* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
* អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់
* ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល
* សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល
* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អង្ករ ស្វាយចន្ទី ម្រេច កាហ្វេ​ និងផលិតផលខ្មែរបង្ហាញខ្លួនជាថ្មី ក្នុងពិព័រណ៍ម្ហូបអាហារ​នៅប៉ារីស, អគ្គនាយក ARDB ថា ផលិតផលខ្មែរនឹងកាន់តែមានទីផ្សារនៅលើពិភពលោក

19-10-2026 15:52

(ប៉ារីស)៖ កម្ពុជារំពឹងថានឹងអាចទាក់ទាញបាន​អ្នកបញ្ជាទិញ អ្នកចែកចាយ និងអ្នកវិនិយោគ​អន្តរជាតិបន្ថែមទៀតមកលើផលិតផល និងកសិផល​​របស់ខ្លួន តាមរយៈការចូលរួមជាថ្មី​នៅក្នុងពិព័រណ៍ពាណិជ្ជកម្ម​ម្ហូបអាហារ​អន្តរជាតិក្រុងប៉ារីសឆ្នាំ ២០២៦។

កសិផលខ្មែរ​ មានដូចជា អង្ករ ស្វាយចន្ទី កាហ្វេ ម្រេច ផ្លែឈើសម្ងួត គ្រឿងទេស ម្ហូបពាក់កណ្តល​សម្រេច និងផលិតផលជាច្រើនទៀត ត្រូវបានតាំងបង្ហាញនៅក្នុងពិព័រណ៍លំដាប់ពិភពលោកនោះ ដើម្បីទាក់ទាញអ្នកបញ្ជាទិញ អ្នកចែកចាយ និងវិនិយោគិនអន្តរជាតិ។

អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បណ្ឌិត កៅ ថាច ព្រមជាមួយ សហព័ន្ធស្រូវអង្ករកម្ពុជា ក្រសួងពាណិជ្ជកម្ម និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង​ក្រុមហ៊ុន សហគ្រាស ខ្មែរចំនួន ១៦បានចូលរួម​ក្នុងពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារអន្តរជាតិនេះ ដែល​ប្រព្រឹត្តទៅពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២១ ខែតុលានិងមានប្រមាណ ៨០០០ក្រុមហ៊ុនមកពី ១៣០ ប្រទេស​ចូលរួម ។

បណ្ឌិត កៅ ថាច មានប្រសាសន៍ថា «ដោយសារ​កសិកម្មដើរតួនាទីស្នូលនៅក្នុងសេដ្ឋកិច្ច​របស់កម្ពុជា ដូច្នេះការ​ចូលរួមនៅក្នុង​ពិព័រណ៍ម្ហូបអាហារលំដាប់ពិភពលោកមួយនេះ គឺជាកិច្ចការសំខាន់ និងជា​​ឱកាសដែលអាចឱ្យក្រុមហ៊ុននិងសហគ្រាស​របស់យើង​បាន​ភ្ជាប់ទំនាក់ទំនង​ជាមួយនឹង​អ្នកបញ្ជាទិញអន្តរជាតិកាន់តែច្រើនថែមទៀត ហើយយើងសង្កេតឃើញថា មានការ​ចាប់អារម្មណ៍ច្រើន​មកលើ​ផលិតផល​របស់ខ្មែរយើងនាពេលនេះ»។

នៅសាលតាំងបង្ហាញ ឬពន្លាជាតិ​កម្ពុជាមានតាំង​ផលិតផលកសិ-កែច្នៃ ដែលមានគុណភាពខ្ពស់ និងស្របតាមស្តង់ដាអន្តរជាតិ ផ្តោតលើការប្រើប្រាស់បច្ចេកវិទ្យាកែច្នៃទំនើប ប្រព័ន្ធតាមដាន និងចីរភាពនៃផលិតកម្ម។

ពន្លាជាតិកម្ពុជា (Cambodia Pavilion)នេះត្រូវបានរៀបចំឡើង ដោយោមានការ​សហការពីសហភាពអឺរ៉ុប និងរដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ ក្នុងគោលដៅជំរុញការនាំចេញផលិតផល​របស់ខ្មែរ​ ព្រមទាំងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ។

នេះជាលើកទីបីហើយ ដែល​កម្ពុជាចូលរួមក្នុងកម្មវិធីតាំងពិព័រណ៍ពាណិជ្ជកម្ម​ម្ហូបអាហារ​មួយនេះ បន្ទាប់ពីបានចូលរួមលើកទីមួយនៅឆ្នាំ២០១៤ និងលើកទីពីរនៅឆ្នាំ២០២៤៕