* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កំណើនទ្រព្យសកម្មវិស័យហិរញ្ញវត្ថុមិនមែនធនាគារនៅកម្ពុជា ឡេីងដល់ជាង ៩ពាន់លានដុល្លារ ដែលរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចជាតិ

29-09-2026 12:10

(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានគូសបញ្ជាក់ថា វិស័យហិរញ្ញវត្ថុមិនមែនធនាគារ បានរីកចម្រើនយ៉ាងឆាប់រហ័ស និងរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចជាតិ ក្នុងអាណត្តិទី១ របស់ អ.ស.ហ. ខណៈទ្រព្យសកម្មសរុបរបស់វិស័យនេះ បានកើនឡើងពីប្រមាណជាង ៣ ប៊ីលានដុល្លារអាម៉េរិក ក្នុងឆ្នាំ ២០២១ រហូតដល់ប្រមាណជាង ៩ ប៊ីលានដុល្លារអាម៉េរិក ក្នុងឆ្នាំ ២០២៥ ដែលស្មើនឹងប្រមាណជាង ១៨% នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស.)។

ការលើកឡើងរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ធ្វើឡើងក្នុង «វេទិកាផ្សព្វផ្សាយសមិទ្ធផលអាណត្តិទី ១ របស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងសន្និសីទមូលបត្រប្រចាំឆ្នាំ ២០២៦» នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦នេះ ។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថាក្នុងរយៈពេល ៥ ឆ្នាំនៃអាណត្តិទី ១ របស់ អ.ស.ហ. វិស័យហិរញ្ញវត្ថុមិនមែនធនាគារ បានបង្ហាញពីការរីកលូតលាស់យ៉ាងឆាប់រហ័ស និងកំពុងដើរតួនាទីកាន់តែសំខាន់ក្នុងប្រព័ន្ធហិរញ្ញវត្ថុជាតិ។ កំណើននេះមិនត្រឹមតែឆ្លុះបញ្ចាំងតាមរយៈទំហំវិស័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើតគុណប្រយោជន៍ និងគុណតម្លៃដល់សង្គម-សេដ្ឋកិច្ចកម្ពុជា។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានកត់សម្គាល់ថា តាមរយៈកំណើនទ្រព្យសកម្មសរុបដ៏សម្បើម បានឆ្លុះបញ្ចាំងពីការគាំទ្រសកម្មភាពសេដ្ឋកិច្ច ការវិនិយោគ និងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិជារួម។

លេីសពីនេះ វិស័យនេះបានរួមចំណែកយ៉ាងសកម្មក្នុងការបង្កើតការងារ និងការអភិវឌ្ឍមូលធនមនុស្ស ដោយចំនួនការងារបានកើនទ្វេដង ពីប្រមាណ ៨ ពាន់នាក់ ក្នុងឆ្នាំ ២០២១ រហូតដល់ប្រមាណ ១៦ ពាន់នាក់ ក្នុងឆ្នាំ ២០២៥។ ការអភិវឌ្ឍជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ក៏បានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍទីផ្សារការងារផ្នែកហិរញ្ញវត្ថុនៅកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១។

បន្ថែមពីលើនេះ វិស័យហិរញ្ញវត្ថុមិនមែនធនាគារបានពង្រីកលទ្ធភាពទទួលបានសេវា និងរួមចំណែកកាន់តែទូលំទូលាយក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ តាមរយៈប្រព័ន្ធសន្តិសុខសង្គម ផលិតផលធានារ៉ាប់រង និងការបង្កើតឱកាសវិនិយោគ។ វិស័យនេះក៏បានពង្រឹងគុណភាព និងភាពជឿជាក់នៃព័ត៌មានហិរញ្ញវត្ថុ អភិបាលកិច្ចសាជីវកម្ម និងគណនេយ្យភាព ព្រមទាំងបានគាំទ្រដល់តម្រូវការហិរញ្ញប្បទានបន្ទាន់ និងការអភិវឌ្ឍលំនៅឋានសមរម្យ។ ការរីកចម្រើនទាំងអស់នេះ ពិតជាបានជួយបង្កើនជម្រើស និងឱកាសសម្រាប់ប្រជាពលរដ្ឋទូទៅ ម្ចាស់អាជីវកម្ម និងវិនិយោគិន ព្រមទាំងបានរួមចំណែកពង្រឹងបរិយាកាសធុរកិច្ច និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន មានប្រសាសន៍ ថា ការបន្តពង្រឹង និងពង្រីកវិស័យហិរញ្ញវត្ថុ ជាពិសេសវិស័យហិរញ្ញវត្ថុមិនមែនធនាគារ គឺជាគ្រឹះដ៏សំខាន់ និងរឹងមាំ ដើម្បីធានាថាកំណើនសេដ្ឋកិច្ចត្រូវបានគាំទ្រដោយប្រព័ន្ធហិរញ្ញវត្ថុដែលមានស្ថិរភាព សុវត្ថិភាព ភាពធន់ និងអាចឆ្លើយតបប្រកបដោយប្រសិទ្ធភាពខ្ពស់ទៅនឹងវិបត្តិ និងការវិវត្តយ៉ាងឆាប់រហ័សនៃសភាពការណ៍ក្នុងតំបន់ និងលើសកលលោក។ វិស័យមូលបត្រ ជាផ្នែកមួយនៃវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ក៏ជាប្រភពហិរញ្ញប្បទានដ៏សំខាន់ និងជាច្រកដ៏ចាំបាច់ក្នុងការរុញចរន្តសាច់ប្រាក់ចូលក្នុងសេដ្ឋកិច្ចជាតិ សំដៅចូលរួមចំណែកគាំទ្រដល់ការជំរុញកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍសង្គម និងការបង្កើតឱកាសការងារកាន់តែច្រើន៕