* Fresh Exclusive: តើប្រទេសណាខ្លះ មានបុណ្យស្រដៀងនឹងភ្ជុំបិណ្ឌកម្ពុជា?
* លុយសុទ្ធ ១,៧លានដុល្លារ ត្រូវបានប៉ូលិសថៃរកឃើញលាក់ក្នុងវ៉ាលី នៅអាកាសយានដ្ឋានក្នុងទីក្រុងបាងកក
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរ ជូនលោក Sonexay Siphandone ដែលទើបជាប់ឆ្នោតជ្រើសតាំងជាប្រធានថ្មីនៃរដ្ឋសភាប្រទេសឡាវ
* សភាឡាវ បោះឆ្នោតតែងតាំងនាយករដ្ឋមន្រ្តីថ្មី និងប្រធានសភាថ្មី
* អាជ្ញាធរជប៉ុនពិចារណាចាត់វិធានការលើក្រុមហ៊ុន Prudential Life Insurance ជុំវិញរឿងអាស្រូវបុគ្គលិកឆបោកប្រាក់រាប់លានដុល្លារពីអតិថិជន
* អ៉ីរ៉ង់ប្រាប់សហរដ្ឋអាមេរិក៖ គ្មានដំណោះស្រាយយោធា អាចបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបន្តប្រកាន់ខ្ជាប់នយោបាយការបរទេសឯករាជ្យ លើកកម្ពស់សន្តិភាព ផ្អែកលើច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមរយៈនយោបាយឈ្នះ-ឈ្នះ កម្ពុជាបានបញ្ចប់សង្គ្រាមស៊ីវិលរាំរ៉ៃជាច្រើនទសវត្សរ៍ និងសម្រេចបានសន្តិភាពពេញលេញជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ៥០០ឆ្នាំកន្លងមក
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ពីតម្លៃសន្តិភាព និងការលះបង់របស់អតីតយុទ្ធជន ក្រោយប្រវត្តិសាស្ត្រស្មុគស្មាញនៅអាស៊ីអាគ្នេយ៍
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ទិវាគ្រូបង្រៀន (៥តុលា) ក្រោមប្រធានបទ «គ្រូបង្រៀន ជាសសរស្តម្ភនៃគរុកោសល្យទំនើប ដើម្បីកសាងធនធាន មនុស្សសតវត្សរ៍ទី២១»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន
* អូស្ត្រាលី បើកការស៊ើបអង្កេតលើពីឡុតរង flydubai ដែលបានវាយប្រហារប្រធានពីឡុតក្នុងជើងហោះហើរទៅអ៊ីស្រាអែល
* ប្រធានពន្ធនាគាររដ្ឋ Tennessee នៃសហរដ្ឋអាមេរិក លាលែងពីតំណែង ក្រោយការប្រហារជីវិតអ្នកទោសប្រព្រឹត្តទៅមិនជោគជ័យ
* កម្លាំងនគរបាលជាតិ បើកប្រតិបត្តិការបង្ក្រាបបទល្មើស ល្បែងភ្នាល់តាមអនឡាញ (Game Betting) មួយកន្លែងនៅក្រុងប៉ោយប៉ែត ដែលមានជនជាតិថៃជាមេខ្លោង, ចាប់ខ្លួនជនសង្ស័យជិត៦០០នាក់ មានទាំងជនជាតិថៃផងដែរ
* កូរ៉េខាងជើង ប្រកាសបាញ់សាកល្បងមីស៊ីលយុទ្ធសាស្រ្តល្បឿនលឿនជាងសំឡេងរយៈចម្ងាយមធ្យម
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

អ្នកឧកញ៉ា គិត ម៉េង៖ ការអភិវឌ្ឍទីផ្សារសញ្ញាបណ្ណប្រាក់រៀល ជាដំណោះស្រាយដ៏ប្រសើរសម្រាប់ក្រុមហ៊ុន និងសហគ្រាសក្នុងស្រុក

30-09-2026 16:59

(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាគន្លឹះ ក្នុងសិក្ខាសាលាស្តីពីទស្សនវិស័យ វិនិយោគនៅកម្ពុជា ក្រោមប្រធានបទ «ការទាញយកឱកាសវិនិយោគ និងការកៀរគរមូលធនតាមរយៈទីផ្សារមូលបត្រ»។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញ ដោយស្ថាប័នធានាឥណទាន និងវិនិយោគ(CGIF) សហការជាមួយនិយ័តករមូលបត្រកម្ពុជា និងសាជីវកម្មធានា ឥណទានកម្ពុជា ក្នុងគោលបំណងបង្កើនការយល់ដឹង និងកសាងសមត្ថភាពដល់តួអង្គទីផ្សារ ពាក់ព័ន្ធនឹងការបោះផ្សាយលក់សញ្ញាបណ្ណដែលមានការធានា ព្រមទាំងសម្រួលកិច្ចសន្ទនា រវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីស្វែងរកគំរូហិរញ្ញប្បទានប្រកបដោយភាពច្នៃប្រឌិត និងជំរុញការអភិវឌ្ឍទីផ្សារសញ្ញាបណ្ណប្រាក់រៀលនៅកម្ពុជា។

អង្គសិក្ខាសាលា ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (SERC) លោកស្រី Noriko Nasu អគ្គនាយិកាប្រតិបត្តិ នៃស្ថាប័នធានាឥណទាននិងវិនិយោគ (CGIF) ព្រមទាំងតំណាងក្រសួង-ស្ថាប័នរដ្ឋ និយ័តករ វិនិយោគិន ថ្នាក់ដឹកនាំធុរកិច្ច និងគ្រឹះស្ថានហិរញ្ញវត្ថុជាតិ និងអន្តរជាតិជាច្រើនរូបផងដែរ។

ថ្លែងក្នុងឱកាសនោះ អ្នកឧកញ៉ា គិត ម៉េង បានគូសបញ្ជាក់ពីភាពធន់នៃសេដ្ឋកិច្ចកម្ពុជា ដែលបន្តរក្សាកំណើនក្នុងរង្វង់ ៥% ដល់ ៦% ក្នុងសម័យកាលក្រោយជំងឺកូវីដ-១៩។ ទន្ទឹមនឹងការរំពឹងទុកថាកម្ពុជានឹងចាកចេញពីរង្វង់ប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ទៅជាប្រទេសដែលមានចំណូលមធ្យម។

អ្នកឧកញ៉ាប្រធាន បានលើកឡើងថា កម្ពុជាចាំបាច់ត្រូវរៀបចំខ្លួនឆ្លង ឲ្យផុតពីការប្រមូលទុនតាមបែបប្រពៃណី និងការពឹងផ្អែកលើជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ដោយត្រូវងាកមកពង្រឹងប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុក្នុងស្រុក និងជំរុញការអភិវឌ្ឍទីផ្សារសញ្ញាបណ្ណប្រាក់រៀល (Khmer Riel Bond Market)។

អ្នកឧកញ៉ាប្រធាន បានបន្ថែមទៀតថា ការអភិវឌ្ឍទីផ្សារសញ្ញាបណ្ណប្រាក់រៀល គឺជាដំណោះស្រាយដ៏ប្រសើរសម្រាប់ក្រុមហ៊ុន និងសហគ្រាសក្នុងស្រុក ក្នុងការប្រមូលទុនសម្រាប់ពង្រីកខ្សែច្រវាក់ផ្គត់ផ្គង់ និងហេដ្ឋារចនាសម្ព័ន្ធបៃតង ដោយពុំបាត់បង់សិទ្ធិគ្រប់គ្រង ឬភាពជាម្ចាស់កម្មសិទ្ធិលើក្រុមហ៊ុនឡើយ។

បន្ថែមពីនេះ ការពង្រីកទីផ្សារសញ្ញាបណ្ណ ទាំងក្នុងវិស័យរដ្ឋ និងឯកជន គឺជាកត្តាស្នូលក្នុងការជួយជំរុញគោលនយោបាយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល កាត់បន្ថយសម្ពាធពីហានិភ័យអត្រាប្តូរប្រាក់បរទេស និងពង្រឹងអធិបតេយ្យភាពសេដ្ឋកិច្ចជាតិ។

ជាចុងក្រោយ អ្នកឧកញ៉ាប្រធាន បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យប្រើប្រាស់យន្តការ «វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន» (G-PSF) ដើម្បីសហការឱ្យបានជិតស្និទ្ធ ជាមួយសភាពាណិជ្ជកម្មកម្ពុជា ក្នុងការរៀបចំគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្ត សំដៅប្រែក្លាយប្រាក់សន្សំទៅជាប្រភពទុនអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាព៕