* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មលើកពីវិធានការគន្លឹះសំខាន់ៗ ជួយជំរុញការនាំចេញផលិតផលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ

07-10-2026 15:49

(ភ្នំពេញ)៖ លោក វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម ត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តខិតខំជួយបង្កលក្ខណៈងាយស្រួល និងអំណាយផលដល់ប្រតិបត្តិការធុរកិច្ច ដើម្បីជំរុញការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ ការផ្សារភ្ជាប់ទីផ្សារ និងការជំរុញការនាំចេញបន្ថែមទៀត តាមរយៈវិធានការសំខាន់ៗ ដែលបាននឹងកំពុងអនុវត្ត។

លោក វ៉ា រុតសាន គូសបញ្ជាក់បែបនេះ ធ្វើឡើងនៅក្នុង មហាសន្និបាតអាណត្តិទី១ និងការបោះឆ្នោតជ្រើសរើសប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាលអាណត្តិទី២ នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នេះ។

លោកបានបញ្ជាក់ថា ក្នុងចំណោមវិធានការទាំងនោះ រួមមានកិច្ចសម្រួលពាណិជ្ជកម្ម តាមរយៈការបន្តធ្វើសាមញ្ញកម្មការផ្តល់សេវាសាធារណៈ ក្រោមសមត្ថកិច្ចក្រសួងពាណិជ្ជកម្ម និងការបន្តធ្វើសមាហរណកម្មសេវាសាធារណៈសំខាន់ៗ ទៅក្នុងថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDX) ដែលរួមចំណែកក្នុងការកាត់បន្ថយការចំណាយ និងពន្លឿននីតិវិធីនានាឱ្យកាន់តែមានប្រសិទ្ធភាព។

ជាមួយគ្នានេះ ក្រសួងបានដាក់ឱ្យប្រើប្រាស់ថ្នាលព័ត៌មានកិច្ចព្រមព្រៀងណិជ្ជកម្មសេរី (FTA Portal) ដែលជួយសម្រួលដល់ធុរជន ក្នុងការទទួលបានព័ត៌មានកិច្ចព្រមព្រៀង និងភាពអនុគ្រោះពាណិជ្ជកម្មសេចក្តីតម្រូវ និងលក្ខខណ្ឌតម្រូវនានារបស់ប្រទេសនាំចូល ដូចជាវិធានដើមកំណើតទំនិញ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការរៀបចំផែនការធុរកិច្ចរបស់ខ្លួន ធ្វើការវាយតម្លៃ និងជ្រើសរើសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ណាមួយសមស្របនិងត្រៀមខ្លួនជាមុនបានគ្រប់ជ្រុងជ្រោយស្របទៅតាមតម្រូវការនាំចេញជាក់ស្តែងរបស់ខ្លួនទន្ទឹមគ្នានេះ ក្រសួងពាណិជ្ជកម្មបានជួយដល់វិស័យឯកជនប្រើប្រាស់កម្មសិទ្ធិបញ្ញាក្នុងការលើកស្ទួយកេរ្តិ៍ឈ្មោះផលិតផលជាតិ អត្តសញ្ញាណជាតិ បង្កើនតម្លៃបន្ថែម និងការជឿទុកចិត្តមកលើផលិតផលជាតិ តាមរយៈការចុះបញ្ជីនិងកិច្ចការពារម៉ាកសមូហភាព ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ (GI) ជាដើម។

ក្រសួងក៏បាននឹងកំពុងរៀបចំបង្កើតម៉ាក Cambodia Certification Mark ដើម្បីជាយន្តការពង្រឹងគុណភាព ស្តង់ដាបច្ចេកទេស សំដៅលើកកម្ពស់តម្លៃបន្ថែម និងបង្កើនជំនឿចិត្តពីអ្នកប្រើប្រាស់ ទាំងទីផ្សារក្នុងស្រុក និងក្រៅស្រុក ផងដែរ។ លើសពីនេះ ក៏ពង្រឹងការប្រកួតប្រជែងនិងបរិយាកាសធុរកិច្ចស្មើភាព។ ក្រសួង នឹងបន្តពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ស្តីពីការប្រកួតប្រជែង ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងបន្តពង្រឹងការការពារកម្មសិទ្ធិបញ្ញា ក្នុងគោលបំណងធានាឱ្យមានការប្រកួតប្រជែង ដោយយុត្តិធម៌ និងស្មើភាពនៅលើទីផ្សារ។

ព្រមជាមួយគ្នាក្រសួងបានប្រើប្រាស់យន្តការភាពជាដៃគូ និងកិច្ចសន្ទនា តាមរយៈវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដឹកនាំដោយក្រសួងពាណិជ្ជកម្ម ដែលមានតំណាងវិស័យឯកជនជាសហប្រធាន និងកិច្ចប្រជុំការងារផ្សេងៗទៀត ដែលអនុញ្ញាតឱ្យមានការជជែកពិភាក្សាយ៉ាងជិតស្និទ្ធ ដើម្បីពិភាក្សាអំពីនិន្នាការនិងបញ្ហាប្រឈម ដែលបន្ទាប់មកបានបង្កើតចេញជាអនុសាសន៍គោលនយោបាយ និងវិធានការឆ្លើយតបជាច្រើនផងដែរ។

បន្ថែមពីនេះនឹងបន្តធ្វើពិពិធកម្មទីផ្សារក្រៅប្រទេស និងផលិតផលនាំចេញ និងការចូលរួមជំរុញការទាញយកប្រយោជន៍ជាអតិបរមា ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលកម្ពុជាជាសមាជិក និងប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មនានាដែលកម្ពុជាទទួលបាន និងបន្តជំរុញការផ្សារភ្ជាប់ទីផ្សារក្នុងស្រុក និងទៅក្រៅប្រទេស តាមរយៈ យន្តការក្រុមការងារជំរុញការនាំចេញរបស់ក្រសួងពាណិជ្ជកម្ម ការរៀបចំកិច្ចផ្គូផ្គងពាណិជ្ជកម្មនិងវេទិការធុរកិច្ច និងការរៀបចំព្រឹត្តិការណ៍ពាណិជ្ជកម្ម និងពិព័រណ៍ពាណិជ្ជកម្ម៕