* អគ្គនាយកដ្ឋានពន្ធដារ ប្រាប់ឲ្យម្ចាស់យានយន្តរួសរាន់ប្រកាស និងបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនសម្រាប់ ឆ្នាំ២០២៦ ជៀសវាងរងការពិន័យ !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋខ្មែរគ្រប់និន្នាការ មូលចិត្តគំនិតគ្នា ទុកឱកាសឲ្យរាជរដ្ឋាភិបាលតតាំងបញ្ហាព្រំដែនជាមួយថៃ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិវិទ្យាស្ថាន Bendigo Kangan Institute (BKI) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួង-ស្ថាប័ន ១៨ បានតភ្ជាប់ CamDX សម្រួលសេវាសាធារណៈដល់ MSMEs ស្មើនឹងជាង៥០០សេវា
* ស្ថាបនិកប្រព័ន្ធផ្សព្វផ្សាយ Fresh News របស់កម្ពុជា អញ្ជើញចូលរួមវេទិកាកីឡាអន្តរជាតិ លើកទី១៤ នៅប្រទេសរុស្ស៊ី ដែលមានប្រទេសជាង៦០ចូលរួម !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកទង្វើរបស់លោក អ៊ុំ សំអាន កំពុងស្រាតខោខ្លួនឯងឲ្យពលរដ្ឋឃើញថា ចោទប្រកាន់រាជរដ្ឋាភិបាលទាំងខ្លួនគ្មានភស្ដុតាងច្បាស់លាស់
* សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ការចេញតបតជាមួយលោក អ៊ុំ សំអាន ក្រោយចោទរាជរដ្ឋាភិបាលកាត់ដីឲ្យថៃនៅបង្គោលលេខ៥២ ដល់៥៩, សម្ដេចអំពាវនាវពលរដ្ឋខ្មែរមូលចិត្ត មូលគំនិត ទុកឲ្យរាជរដ្ឋាភិបាលដោះស្រាយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការតបទៅលោក អ៊ុំ សំអាន មិនមែនជាការតម្កើងតម្លៃលោក អ៊ុំ សំអាន នោះទេ តែជាការបញ្ជាក់ឱ្យច្បាស់លើបញ្ហាទឹកដីជូនពលរដ្ឋ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម (SME-CU) កុំលោភការងារ ក្រសោបយកគ្រប់ការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ សហគ្រាសមីក្រូធុន តូច និងមធ្យម បានរួមចំណែកប្រមាណ ៦៣% នៃ GDP និងបង្កើតការងារបានលើសពី៧០%
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត លើកពីបញ្ហានាំឱ្យរាំងស្ទះ ដល់ការចុះបញ្ជីសហគ្រាសធុនមីក្រូ តូច និងមធ្យម និងការដាក់ចេញវិធានការពន្លឿនសេវា
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលដាក់ចេញវិធានការជាបន្តបន្ទាប់ ដើម្បីជំរុញការអភិវឌ្ឍសហគ្រាសមីក្រូធុន តូច និងមធ្យម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ឆ្លើយតបនឹងការត្អូញត្អែរ និងសំណូមពររបស់ MSMEs, រាជរដ្ឋាភិបាលកំពុងរៀបចំ និងដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្ត និងវិធានការបន្ទាន់មួយចំនួនក្នុងរយៈពេលខ្លីខាងមុខនេះ
* សហរដ្ឋអាមេរិក បង្គាប់ឱ្យបុគ្គលិកការទូតខ្លះចាកចេញពីអារ៉ាប៊ីសាអូឌីត ចំពោះមុខការវាយប្រហារពីក្រុមហ៊ូទី
* សម្តេចតេជោ ហ៊ុន សែន ថ្វាយសារលិខិតថ្វាយព្រះពរ សម្តេចក្រុមព្រះ នរោត្តម ច័ក្រពង្ស ក្នុងឱកាសពិធីចម្រើនព្រះជន្មវស្សា
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសកម្ពុជា កើនឡើង១៨% ដោយសារហេដ្ឋារចនាសម្ព័ន្ធថ្មី និងគោលនយោបាយបើកចំហរ

22-10-2026 14:20

(ភ្នំពេញ)៖ ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសរបស់កម្ពុជាបានកើនឡើងគួរឱ្យកត់សម្គាល់ ដោយក្នុងរយៈពេល៩ខែឆ្នាំ២០២៦នេះ សម្រេចបាន ៧៦,២៩៤ តោន កើន១៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមស្ថិតិដឹកជញ្ជូនតាមផ្លូវអាកាស រយៈពេល ៩ខែឆ្នាំ២០២៦ របស់អាកាសយានដ្ឋានអន្តរជាតិទាំងបីនៅកម្ពុជា (តេជោ - សៀមរាបអង្គរ - ព្រះសីហនុ)។

លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានកត់សម្គាល់ថា កំណើននេះត្រូវបានជំរុញដោយកត្តាសំខាន់ៗជាច្រើន រួមមានសមត្ថភាពហេដ្ឋារចនាសម្ព័ន្ធ និងឃ្លាំងទំនិញថ្មីនៃអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលអាចទទួលបរិមាណ និងប្រភេទទំនិញបានច្រើនជាងមុន។

ទន្ទឹមគ្នានេះ តម្រូវការនាំចេញ-នាំចូលទំនិញដែលមានតម្លៃខ្ពស់ ទំនិញប្រញាប់ និងពាណិជ្ជកម្មអេឡិចត្រូនិក ក៏ជាកត្តារួមចំណែកដ៏សំខាន់ផងដែរ។ លើសពីនេះ ការផ្លាស់ប្តូរពីការដឹកជញ្ជូនតាមផ្លូវសមុទ្រមកផ្លូវអាកាស ដោយសារការរំខានដល់ខ្សែចង្វាក់ផ្គត់ផ្គង់សកល និងគោលនយោបាយបើកចំហដែនអាកាសរបស់រាជរដ្ឋាភិបាល រួមទាំងកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសជាមួយសហរដ្ឋអាមេរិក បានបើកឱកាសកាន់តែទូលំទូលាយសម្រាប់ជើងហោះហើរដឹកទំនិញ។

បើតាមលោក ស៊ីន ចាន់សិរីវុត្ថា ប្រភេទទំនិញនាំចេញសំខាន់ៗដែលដឹកជញ្ជូនតាមផ្លូវអាកាសរួមមាន សម្លៀកបំពាក់ ស្បែកជើង គ្រឿងបន្លាស់អេឡិចត្រូនិក និងអគ្គិសនី កញ្ចប់ឥវ៉ាន់ពាណិជ្ជកម្មអេឡិចត្រូនិក និងផលិតផលកសិកម្មស្រស់ ដូចជាផ្លែឈើ និងបន្លែ។ ចំណែកទំនិញនាំចូល រួមមាន វត្ថុធាតុដើម និងគ្រឿងបន្លាស់សម្រាប់រោងចក្រ ឱសថ និងបរិក្ខារពេទ្យ គ្រឿងម៉ាស៊ីន និងឧបករណ៍បច្ចេកវិទ្យា ព្រមទាំងទំនិញប្រើប្រាស់ដែលមានតម្លៃខ្ពស់។ ជាមួយគ្នានេះ ការផ្ញើទំនិញប្រៃសណីយ៍ និងកញ្ចប់ឥវ៉ាន់បញ្ជូនរហ័ស (Express) ដែលកំពុងកើនឡើងស្របតាមកំណើនពាណិជ្ជកម្មអេឡិចត្រូនិក ក៏ជាកត្តារួមចំណែកជំរុញកំណើននេះផងដែរ។

លោកបានឱ្យដឹងដែរថា ក្នុងខែកញ្ញា ឆ្នាំ២០២៦ ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសសម្រេចបាន ៩,៧៣៥ តោន កើនឡើង ២៥% ធៀបនឹងខែកញ្ញា ឆ្នាំ២០២៥។

លោកបន្តថា «យើងរំពឹងថា ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសនឹងបន្តរក្សាសន្ទុះល្អ ក្នុងរដូវកាលចុងឆ្នាំ។ ទោះជាយ៉ាងណា អត្រាកំណើនអាចមានកម្រិតទាបជាងមុន ដោយសារមូលដ្ឋានប្រៀបធៀបខ្ពស់នៃត្រីមាសទី៤ ឆ្នាំ២០២៥ ព្រមទាំងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក និងតម្លៃប្រេងឥន្ធនៈ»៕