* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ
* លោក Macron រឹតបន្តឹងការរឹតត្បិតលើបាតុកម្មតវ៉ា បន្ទោសក្រុមឆ្វេងនិយមជ្រុលជាអ្នកនៅពីក្រោយភាពចលាចល
* ពលរដ្ឋភៀសសឹក ដែលអាចត្រឡប់ទៅផ្ទះវិញបាន រាជរដ្ឋាភិបាលជួយប្រាក់ចន្លោះ ២លានរៀល ទៅ២០លានរៀល សម្រាប់ជួសជុលផ្ទះរងការខូចខាត
* ប៉ូលិសថៃ បង្ក្រាបសម្បុកបណ្តាញឆបោកអនឡាញ និងល្បែងអនឡាញចិន ក្នុងវីឡាប្រណីតតម្លៃ ៤០លានបាត ចាប់ខ្លួនមនុស្ស ១៤នាក់
* រំលឹកប្រវត្តិសាស្ត្រ, សម្តេចតេជោ ហ៊ុន សែន៖ គ្មានជំនួប «សីហនុ-ហ៊ុន សែន» ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ដែរ, សម្ដេចជាតួអង្គសំខាន់ជាងគេ
* ថ្ងៃនេះ ជាខួប៣៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា, សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គគន្លឹះ និងសំខាន់បំផុត
* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក ស៊ូ សុជាតិ៖ ការចូលរួម​យ៉ាងសកម្មរបស់​វិនិយោគិនខ្នាតតូច ​ជំរុញកំណើនជួញដូរភាគហ៊ុនប្រចាំថ្ងៃនៅ CSX ​​លើសពី១លានដុល្លារ (Video inside)

30-09-2026 12:12

(ភ្នំពេញ)៖ លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក) បានគូសបញ្ជាក់ពីសន្ទុះដ៏គួរឱ្យកត់សម្គាល់ នៃការជួញដូរភាគហ៊ុនប្រចាំថ្ងៃនៅក្នុងផ្សារមូលបត្រកម្ពុជា (CSX) ដែលបានកើនឡើង​នៅចន្លោះពី ១ ទៅ ២ លានដុល្លារ​ ហើយថ្ងៃខ្លះបានហើយ​ហក់ឡើងដល់ ៤លានដុល្លារ ដែលកំណើននេះគឺជាសញ្ញាវិជ្ជមានមួយ​ឆ្លុះបញ្ចាំង ពីការរីកចម្រើននៃវិស័យមូលបត្រនៅកម្ពុជា។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុង «វេទិកាផ្សព្វផ្សាយសមិទ្ធផលអាណត្តិទី១ របស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងសន្និសីទមូលបត្រ ប្រចាំឆ្នាំ២០២៦» នាថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៦​ លោក ស៊ូ សុជាតិ​ បានលើកឡើងថា កំណើនទំហំជួញដូរដ៏ច្រើននេះ គឺកើតចេញពីការចូលរួមយ៉ាងសកម្មរបស់វិនិយោគិនលក់រាយ ឬវិនិយោគិនខ្នាតតូច ដែលធ្វើការជួញដូរពី ១ ភាគហ៊ុន រហូតដល់ ១,០០០ ភាគហ៊ុន។

លោកបានសម្តែងការពេញចិត្តចំពោះនិន្នាការនេះ ដោយសារតែវាបង្ហាញពីមូលដ្ឋានគ្រឹះដ៏រឹងមាំនៃទីផ្សារ ដែលមានអ្នកចូលរួមជួញដូរប្រចាំថ្ងៃមិនតិចជាង ៣,០០០ នាក់ ទាំងអ្នកទិញ និងអ្នកលក់។ ការចូលរួមពីវិនិយោគិនច្រើនបែបនេះ ធ្វើឱ្យទីផ្សារមានស្ថិរភាព និងមិនពឹងផ្អែកលើវិនិយោគិនធំៗមួយចំនួនតូចឡើយ។

លោក ស៊ូ សុជាតិ ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាទំនុកចិត្តរបស់វិនិយោគិន ដែលជាកត្តាចម្បងក្នុងការជំរុញកំណើនវិស័យមូលបត្រ។ ទំនុកចិត្តនេះមិនមែនកើតឡើងដោយឯកឯងនោះទេ ប៉ុន្តែជាលទ្ធផលនៃការខិតខំប្រឹងប្រែងអស់រយៈពេលជាង ១០ ឆ្នាំ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ដាក់ចេញនូវវិធានការ និងគោលនយោបាយច្បាស់លាស់ពីសំណាក់និយ័តករមូលបត្រកម្ពុជា។

លោកជឿជាក់ថា តាមរយៈទំនុកចិត្តនេះ វិស័យមូលបត្រនឹងបន្តរីកចម្រើនឈានដល់ចំណុចរបត់មួយនៃការលូតលាស់លឿន។

​លោកអគ្គនាយកបានអំពាវនាវដល់វិនិយោគិនទាំងអស់ឱ្យបន្តចូលរួម បង្កើនសមត្ថភាពនៃការយល់ដឹង និងទទួលយកផលចំណេញរៀងៗខ្លួនពីវិស័យនេះ។ ការចូលរួមនេះមិនត្រឹមតែផ្តល់ផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកចាក់បញ្ចូលសាច់ប្រាក់ទំនេរទៅក្នុងសេដ្ឋកិច្ចជាតិ ជួយជំរុញវឌ្ឍនភាពប្រទេសជាតិឱ្យដើរទៅមុខដូចបំណងប្រាថ្នា។ ការប្រែប្រួលតម្លៃឡើងចុះ គឺជាធម្មជាតិនៃទីផ្សារ ដែលបង្ហាញពីភាពចាស់ទុំ និងការយល់ដឹងរបស់វិនិយោគិនក្នុងការសម្រេចចិត្តទិញលក់ប្រកបដោយទំនួលខុសត្រូវ៕