* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ
* លោក Macron រឹតបន្តឹងការរឹតត្បិតលើបាតុកម្មតវ៉ា បន្ទោសក្រុមឆ្វេងនិយមជ្រុលជាអ្នកនៅពីក្រោយភាពចលាចល
* ពលរដ្ឋភៀសសឹក ដែលអាចត្រឡប់ទៅផ្ទះវិញបាន រាជរដ្ឋាភិបាលជួយប្រាក់ចន្លោះ ២លានរៀល ទៅ២០លានរៀល សម្រាប់ជួសជុលផ្ទះរងការខូចខាត
* ប៉ូលិសថៃ បង្ក្រាបសម្បុកបណ្តាញឆបោកអនឡាញ និងល្បែងអនឡាញចិន ក្នុងវីឡាប្រណីតតម្លៃ ៤០លានបាត ចាប់ខ្លួនមនុស្ស ១៤នាក់
* រំលឹកប្រវត្តិសាស្ត្រ, សម្តេចតេជោ ហ៊ុន សែន៖ គ្មានជំនួប «សីហនុ-ហ៊ុន សែន» ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ដែរ, សម្ដេចជាតួអង្គសំខាន់ជាងគេ
* ថ្ងៃនេះ ជាខួប៣៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា, សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គគន្លឹះ និងសំខាន់បំផុត
* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ធនាគារជាតិនៃកម្ពុជា និងនិយ័តករមូលបត្រកម្ពុជា តម្រូវឱ្យធនាគារពាណិជ្ជ និងនិតិបុគ្គល សុំអនុញ្ញាតជាមុន សម្រាប់ការផ្តល់សេវា​ពាក់ព័ន្ធនឹងការប្រើប្រាស់ទ្រព្យនិម្មិតដល់អតិថិជន

24-09-2026 15:06

(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា និង និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) តម្រូវឱ្យធនាគារពាណិជ្ជ ដែលមានអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជា និង ​និតិបុគ្គដែលមានបំណងផ្តល់សេវាពាក់ព័ន្ធនឹងការប្រើប្រាស់ទ្រព្យនិម្មិតដល់អតិថិជន ត្រូវស្នើសុំការអនុញ្ញាតជាមុនពីធនាគារជាតិនៃកម្ពុជា។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួម ធនាគារជាតិនៃកម្ពុជា និងនិយ័តករមូលបត្រកម្ពុជា ដែលចេញផ្សាយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦នេះ​។

សេចក្តីថ្លែងការណ៍នេះបានបញ្ជាក់ថា «ធនាគារពាណិជ្ជ ដែលមានអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជា ហើយមានបំណងផ្តល់សេវាដែលពាក់ព័ន្ធ នឹងការប្រើប្រាស់ទ្រព្យនិម្មិតដល់អតិថិជន ត្រូវស្នើសុំការអនុញ្ញាតជាមុនពី ធនាគារជាតិនៃកម្ពុជា​វិសាលភាពនៃសកម្មភាពដែលអនុញ្ញាតនឹងត្រូវកំណត់ក្នុងបទប្បញ្ញត្តិដាច់ដោយឡែក»។

ចំណែកឯ នីតិបុគ្គលក្រៅពីធនាគារពាណិជ្ជ ដែលមានបំណងផ្តល់សេវាទ្រព្យនិម្មិតដល់អតិថិជន ត្រូវស្នើសុំអាជ្ញាបណ្ណជាមុនពីនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.)។ បុគ្គលដែលទទួលបានអាជ្ញាបណ្ណ ឬការអនុញ្ញាតទាំងនេះ នឹងត្រូវចាត់ទុកជាបុគ្គលរាយការណ៍ ដែលស្ថិតក្រោមសមត្ថកិច្ចរបស់អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា និងត្រូវអនុវត្តកាតព្វកិច្ចស្របតាមច្បាប់ ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

ជាមួយគ្នា ធនាគារជាតិនៃកម្ពុជា និយ័តករមូលបត្រកម្ពុជាបានរំលឹកដល់សាធារណជន ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការជួញដូរ និងការវិនិយោគលើទ្រព្យនិម្មិត ​ឬគ្រីបតូ​ ដើម្បីជៀសវាងការខាតបង់ផងដែរ។

ធនាគារជាតិនៃកម្ពុជា និង ន.ម.ក. មានបំណងរៀបចំក្របខ័ណ្ឌបទប្បញ្ញត្តិរួមគ្នា សម្រាប់អនុវត្តចំពោះសកម្មភាពពាក់ព័ន្ធនឹងទ្រព្យនិម្មិត ដោយផ្អែកលើគោលការណ៍ស្នូលចំនួនបី រួមមាន ការការពារវិនិយោគិននិងអ្នកប្រើប្រាស់ សុចរិតភាពទីផ្សារ និងការគាំទ្រនវានុវត្តន៍។ ស្ថាប័នទាំងពីរបានប្តេជ្ញាជំរុញក្របខ័ណ្ឌត្រួតពិនិត្យប្រកបដោយប្រសិទ្ធភាពសម្រាប់ឧបករណ៍ហិរញ្ញវត្ថុ អ្នកចូលរួមក្នុងទីផ្សារ និងហេដ្ឋារចនាសម្ព័ន្ធទីផ្សារ រួមបញ្ចូលទាំងក្របខ័ណ្ឌពាក់ព័ន្ធនឹងទ្រព្យនិម្មិត។

ការងារអាទិភាពមួយសម្រាប់ស្ថាប័នទាំងពីរ គឺការដាក់ចេញនូវបទប្បញ្ញត្តិច្បាស់លាស់ចំពោះសកម្មភាពដូចជា ការបោះផ្សាយ ការប្តូរ ការជួញដូរ និងការថែរក្សាសុវត្ថិភាពពាក់ព័ន្ធនឹងទ្រព្យនិម្មិត ដើម្បីទប់ស្កាត់ជនទុច្ចរិតរួចផុតពីការបំពានច្បាប់។

ធនាគារជាតិនៃកម្ពុជា និង ន.ម.ក. នឹងបន្តធ្វើការពិគ្រោះយោបល់ជាប្រចាំ និងស្វែងរកការបន្ស៊ីលក្ខខណ្ឌផ្នែកបទប្បញ្ញត្តិ ដើម្បីកាត់បន្ថយបន្ទុក និងទប់ស្កាត់ការទាញយកផលប្រយោជន៍ពីកម្រិតខុសគ្នានៃបទប្បញ្ញត្តិ។ ស្ថាប័នទាំងពីរនឹងសហការលើយន្តការសម្របសម្រួលសម្រាប់ការអភិវឌ្ឍទីផ្សារទ្រព្យនិម្មិតនាពេលអនាគត ដើម្បីធានាបាននូវប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធិភាពនៃបទប្បញ្ញត្តិ៕