វប្បធម៌នៃប្រទេសទាំងពីរ។

លោក ស៊ិន ចាន់​សេរី​វុត្ថា បានបន្ថែមថា ការស្ដារឡើងវិញនូវច្រករបៀងអាកាសនេះ ក៏នឹងបើកឱកាសសម្រាប់សហថាមពលពាណិជ្ជកម្ម រួមមានការផ្សព្វផ្សាយទេសចរណ៍រួមគ្នា កញ្ចប់ទស្សនកិច្ចទាក់ទាញ និងការពង្រីកការតភ្ជាប់ឆ្លងកាត់ទីក្រុងកុលកាតា។

និរន្តរភាពយូរអង្វែងនៃជើងហោះហើរនេះ នឹងអាស្រ័យលើតម្រូវការទីផ្សារជាក់ស្តែង សេវាកម្មប្រកបដោយទំនុកចិត្ត និងការសហការផ្សព្វផ្សាយរួមគ្នាយ៉ាងសកម្ម។ នេះជាការបញ្ជាក់បន្ថែម របស់លោក ស៊ិន ចាន់​សេរី​វុត្ថា។

ក្រោមការដឹកនាំ និងការត្រួតពិនិត្យជាប្រចាំពីរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) បានត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ ការវិលត្រឡប់មកវិញ នៃជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ IndiGo ព្រមទាំងផ្តល់កិច្ចសម្របសម្រួលប្រតិបត្តិការហោះហើរ ប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងទំនុកចិត្តខ្ពស់បំផុត ដើម្បីចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព៕