* Fresh Exclusive: តើប្រទេសណាខ្លះ មានបុណ្យស្រដៀងនឹងភ្ជុំបិណ្ឌកម្ពុជា?
* លុយសុទ្ធ ១,៧លានដុល្លារ ត្រូវបានប៉ូលិសថៃរកឃើញលាក់ក្នុងវ៉ាលី នៅអាកាសយានដ្ឋានក្នុងទីក្រុងបាងកក
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរ ជូនលោក Sonexay Siphandone ដែលទើបជាប់ឆ្នោតជ្រើសតាំងជាប្រធានថ្មីនៃរដ្ឋសភាប្រទេសឡាវ
* សភាឡាវ បោះឆ្នោតតែងតាំងនាយករដ្ឋមន្រ្តីថ្មី និងប្រធានសភាថ្មី
* អាជ្ញាធរជប៉ុនពិចារណាចាត់វិធានការលើក្រុមហ៊ុន Prudential Life Insurance ជុំវិញរឿងអាស្រូវបុគ្គលិកឆបោកប្រាក់រាប់លានដុល្លារពីអតិថិជន
* អ៉ីរ៉ង់ប្រាប់សហរដ្ឋអាមេរិក៖ គ្មានដំណោះស្រាយយោធា អាចបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបន្តប្រកាន់ខ្ជាប់នយោបាយការបរទេសឯករាជ្យ លើកកម្ពស់សន្តិភាព ផ្អែកលើច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមរយៈនយោបាយឈ្នះ-ឈ្នះ កម្ពុជាបានបញ្ចប់សង្គ្រាមស៊ីវិលរាំរ៉ៃជាច្រើនទសវត្សរ៍ និងសម្រេចបានសន្តិភាពពេញលេញជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ៥០០ឆ្នាំកន្លងមក
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ពីតម្លៃសន្តិភាព និងការលះបង់របស់អតីតយុទ្ធជន ក្រោយប្រវត្តិសាស្ត្រស្មុគស្មាញនៅអាស៊ីអាគ្នេយ៍
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ទិវាគ្រូបង្រៀន (៥តុលា) ក្រោមប្រធានបទ «គ្រូបង្រៀន ជាសសរស្តម្ភនៃគរុកោសល្យទំនើប ដើម្បីកសាងធនធាន មនុស្សសតវត្សរ៍ទី២១»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន
* អូស្ត្រាលី បើកការស៊ើបអង្កេតលើពីឡុតរង flydubai ដែលបានវាយប្រហារប្រធានពីឡុតក្នុងជើងហោះហើរទៅអ៊ីស្រាអែល
* ប្រធានពន្ធនាគាររដ្ឋ Tennessee នៃសហរដ្ឋអាមេរិក លាលែងពីតំណែង ក្រោយការប្រហារជីវិតអ្នកទោសប្រព្រឹត្តទៅមិនជោគជ័យ
* កម្លាំងនគរបាលជាតិ បើកប្រតិបត្តិការបង្ក្រាបបទល្មើស ល្បែងភ្នាល់តាមអនឡាញ (Game Betting) មួយកន្លែងនៅក្រុងប៉ោយប៉ែត ដែលមានជនជាតិថៃជាមេខ្លោង, ចាប់ខ្លួនជនសង្ស័យជិត៦០០នាក់ មានទាំងជនជាតិថៃផងដែរ
* កូរ៉េខាងជើង ប្រកាសបាញ់សាកល្បងមីស៊ីលយុទ្ធសាស្រ្តល្បឿនលឿនជាងសំឡេងរយៈចម្ងាយមធ្យម
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំជាន់ខ្ពស់ប្រទេសចំនួន ៥ ចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះពន្លាជាតិកម្ពុជា ក្នុងពិព័រណ៍អន្តរជាតិ នៅបេឡារុស្ស

02-10-2026 09:57

(បេឡារុស្ស)៖ នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសចំនួន ៥​ រួមមានលោក Alexander Turchin នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋបេឡារុស្ស, លោក Mikhail Mishustin នាយករដ្ឋមន្ត្រីនៃសហព័ន្ធរុស្ស៊ី, លោក Olzhas Bektenov នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋកាហ្សាក់ស្ថាន, លោក Adylbek Kasymaliev, ប្រធានគណៈរដ្ឋមន្ត្រី នៃសាធារណរដ្ឋ កៀហ្ស៊ីស៊ីស្ថាន និងលោក Abdulla Aripov នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋអ៊ុយបេគីស្ថាន បានអញ្ជើញចូលទស្សនាពន្លាជាតិកម្ពុជា ក្នុងកម្មវិធីបើកសម្ពោធពិព័រណ៍ឧស្សាហកម្មអន្តរជាតិ INNOPROM. Belarus លើកទី២ ដែលកំពុងរៀបចំឡើងនៅទីក្រុងមីនស្គ៍ សាធារណរដ្ឋបេឡារុស្ស នារសៀលថ្ងៃព្រហស្បតិ៍ ទី១ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ BELEXPO។

គណៈប្រតិភូជាន់ខ្ពស់ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការ និងលោក សំហេង បូរ៉ា រដ្ឋលេខាធិកា​រនៃក្រសួងពាណិជ្ជកម្មនៃកម្ពុជា។

ថ្នាក់ដឹកនាំទាំងអស់បានសម្តែងនូវការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះការរៀបចំដាក់បង្ហាញរបស់កម្ពុជាក្រោមពាក្យស្លោក Cambodia – Basket of Wonders ដែលបានរំលេចពីសិល្បៈវប្បធម៍ និងភាពសម្បូរបែបនៃវិស័យកសិ-កែច្នៃ សិប្បកម្មប្រពៃណី និងសក្តានុពលឧស្សាហកម្មដែលកំពុងរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជា និងការបង្ហាញវីដេអូផ្សព្វផ្សាយអំពីតំបន់ទេសចរណ៍ ម្ហូបអាហារ សិល្បៈ និងរបាំ។

ក្នុងអំឡុងពេលទស្សនា ប្រមុខរដ្ឋាភិបាលទាំងអស់បានទស្សនាផលិតផលសំខាន់ៗជាច្រើន រួមមាន ផលិតផលសម្គាល់ភូមិសាស្ត្រ (GI) របស់កម្ពុជា ដូចជា ម្រេចកំពត គ្រាប់ស្វាយចន្ទីកំពង់ធំ និងស្ករត្នោតកំពង់ស្ពឺ ព្រមទាំងអង្ករប្រណីតកម្ពុជា ផលិតផលកសិ-កែច្នៃ សិប្បកម្ម ចម្លាក់ប្រាក់ស្ពាន់ សូត្រ ផលិតផលថ្មម៉ាប ស្បែកជើង កាហ្វេ និងម្ហូបអាហារកែច្នៃផ្សេងៗទៀត។

ការអញ្ជើញទស្សនានេះ បានគូសបញ្ជាក់ពីការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចកាន់តែជិតស្និទ្ធរវាងកម្ពុជា បេឡារុស្ស និងបណ្តាប្រទេសជាសមាជិកនៃសហភាពសេដ្ឋកិច្ចអឺរ៉ុប- អាស៊ី (EAEU) ខណៈក្រសួងពាណិជ្ជកម្មកម្ពុជា បាននិងកំពុងធ្វើពិពិធកម្មទីផ្សារនាំចេញ ពង្រីកវត្តមានផលិតផលកម្ពុជានៅលើទីផ្សារអន្តរជាតិ លើកកម្ពស់ការទទួលស្គាល់ម៉ាកយីហោ ពង្រឹងការភ្ជាប់ទំនាក់ទំនងធុរកិច្ច (B2B)តាមរយៈការបង្កើតការភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម ការវិនិយោគ និងខ្សែច្រវាក់ផ្គត់ផ្គង់ផ្ទាល់រវាងក្រុមហ៊ុន/សហគ្រាសកម្ពុជា និងដៃគូអន្តរជាតិ៕