* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
* អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់
* ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល
* សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល
* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក អាន តារា បន្តជាប់ឆ្នោតដឹកនាំសហព័ន្ធស្វាយចន្ទីកម្ពុជា

08-10-2026 13:52

(ភ្នំពេញ)៖ លោក អាន តារា បានបន្តជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្វាយចន្ទីកម្ពុជា (ស.ច.ក) សម្រាប់អាណត្តិទី២ ដើម្បីបន្តជំរុញវិស័យស្វាយចន្ទីកម្ពុជាឆ្ពោះទៅរកចក្ខុវិស័យប្រកបដោយនិរន្តរភាព និង​​ការឆ្លើយតបទៅនឹងគោលនយោបាយជាតិស្ដីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧ របស់រាជរដ្ឋាភិបាល ដែលមានបំណងកែច្នៃនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជាឲ្យបាន ២៥% នៅឆ្នាំ២០២៧ និង ៥០% នៅឆ្នាំ២០៣២។

​​ពិធីបោះឆ្នោតនេះបានធ្វើឡើងក្នុងមហាសន្និបាតអាណត្តិទី១ និងការបោះឆ្នោតជ្រើសរើសប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាល ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

សហព័ន្ធស្វាយចន្ទីកម្ពុជា ត្រូវបានបង្កើតឡើងនៅឆ្នាំ២០២២ ដោយក្រសួងពាណិជ្ជកម្ម និងចុះបញ្ជីជាផ្លូវការនៅក្រសួងមហាផ្ទៃឆ្នាំ២០២៣ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានមហិច្ឆតាជំរុញការកែច្នៃ និងនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជាឲ្យបាន ២៥% នៅឆ្នាំ២០២៧ និង ៥០% នៅឆ្នាំ២០៣២។

លោក វ៉ា រុតសាន បានគូសបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំថ្មីនេះ គឺជាជំហានយុទ្ធសាស្ត្រថ្មីមួយ ក្នុងការពង្រឹងអភិបាលកិច្ច និងតួនាទីស្នូលរបស់តួអង្គប្រតិបត្តិករសំខាន់ៗក្នុងវិស័យស្វាយចន្ទី។

លោក អាន តារា បានថ្លែងអំណរគុណចំពោះការគាំទ្រ និងបានសង្កត់ធ្ងន់លើវឌ្ឍនភាពដែលសហព័ន្ធសម្រេចបានក្នុងរយៈពេលជាង ៣ឆ្នាំកន្លងមកនេះ​។ លោកបានបញ្ជាក់ថា ក្នុងរយៈពេលជាង ៣ឆ្នាំកន្លងមកនេះ សហព័ន្ធបានអនុវត្តការងារយ៉ាងសកម្ម ដោយផ្តោតលើការបង្កើនទិន្នផល និងពង្រឹងគុណភាពគ្រាប់ចន្ទី ការជំរុញការកែច្នៃក្នុងស្រុក ការផ្សព្វផ្សាយ និងស្វែងរកទីផ្សារ រួមទាំងកិច្ចសហប្រតិបត្តិការ និងការវិនិយោគ។

​ជាមួយគ្នានេះ សហព័ន្ធក៏បានគាំទ្រក្រុមហ៊ុនកែច្នៃក្នុងស្រុកឲ្យចូលរួមពិព័រណ៍អន្តរជាតិជាច្រើន និងបានទាក់ទាញក្រុមហ៊ុនធំៗមកវិនិយោគនៅកម្ពុជា។ លើសពីនេះ សហព័ន្ធបានសហការជាមួយធនាគារនានា ដើម្បីជួយរកកម្ចីការប្រាក់ទាបសម្រាប់វិស័យចន្ទី។ ​

ដើម្បីធានាឱ្យសហព័ន្ធស្វាយចន្ទីកម្ពុជាអាណត្តិទី២ អាចបំពេញតួនាទីជាស្ថាប័នតំណាងវិស័យស្វាយចន្ទីកម្ពុជា ស្របតាមចក្ខុវិស័យយុទ្ធសាស្រ្តរបស់ក្រសួងពាណិជ្ជកម្ម ដែលជាអាណាព្យាបាលបច្ចេកទេស ប្រកបដោយប្រសិទ្ធភាព បរិយាបន្ន តម្លាភាព និងចីរភាព ​លោក វ៉ា រុតសាន បានណែនាំ ដល់សហព័ន្ធស្វាយចន្ទីត្រូវប្រកាន់ខ្ជាប់នូវការបម្រើផលប្រយោជន៍រួម មិនមែនផលប្រយោជន៍បុគ្គល ឬក្រុមណាមួយឡើយ ហើយត្រូវមានការធានាចូលរួមប្រកបដោយបរិយាបន្នពីអ្នកដាំដុះ សមាគម សហគមន៍កសិកម្ម អ្នកប្រមូលទិញ អ្នកកែច្នៃ អ្នកនាំចេញ និងតួអង្គពាក់ព័ន្ធទាំងអស់ក្នុងខ្សែច្រវាក់តម្លៃស្វាយចន្ទី។

ជាមួយគ្នានេះ ត្រូវពង្រឹងសាមគ្គីភាព និងអភិបាលកិច្ចផ្ទៃក្នុង ដោយកំណត់តួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ និងសមាជិកឱ្យបានច្បាស់លាស់ ព្រមទាំងលើកទឹកចិត្តឱ្យមានការចូលរួម ការលះបង់កម្លាំងកាយចិត្ត និងធនធានសមស្រប ដើម្បីធានាដំណើរការរបស់សហព័ន្ធឱ្យមាននិរន្តរភាព៕