* រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យជ្រើសរើសពលរដ្ឋ ១០ ០០០នាក់ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦
* ជប៉ុន ផ្តល់ឥណទានសម្បទានដល់កម្ពុជា ២០០លានដុល្លារ សម្រាប់អនុវត្តគម្រោងគាំទ្របន្ទាន់ លើការពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព
* Fresh Exclusive: នៅពេលអាមេរិករវល់នឹងសង្គ្រាម ខណៈចិនបង្កើនការទូត៖ តើកម្ពុជាគួរជឿលើពាក្យសន្យា ឬលទ្ធផលជាក់ស្តែងក្នុងការរក្សាសន្តិភាព?
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចាំនៅកម្ពុជា ជួបសម្តែងការគួរសម
* ក្រសួងវប្បធម៌កម្ពុជា បដិសេធដាច់អហង្ការចំពោះការអះអាងរបស់ រដ្ឋមន្ត្រីវប្បធម៌ថៃ លើប្រាសាទខ្នារ និងប្រាសាទតាក្របី ព្រមទាំងទាមទារឱ្យប្រគល់វត្ថុបុរាណមកវិញ
* រដ្ឋសភាកម្ពុជា ចេញញត្តិថ្កោលទោសដាច់អហង្ការចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលបង្កើតរដ្ឋសភាខុសច្បាប់នៅទីក្រុងប៉ារីស និងប្រកាសផ្តន្ទាទោសតួអង្គពាក់ព័ន្ធ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយគ្រូបង្គោល និងនាយកសាលាកំពុងអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ
* រុស្ស៉ី និងអ៊ុយក្រែន ចាប់ផ្តើមអនុវត្តបទឈប់បាញ់ក្នុងក្រុង Oleshky ដើម្បីឱ្យមានប្រតិបត្តិការមនុស្សធម៌
* មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណសប្បុរសជនឥស្លាម ចំពោះការបរិច្ចាគទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា
* លោក ត្រាំ ថាការបោះឆ្នោតប្រេស៊ីលមើលទៅដូចជាត្រូវបានលួចបន្លំ ខណៈបក្សរបស់លោក Bolsonaro ទទួលស្គាល់ជ័យជម្នះរបស់លោក Lula
* បោះឆ្នោតពាក់កណ្ដាលអាណត្តិ៖ លោក ត្រាំ សន្យាផ្ដល់រង្វាន់ ១លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការកាត់ទោសជនលួចបន្លំសន្លឹកឆ្នោត
* ជនដែលសមត្ថកិច្ចកម្ពុជាខ្នះខ្នែងតាមចាប់ខ្លួនយ៉ាងសកម្មបំផុត ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីគេចខ្លួនអស់រយៈពេល ៥ឆ្នាំ
* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល គាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់ក្រសួងទេសចរណ៍ ក្នុងការពង្រឹងការតភ្ជាប់ផ្លូវអាកាស ជាមួយសាធារណរដ្ឋកាហ្សាក់ស្ថាន និងតំបន់អាស៊ីកណ្តាល

21-10-2026 12:25

(ភ្នំពេញ)៖ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (រ.ល.អ.ស.) បានគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងទេសចរណ៍ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយសាធារណ រដ្ឋកាហ្សាក់ស្ថាន តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា និងសំណើបើកដំណើរការឡើងវិញនូវជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ ដើម្បីពង្រីកការតភ្ជាប់ និងទាក់ទាញភ្ញៀវទេសចរពីតំបន់អាស៊ីកណ្តាល។

ក្នុងស្មារតីនៃការប្តេជ្ញាចិត្តរួម អាកាសចរណ៍ស៊ីវិល សង្ឃឹមថាភាគីទាំងពីរនឹងសហការអនុវត្តអនុស្សរណៈនេះ ប្រកបដោយប្រសិទ្ធភាព ស្របតាមខ្លឹមសារ និងលក្ខខណ្ឌដែលបានព្រមព្រៀងគ្នា ដើម្បីសម្រេចបានលទ្ធផលជាក់ស្តែង និងជំរុញការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព និងផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ។

គំនិតផ្តួចផ្តើមនេះ ធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅកាន់សាធារណរដ្ឋកាហ្សាក់ស្ថាន រួមទាំងជំនួបពិភាក្សាជាមួយ លោក កាស៊ីម-ចូម៉ាត តូកាយ៉េវ(Kassym-Jomart Tokayev) ប្រធានាធិបតីនៃសាធារណរដ្ឋកាហ្សាក់ស្ថាន និងលោក អូលហ្សាស បេកតេណូវ (Olzhas Bektenov) នាយករដ្ឋមន្ត្រីសាធារណរដ្ឋកាហ្សាក់ស្ថាន នៅទីក្រុងអាស្តាណា កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ កន្លងទៅនេះ។

ក្នុងជំនួបនោះ បញ្ហាជើងហោះហើរត្រង់ ត្រូវបានលើកឡើងជាមធ្យោបាយជំរុញវិស័យទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ហើយក្រសួងទទួលបន្ទុកវិស័យទេសចរណ៍នៃប្រទេសទាំងពីរ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍។

ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាជាមួយលោកVladimir Andreevich Sytnik តំណាងក្រុមហ៊ុនអាកាសចរណ៍SCAT Airlines ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ និងការគាំទ្រដល់ការបើកដំណើរការឡើងវិញនូវជើងហោះហើរត្រង់ និងទៀងទាត់ ដែលធ្វើប្រតិបត្តិការដោយក្រុមហ៊ុន SCAT Airlines ក្នុងភាពជាដៃគូជាមួយក្រុមហ៊ុនទេសចរណ៍ Selfie Travel Asia។

សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យប្រតិបត្តិករសហការជាមួយក្រសួងទេសចរណ៍ ក្នុងការរៀបចំកញ្ចប់ទេសចរណ៍ ប្រកបដោយភាពប្រកួតប្រជែង ដើម្បីធានាឱ្យសេវាហោះហើរនេះមាននិរន្តរភាពផ្នែកពាណិជ្ជកម្ម។

ខ្សែជើងហោះហើរនេះធ្លាប់មានជាគំរូរួចមកហើយ។ ក្រុមហ៊ុនSCAT Airlines បានចាប់ផ្តើមជើងហោះហើរបែបឆាតធ័រ(Charter) លើខ្សែអាស្តាណា–ព្រះសីហនុ និងលើខ្សែអាល់ម៉ាទី–ព្រះសីហនុ នៅចន្លោះខែតុលា ឆ្នាំ២០២៤ និងខែមីនា ឆ្នាំ២០២៥ ដោយបានផ្តល់លទ្ធភាពឱ្យភ្ញៀវទេសចរកាហ្សាក់ស្ថានទទួលបានបទពិសោធន៍ក្នុងការធ្វើដំណើរដោយផ្ទាល់ មកកាន់គោលដៅទេសចរណ៍តំបន់ឆ្នេររបស់កម្ពុជា។ សេវាហោះហើរឆាតធ័រ (Charter) ទាំងនេះ ត្រូវបានផ្អាករហូតមកដល់ពេលនេះ។

លោក​ ស៊ីន​ ច័ន្ទ​សិរីវត្ថា​ អ្នកនាំពាក្យអាកាសស៊ីវិល​ បានលេីកឡេីងអាកាសចរណ៍ស៊ីវិល ក្រោមក្របខ័ណ្ឌជវភាពនៃប្រព័ន្ធតួអង្គតែមួយ អាកាសចរណ៍ស៊ីវិល ត្រៀមខ្លួនជាស្រេច ក្នុងការសហការជាមួយក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធកម្ពុជាអាជ្ញាធរអាកាសចរណ៍នៃសាធារណរដ្ឋកាហ្សាក់ស្ថាន ដៃគូក្រុមហ៊ុនអាកាសចរណ៍ និងប្រតិបត្តិករអាកាសយានដ្ឋាន ក្នុងការរៀបចំ និងសម្របសម្រួលលក្ខខណ្ឌចាំបាច់ផ្នែកបទប្បញ្ញត្តិសុវត្ថិភាព និងប្រតិបត្តិការ។ អាកាសចរណ៍ស៊ីវិល មានតួនាទីក្នុងការបំពេញបន្ថែមលើផ្នែក ផ្សព្វផ្សាយគោលដៅទេស ចរណ៍របស់ក្រសួងទេស ចរណ៍ សំដៅធានាសេវាហោះហើរនានាប្រកបដោយសុវត្ថិភាព សន្តិសុខ និងនិរន្តរភាព។

ក្រៅពីសាធារណរដ្ឋកាហ្សាក់ស្ថាន ការផ្សព្វផ្សាយរួមគ្នា និងភាពជាដៃគូផ្នែកទេសចរណ៍ អាចជួយឱ្យកម្ពុជាទាក់ទាញភ្ញៀវទេសចរពីបណ្តាប្រទេសតំបន់អាស៊ីកណ្តាល (អ៊ូសបេគីស្ថានកៀហ្ស៊ីស៊ីស្ថាន តាជីគីស្ថាន និងតួកម៉េនីស្ថាន) តាមរយៈជើងហោះហើរត្រង់ នៅពេលមានលទ្ធភាពពាណិជ្ជកម្ម និងជើងហោះហើរតភ្ជាប់ដែលមានភាពងាយស្រួល រួមជាមួយគោលដៅ ទេសចរណ៍ ដូចជាតំបន់បេតិកភណ្ឌអង្គរ តំបន់ឆ្នេរ វប្បធម៌ និងអេកូទេសចរណ៍។ គោលដៅគឺធ្វើពិពិធកម្មទីផ្សារភ្ញៀវទេសចរ និងពង្រឹងទំនាក់ទំនងទេសចរណ៍ពាណិជ្ជកម្ម និងចំណងមិត្តភាព រវាងប្រជាជន និងប្រជាជន ដែលនឹងត្រូវអភិវឌ្ឍជាបណ្តើរៗ ស្របតាមតម្រូវការទីផ្សារ និងអនុស្សារណៈនៃការយោគយល់រវាងក្រសួងទេសចរណ៍នៃប្រទេសទាំងពីរផងដែរ។

លោកបន្តថា ការបើកដំណើរការឡើងវិញនូវជើងហោះហើរនេះ នៅតែស្ថិតក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងការអនុញ្ញាតផ្នែកអាកាសចរណ៍ ស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។ កាលបរិច្ឆេទចាប់ផ្តើម កាលវិភាគ និងទម្រង់ប្រតិបត្តិការនឹងត្រូវប្រកាសជូន ដោយភាគីពាក់ព័ន្ធ នៅពេលមានការបញ្ជាក់ជាផ្លូវការ៕