* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

តំបន់សេដ្ឋកិច្ចពិសេសទាំងពីរ របស់អ្នកឧកញ៉ា គិត ម៉េង បង្ហាញកំណើនយ៉ាងរឹងមាំ, ៨ខែឆ្នាំ២០២៦ ការនាំចេញនាំចូលកើនដល់ជាង ៤ពាន់លានដុល្លារ​ បុគ្គលិកកម្មករកើនដល់ជាង ៦.៣ម៉ឺននាក់

25-09-2026 08:34

(ភ្នំពេញ-កណ្តាល)៖ ចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២៦ ការនាំចេញសរុបចេញពីតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ និង រ៉ូយ៉ាល់ គ្រុប កណ្តាល បានកើនឡើងដល់ ១ ៩០៧ លានដុល្លារអាមេរិក បើប្រៀបធៀបនឹង ១ ៣១១លានដុល្លារអាមេរិក ដែលបានកត់ត្រាក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥ ដែលតំណាងឱ្យការកើនឡើង ៤៥%។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន។

ក្នុងកំឡុងពេលចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២៦ដដែល ការនាំចូលសរុបក៏បានកើនឡើងផងដែរ ដោយសម្រេចបាន ២ ១៦០លានដុល្លារអាមេរិក បើប្រៀបធៀបនឹង ១ ៣៤២ លានដុល្លារអាមេរិក ក្នុងអំឡុងពេលដូចគ្នាក្នុងឆ្នាំ ២០២៥ ដែលត្រូវជាការកើនឡើង ៦១%។

គិតត្រឹមខែសីហា ឆ្នាំ២០២៦នេះ ចំនួនបុគ្គលិកកម្មករសរុបដែលកំពុងបម្រើការងារនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំងពីរ បានកើនឡើងដល់ ៦៣ ៣៤៤នាក់ បើប្រៀបធៀបនឹង ៥៤ ១៩៥នាក់ គិតត្រឹមខែសីហា ឆ្នាំ២០២៥ កន្លងទៅដែលតំណាងឱ្យការកើនឡើង ១៧%។

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក ដែលជាអ្នកអភិវឌ្ឍ និងគ្រប់គ្រង តំបន់សេដ្ឋកិច្ចពិសេស RGPPSEZ និង RGKSEZ បានបន្តបង្ហាញពីកំណើនយ៉ាងរឹងមាំ លើការផ្តល់ឱកាសការងារ តម្លៃនៃការនាំចូល និងការនាំចេញ ក្នុងអំឡុងពេល ៨ខែដំបូងនៃឆ្នាំ២០២៦នេះ ដែលបង្ហាញកាន់តែ ច្បាស់ពីតួនាទីយ៉ាងសំខាន់នៃតំបន់សេដ្ឋកិច្ចពិសេសទាំងពីរ ក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យឧស្សាហកម្ម និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។

ការបន្តកើនឡើងនៃចំនួនការងារ និងកំណើននៃសកម្មភាពទាំងការនាំចូល និងនាំចេញនេះ ឆ្លុះបញ្ចាំងពីការរីកចម្រើន នៃសកម្មភាពផលិតកម្ម និងការពង្រីកប្រតិបត្តិការរបស់ក្រុមហ៊ុននានា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំងពីរ។ លទ្ធផលនាំចេញដ៏រឹងមាំនេះ ក៏បានបង្ហាញបន្ថែមទៀតដែរ អំពីការចូលរួមចំណែករបស់ក្រុមហ៊ុនទាំងអស់នៅក្នុងតំបន់ ចំពោះពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា និងការធ្វើសមាហរណកម្មទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ និងសកលលោក។

ថ្លែងអំពីលទ្ធផលការងារនេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក បានលើកឡើងថា «កំណើនជារឿយៗនៃតួលេខបុគ្គលិកកម្មករ ការនាំចូល និងការនាំចេញនៅតំបន់សេដ្ឋកិច្ចពិសេស RGPPSEZ និង RGKSEZ បង្ហាញពីភាពធន់នៃវិនិយោគិនរបស់យើង និងភាពរឹងមាំនៃវិស័យ ឧស្សាហកម្មរបស់កម្ពុជា។ យើងខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលបានឃើញក្រុមហ៊ុននានា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់យើង បន្តពង្រីកប្រតិបត្តិការរបស់ពួកគេ និងចូលរួមចំណែក ដល់ការបង្កើតការងារថ្មីៗ និងសកម្មភាពសេដ្ឋកិច្ចបន្ថែមទៀត។ យើងខ្ញុំនៅតែបន្តប្តេជ្ញាចិត្តក្នុងការគាំទ្រដល់ វិនិយោគិនរបស់យើង ដោយផ្តល់ជូននូវហេដ្ឋារចនាសម្ព័ន្ធដែលគួរឱ្យទុកចិត្ត សេវាកម្មមានគុណភាព និងបរិយាកាសធុរកិច្ចដ៏ល្អប្រសើរ ដែលជួយឱ្យពួកគេអាចរីកចម្រើនដោយចីរភាពនៅកម្ពុជា»។

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក បានសម្តែងនូវការកោតសរសើរ និងការដឹងគុណដ៏ជ្រាលជ្រៅ ចំពោះការដឹកនាំ និងការគាំទ្រជារៀងរហូតមកពីសំណាក់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ កិច្ចខិតខំប្រឹងប្រែង ទាំងឡាយរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងបរិយាកាសវិនិយោគ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជំរុញឧស្សាហូបនីយកម្ម និងប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធអនឡាញ បានរួមចំណែកដល់ការបង្កើតបរិយាកាស ដែលមានសុវត្ថិភាព និងអំណោយផល កាន់តែប្រសើរសម្រាប់ធុរកិច្ច និងការវិនិយោគ។

RGPPSEZ សូមស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងទាំងនេះ ក៏ដូចជាការរៀបចំ សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ នៅរាជធានីភ្នំពេញ នាថ្ងៃទី ២៣–២៤ ខែកញ្ញា ឆ្នាំ២០២៦ ដែលជាជំហានដ៏សំខាន់ក្នុងការពង្រឹងសន្តិសុខ កិច្ចសហប្រតិបត្តិការអន្តរជាតិ និងកេរ្តិ៍ឈ្មោះរបស់ កម្ពុជា ក្នុងនាមជាគោលដៅវិនិយោគដែលមានសុវត្ថិភាព និងគួរឱ្យទុកចិត្ត។

កំណើននៃតួលេខដែលបានកត់ត្រាកន្លងមក ក្នុងតំបន់សេដ្ឋកិច្ចពិសេស RGPPSEZ និង RGKSEZ ក្នុងអំឡុងពេល ៨ខែដំបូងនៃឆ្នាំ២០២៦នេះ ឆ្លុះបញ្ចាំងពីការរីកដុះដាលនៃសកម្មភាពឧស្សាហកម្មនៅក្នុងតំបន់ទាំងពីរ និងការចូលរួមចំណែក ជាបន្តបន្ទាប់ដល់ការបង្កើតការងារ វិស័យផលិតកម្ម និងពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា។ តំបន់សេដ្ឋកិច្ចពិសេសទាំងពីរ នៅតែបន្តប្តេជ្ញាចិត្តក្នុងការគាំទ្រដល់វិនិយោគិន និងលើកកម្ពស់បរិយាកាសដែលអំណោយផលដល់ការអភិវឌ្ឍឧស្សាហកម្ម ប្រកបដោយចីរភាព៕