* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កម្ពុជាបាត់បង់ចំណូលពន្ធគយជាង ៤០០លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២៦ ដោយសារការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ប៉ុន្តែជំរុញសន្ទុះនាំចេញយ៉ាងគំហុក

24-09-2026 14:02

(ភ្នំពេញ)៖ ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា បានធ្វើឱ្យកម្ពុជាបាត់បង់ចំណូលពន្ធគយប្រមាណ ប្រមាណ ១ ៦៨៨.៧២ ប៊ីលានរៀល ស្មើនឹងប្រមាណ ៤២០.៥១ លានដុល្លារអាមេរិកនៅឆមាសទី១ ឆ្នាំ២០២៦ នេះ។

ថ្លែងក្នុងសិក្ខាសាលាស្ដីពី «ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងអន្តរជាតិពាក់ព័ន្ធគយ» ដែលបានរៀបចំឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២២ និងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលាជាតិគយ លោក ចាន់ សុភាព អគ្គនាយករងនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) បានបញ្ជាក់ថា តួលេខនេះបានកើនឡើង៦៧.១៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ ទោះជាយ៉ាងនេះក្តី កិច្ចព្រមព្រៀងទាំងនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសន្ទុះនាំចេញរបស់កម្ពុជាឱ្យកើនឡើងដល់ ២០.៨១ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ខែដំបូងនៃឆ្នាំ២០២៦ ពោលគឺកើនឡើង ២១.៣% ធៀបនឹងឆ្នាំមុន»។

ទន្ទឹមគ្នានេះ លោកបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការទ្វេភាគី ពហុភាគី និងការទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់ ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ភាពធន់ និងចីរភាព។

បច្ចុប្បន្នកម្ពុជាកំពុងអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន ១១ រួមមាន៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន (ATIGA), អាស៊ាន-ចិន, អាស៊ាន-កូរ៉េ, អាស៊ាន-ឥណ្ឌា, អាស៊ាន-ជប៉ុន, អាស៊ាន-អូស្ត្រាលី/នូវែលសេឡង់, អាស៊ាន-ហុងកុង កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ (RCEP), កម្ពុជា-ចិន, កម្ពុជា-កូរ៉េខាងត្បូង, និងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ហើយកម្ពុជាក៏បាននិងកំពុងចូលរួម ចរចាយ៉ាងសកម្មលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីបន្ថែមទៀត និងដំឡើងកម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលមានស្រាប់ សំដៅពង្រីក ការ ធ្វើ ពាណិជ្ជកម្ម និងវិនិយោគ សម្រាប់ ជា ឧត្តម ប្រយោជន៍ ប្រជាពលរដ្ឋកម្ពុជា។

ការកើនឡើងនៃការនាំចេញរបស់កម្ពុជា បញ្ជាក់ឱ្យឃើញថា ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកាន់តែមានភាពទូលំទូលាយ ដោយសារការយល់ដឹងពីផលចំណេញនៃការនាំចូល និងនាំចេញក្រោមរបបអនុគ្រោះជាច្រើន។ នេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាទៅក្នុងតំបន់ និងពិភពលោក ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព៕