* អាជ្ញាធរអារ៉ាប៊ីសាអូឌីត៖ ការវាយប្រហាររបស់ក្រុមហ៊ូទីលើអាកាសយានដ្ឋាន Riyadh សម្លាប់មនុស្ស ១២នាក់
* លោក ត្រាំ ជំរុញឱ្យអ៊ុយក្រែនរើសមេដឹកនាំថ្មីជំនួសលោក ហ្សេលេនស្គី ក្នុងជម្លោះជុំវិញកិច្ចព្រមព្រៀងប្រេងម៉ាស៊ូតជាមួយរុស្ស៉ី
* WHO មិនទាន់ប្រាកដទេថាតើអ្វីទៅបង្កជាជំងឺរលាកសួត ដែលសម្លាប់បុគ្គលិកមន្ទីរពិសោធន៍ម្នាក់ នៅរុស្ស៉ី
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកមរណទុក្ខ ចំពោះមរណភាពរបស់ ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ថ្ងៃភ្ជុំធំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ វាយប្រហារប្រទេសប៉ាណាម៉ា បង្កការបំផ្លិចបំផ្លាញចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធ
* វិមានក្រឹមឡាំង៖ លោក ពូទីន ប្រាប់លោក ត្រាំ តាមទូរស័ព្ទថា ការចរចាសន្តិភាពអ៊ុយក្រែន មិនទាន់អាចចាប់ផ្តើមឡើងវិញភ្លាមៗបានទេ ដោយសារទីក្រុងកៀវ
* អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់, តួកគីយ៉េ, កាហ្សាក់ស្ថាន និងចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងការងារនៅប្រទេសចំនួន៣ ព្រមទាំងចូលរួមកិច្ចប្រជុំកំពូល CICA
* ជំនួបមេដឹកនាំកំពូល៖ កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីជប់លៀងផ្លូវការជូន លោក ឡេ មិញហ៊ឹង នាយករដ្ឋមន្រ្តីវៀតណាម
* វិភាគអន្តរជាតិ៖ ដ្រូនបំពាក់ម៉ាស៊ីនយន្តហោះ៖ ពេជ្ឈឃាដថ្មីក្នុងសង្រ្គាមអ៊ុយក្រែន
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ធនាគារជាតិនៃកម្ពុជា និងនិយ័តករមូលបត្រកម្ពុជា ក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្ន ​ចំពោះការវិនិយោគលើទ្រព្យនិម្មិត ឬ​​គ្រីបតូ

24-09-2026 15:37

(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា (NBC) និងនិយ័តករមូលបត្រកម្ពុជា (SERC) បានចេញសេចក្តីថ្លែងការណ៍រួមជាថ្មីម្តងទៀត ដើម្បីក្រើនរំលឹកដល់សាធារណជន ឱ្យមានការប្រុងប្រយ័ត្ន ខ្ពស់ចំពោះការជួញដូរ និងការវិនិយោគលើទ្រព្យនិម្មិត ​ឬគ្រីបតូ​ ដើម្បីជៀសវាងការខាតបង់។

ស្ថាប័នទាំងពីរបានសង្កត់ធ្ងន់ថា យោងតាមច្បាប់ជាធរមានក្នុងព្រះរាជាណាចក្រកម្ពុជា ទ្រព្យនិម្មិតមិនត្រូវបានទទួលស្គាល់ជារូបិយវត្ថុមានតម្លៃនីត្យានុកូល ឬធានាដោយរដ្ឋាភិបាល ឬធនាគារកណ្តាលឡើយ។ ទ្រព្យនិម្មិតមានតម្លៃប្រែប្រួលខ្លាំង និងមានហានិភ័យខ្ពស់។ សាធារណជនគួរតែវាយតម្លៃដោយប្រុងប្រយ័ត្ន នូវហានិភ័យដែលពាក់ព័ន្ធនឹងការជួញដូរទ្រព្យនិម្មិត មុននឹងសម្រេចចិត្តវិនិយោគ។

ទ្រព្យនិម្មិត (Virtual Asset) ​ដែលគេអាចហៅ​ថា ទ្រព្យឌីជីថល (Digital Asset) ឬ ទ្រព្យសកម្ម គ្រីបតូ (Crypto Asset)​ មានន័យថាជាឯកតាតម្លៃជាឌីជីថលដែលពឹងផ្អែកលើគ្រីបតូក្រាហ្វី (Cryptography) និងបច្ចេកវិទ្យាឌីអិលធី (Distributed Ledger Technology ឬ DLT) ឬបច្ចេកវិទ្យាប្រហាក់ប្រហែល និងដែលអាចត្រូវបានជួញដូរ ឬផ្ទេរក្នុងទម្រង់ជាឌីជីថលសម្រាប់គោលបំណងទូទាត់ ឬវិនិយោគ។​

និយ័តករមូលបត្រកម្ពុជា និង ធនាគារជាតិនៃកម្ពុជា បានពិនិត្យឃើញថា ទីផ្សារទ្រព្យនិម្មិតមានការរីកដុះដាល និង កំណើននៃការប្រើប្រាស់ទ្រព្យនិម្មិត ជាការវិនិយោគដែលមានលក្ខណៈបរិកប្បកម្ម (Speculative Investment) បន្ថែមលើមុខងាររបស់ទ្រព្យនិម្មិតជាមធ្យោបាយនៃការទូទាត់សម្រាប់ទំនិញនិងសេវាកម្ម ដែលអាចបង្កនូវហានិភ័យ ម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងហានិភ័យពាក់ព័ន្ធនឹងការការពារវិនិយោគិននិងអ្នកប្រើប្រាស់ ការក្លែងបន្លំ ការប្រែប្រួល តម្លៃ ការប្រកួតប្រជែង ការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ការគេចវេសពីទណ្ឌកម្មនិងពន្ធ និងឧក្រិដ្ឋកម្ម សាយប័រ។

ស្ថាប័នទាំងពីរ បានរំលឹកថា ក្នុងឆ្នាំ២០១៨ និយ័តករមូលបត្រកម្ពុជា​​, ធនាគារជាតិនៃកម្ពុជា និង អគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញនូវសេចក្តីថ្លែងការណ៍រួម ដើម្បីក្រើនរំលឹកដល់សាធារណជន អំពីហានិភ័យពាក់ព័ន្ធនឹងរូបិយប័ណ្ណគ្រីបតូ (Crypto-currency) ដែលអាចកើតឡើងចំពោះរូបវន្តបុគ្គល និងសង្គមជាតិ ដែលបានកំណត់ថារាល់រូបវន្តបុគ្គល ឬនីតិបុគ្គល ដែលផ្សព្វផ្សាយដើម្បីកៀរគរមូលនិធិ ទិញ លក់ ជួញដូរ ឬទូទាត់រូបិយប័ណ្ណគ្រីបតូ ដោយគ្មានអាជ្ញាបណ្ណពីអាជ្ញាធរ មានសមត្ថកិច្ច ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ហានិភ័យដែលបានកំណត់ក្នុងសេចក្តីថ្លែងការណ៍រួមឆ្នាំ២០១៨ កាន់តែរីកធំឡើង ដោយសារការកើនឡើង នៃការប្រើប្រាស់ទ្រព្យនិម្មិតជាសកល ចរិកលក្ខណៈឆ្លងដែននៃទ្រព្យនិម្មិត និងភាពប្រទាក់ក្រឡាគ្នានៃក្រុមហ៊ុនផ្តល់ សេវាទ្រព្យនិម្មិត រួមទាំងការកើនឡើងនៃការផ្សារភ្ជាប់គ្នាទៅវិញទៅមកជាមួយប្រព័ន្ធហិរញ្ញវត្ថុ ដែលចាំបាច់រៀបចំ ការឆ្លើយតបប្រកបដោយភាពគ្រប់ជ្រុងជ្រោយ សង្គតិភាព និងបន្ស៊ីគ្នា។ ក្នុងន័យនេះ ការធ្វើនិយ័តកម្មលើ សកម្មភាពទ្រព្យនិម្មិត អាចផ្តល់នូវកាលានុវត្តភាពក្នុងការបង្កើនតម្លាភាពក្នុងទីផ្សារហិរញ្ញវត្ថុ ពង្រីកលទ្ធភាព ទទួលបានសេវាហិរញ្ញវត្ថុនិងទទួលបានកាលានុវត្តភាពផ្នែកសេដ្ឋកិច្ច និងរួមចំណែកដល់ការបង្កើនចំណូលសាធារណៈ។

សេចក្តីថ្លែងការណ៍រួមបន្តថា តុល្យភាពរវាងកាលានុវត្តភាព និងហានិភ័យនេះ បានកំណត់ក្នុងក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១-២០៣៥ និងគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨ ដែលជាផែនទីបង្ហាញផ្លូវសម្រាប់ជំរុញបរិវត្តកម្មឌីជីថល ក្នុងវិស័យហិរញ្ញវត្ថុ និងគាំទ្រគោលនយោបាយបរិវត្តកម្ម ឌីជីថល បង្កើនផលិតភាព ពិពិធកម្មនិងប្រសិទ្ធភាពនៃវិស័យមូលបត្រ ទូទាត់ និងបច្ចេកវិទ្យាហិរញ្ញវត្ថុ តាមរយៈ ការពង្រីកលទ្ធភាពទទួលបាន និងប្រើប្រាស់សេវានិងផលិតផលហិរញ្ញវត្ថុប្រកបដោយគុណភាព ហិរញ្ញវត្ថុនិងម៉ាក្រូសេដ្ឋកិច្ច។

អនុលោមតាមគោលបំណងនៃគោលនយោបាយទាំងនេះ សេចក្តីថ្លែងការណ៍រួមនេះ នឹងផ្តល់នូវភាពច្បាស់លាស់លើការអនុវត្តក្របខ័ណ្ឌបទប្បញ្ញត្តិពាក់ព័ន្ធនឹងទ្រព្យនិម្មិត ក្នុងគោលដៅគាំទ្រការធ្វើ ពិពិធកម្មផ្ទាលឌីជីថលគ្រឹះ នវានុវត្តន៍បច្ចេកវិទ្យាហិរញ្ញវត្ថុនិងទេពកោសល្យមនុស្ស និងដោះស្រាយហានិភ័យ ដែលកើតចេញពីអក្ខរកម្មឌីជីថលនិងហិរញ្ញវត្ថុរបស់វិនិយោគិននិងសាធារណជន​៕