* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កម្ពុជាបោះជំហានថ្មីឆ្ពោះទៅការគ្រប់គ្រងអាជីវកម្មទ្រព្យឌីជីថល ដើម្បីការពារវិនិយោគិន និងទប់ស្កាត់ការលាងលុយកខ្វក់ (Video inside)

30-09-2026 12:12

(ភ្នំពេញ)៖ លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក) បានគូសបញ្ជាក់អំពីការវិវត្តន៍សំខាន់ៗ ក្នុងការគ្រប់គ្រងវិស័យទ្រព្យឌីជីថលនៅកម្ពុជា ​​ដោយរាជរដ្ឋាភិបាលបាននិងកំពុងរៀបចំ បទប្បញ្ញត្តិ និងច្បាប់​ ឆ្លើយតបទៅនឹងកិច្ចការពារវិនិយោគិនក្នុងវិស័យនេះ ក៏ដូចជាការពារវិស័យនេះពីការប្រឈមនឹងការលាងលុយកខ្វក់​ ​និងការរធានានូវបរិយាកាសវិនិយោគដែលមានសុវត្ថិភាព និងតម្លាភាព។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុង «វេទិកាផ្សព្វផ្សាយសមិទ្ធផលអាណត្តិទី១ របស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងសន្និសីទមូលបត្រ ប្រចាំឆ្នាំ២០២៦»នាថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៦​ លោក ស៊ូ សុជាតិ បានគូសបញ្ជាក់ថា នេះគឺជាសញ្ញាវិជ្ជមានសម្រាប់ឆ្នាំ២០២៦​ ខណៈកន្លងមក និយ័តករមូលបត្រកម្ពុជា រួមជាមួយអគ្គស្នងការនគរបាលជាតិ និងធនាគារជាតិនៃកម្ពុជា ធ្លាប់បានចេញសេចក្តីថ្លែងការណ៍រួមមួយដើម្បីហាមឃាត់ប្រតិបត្តិការពាក់ព័ន្ធនឹងទ្រព្យឌីជីថល។

យ៉ាងណាមិញ ថ្មីៗនេះ ន.ម.ក បានចេញសេចក្តីថ្លែងការណ៍រួមគ្នា ជាមួយធនាគារជាតិនៃកម្ពុជាម្តងទៀត ប៉ុន្តែក្នុងគោលបំណងគ្រប់គ្រងជាជាងការហាមឃាត់។ ការផ្លាស់ប្តូរនេះបង្ហាញថា អ្វីដែលពីមុនមិនទាន់មានបទប្បញ្ញត្តិ ឥឡូវនេះកំពុងត្រូវបានរៀបចំឡើង។

លោក ស៊ូ សុជាតិ បានលើកឡើងថា«និយ័តករមូលបត្រកម្ពុជាមានប្រកាសពាក់ព័ន្ធដែលបានចេញនៅចុងឆ្នាំ២០២៥ ខណៈប្រកាសផ្សេងទៀតបានចេញតាំងពីចុងឆ្នាំ២០២៤។ នេះជាសញ្ញាល្អមួយដែលប្រកាសប្រាប់ថា បើចង់ធ្វើប្រតិបត្តិការក្នុងវិស័យនេះ គឺមិនមែនជាការហាមឃាត់ទៀតទេ តែត្រូវអនុវត្តតាមច្បាប់»៕