* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
* អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់
* ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល
* សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល
* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ទំនិញថៃនាំចូលកម្ពុជាបន្ដធ្លាក់ចុះ៣៣% ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦ (Video inside)

08-10-2026 17:10

(ភ្នំពេញ)៖ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងថៃ ក្នុងរយៈពេល៩ខែ​ ឆ្នាំ២០២៦នេះ សម្រេចបានទឹកប្រាក់ ២ ០៨១លានដុល្លារ ថយចុះចំនួន២៨.៤៦% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានទឹកប្រាក់ ២ ៩០៩លានដុល្លារអាមេរិក។

របាយការណ៍បានបង្ហាញថា ការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសថៃមានតម្លៃជាង ៥៣៨លានដុល្លារអាមេរិក ​ថយចុះ៦.៥២%។ ចំណែកឯការនាំចេញរបស់ថៃ មកកាន់កម្ពុជាវិញ ​មានការធ្លាក់ចុះ​គួរឱ្យកត់សម្គាល់ផងដែរមានទឹកប្រាក់ ១ ៥៤២លានដុល្លារអាមេរិក ​ថយចុះ ៣៣.៨៨%។

ការធ្លាក់ចុះនៃទំហំពាណិជ្ជកម្មនេះរវាងប្រទេសទាំងនេះ ​បន្ទាប់ពីភាគីទាំងពីរមានជម្លោះព្រំដែនជាមួយគ្នា ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២៥មក​ និងបានឈានទៅបិទព្រំដែនគោក ទាំងស្រុង។ ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាលកម្ពុជា បានសម្រេចបានហាមការនាំចូលទំនិញមួយចំនួនពីថៃ ដូចជាឧស្ម័ន ប្រេងឥន្ធនៈ បន្លែ និងផ្លែជាដើម។

ឧកញ៉ាបណ្ឌិត ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុន ឡាញហល អេចប្រេស ​និងជាអ្នកជំនាញក្នុងវិស័យដឹកជញ្ជូន​​​ បានថ្លែងថា «តាំងពីកម្ពុជា មានបញ្ហាជាមួយថៃ ហើយថៃបានបិទព្រំដែនផ្លូវគោក តែនៅមានការដឹកជញ្ជូនខ្លះ តាមផ្លូវទឹក និងផ្លូវអាកាស ចំពោះទំនិញដែលចាំបាច់ប៉ុណ្ណោះ»។

ឧកញ៉ាបណ្ឌិត ស៊ិន ចន្ធី បានបញ្ជាក់ថា មែនទែនទៅទំនិញដែលកម្ពុជានាំចូលពីថៃនោះ មិនមែនជារបស់ថៃនោះទេ គឺជាផលិតផល ដែលក្រុមហ៊ុនអន្ដរជាតិ បានដាក់មូលដ្ឋានផលិតនៅប្រទេសថៃ៕