* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* អគ្គនាយកដ្ឋានពន្ធដារ ប្រាប់ឲ្យម្ចាស់យានយន្តរួសរាន់ប្រកាស និងបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនសម្រាប់ ឆ្នាំ២០២៦ ជៀសវាងរងការពិន័យ !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋខ្មែរគ្រប់និន្នាការ មូលចិត្តគំនិតគ្នា ទុកឱកាសឲ្យរាជរដ្ឋាភិបាលតតាំងបញ្ហាព្រំដែនជាមួយថៃ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិវិទ្យាស្ថាន Bendigo Kangan Institute (BKI) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួង-ស្ថាប័ន ១៨ បានតភ្ជាប់ CamDX សម្រួលសេវាសាធារណៈដល់ MSMEs ស្មើនឹងជាង៥០០សេវា
* ស្ថាបនិកប្រព័ន្ធផ្សព្វផ្សាយ Fresh News របស់កម្ពុជា អញ្ជើញចូលរួមវេទិកាកីឡាអន្តរជាតិ លើកទី១៤ នៅប្រទេសរុស្ស៊ី ដែលមានប្រទេសជាង៦០ចូលរួម !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកទង្វើរបស់លោក អ៊ុំ សំអាន កំពុងស្រាតខោខ្លួនឯងឲ្យពលរដ្ឋឃើញថា ចោទប្រកាន់រាជរដ្ឋាភិបាលទាំងខ្លួនគ្មានភស្ដុតាងច្បាស់លាស់
* សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ការចេញតបតជាមួយលោក អ៊ុំ សំអាន ក្រោយចោទរាជរដ្ឋាភិបាលកាត់ដីឲ្យថៃនៅបង្គោលលេខ៥២ ដល់៥៩, សម្ដេចអំពាវនាវពលរដ្ឋខ្មែរមូលចិត្ត មូលគំនិត ទុកឲ្យរាជរដ្ឋាភិបាលដោះស្រាយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការតបទៅលោក អ៊ុំ សំអាន មិនមែនជាការតម្កើងតម្លៃលោក អ៊ុំ សំអាន នោះទេ តែជាការបញ្ជាក់ឱ្យច្បាស់លើបញ្ហាទឹកដីជូនពលរដ្ឋ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម (SME-CU) កុំលោភការងារ ក្រសោបយកគ្រប់ការងារ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

វេទិកានៅចិន! មន្ដ្រីជាន់ខ្ពស់ CDC លើកឡើងពីសក្តានុពលវិនិយោគនៅកម្ពុជា ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ព្រមទាំងគម្រោងព្រែកជីកហ្វូណនតេជោ

22-10-2026 15:59

(ចិន)៖ លោក លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមជាវាគ្មិនក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវ ដែលបានរៀបចំឡើងដោយ Export–Import Bank of China និងជាព្រឹត្តិការណ៍អមផ្លូវការ នៃសន្និសីទប្រចាំឆ្នាំស្តីពី Financial Street Forum ឆ្នាំ២០២៦ ក្នុងគោលបំណងចែករំលែក និងផ្លាស់ប្តូរទស្សនទានពាក់ព័ន្ធនឹងអនាគតនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ។

ក្នុងឱកាសនោះ លោកអគ្គលេខាធិការរង បានជម្រាបជូនអំពីទស្សនវិស័យយុទ្ធសាស្ត្ររបស់កម្ពុជា លើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ, ការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព, និងការបើកចំហកិច្ចសហប្រតិបត្តិការ វិនិយោគក្រោមឆ័ត្រនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ។

លោកបានសង្កត់ធ្ងន់ថា ភាពបើកចំហ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ មិនត្រឹមតែជាទ្រឹស្តីប៉ុណ្ណោះទេ ប៉ុន្តែជាគ្រឹះយ៉ាងរឹងមាំនៃការអភិវឌ្ឍសហសម័យកម្ពុជា ដោយហេតុថា កិច្ចសហប្រតិបត្តិការដែលផ្អែកលើគោលការណ៍ឈ្នះ-ឈ្នះគឺជាមធ្យោបាយតែមួយគត់ក្នុងការកសាងភាពដៃគូក្នុងក្របខ័ណ្ឌរយៈពេលវែង។

ជាមួយគ្នានេះ លោកបានថ្លែងអំណរគុណចំពោះ Export–Import Bank of China ដែលបានផ្តល់ការគាំទ្រយ៉ាងសកម្ម ដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ជាពិសេសការចុះហត្ថលេខា លើកិច្ចព្រមព្រៀងឥណទានសហប្រតិបត្តិការ ដែលមានទំហំទឹកប្រាក់ជិត១ប៊ីលានដុល្លារអាម៉េរិក សម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ នៅក្រុង Xiamen ខេត្ត Fujian។

គម្រោងព្រែកជីកប្រវត្តិសាស្ត្រនេះ នឹងក្លាយជាកម្លាំងចលករ ក្នុងការផ្លាស់ប្តូរមុខមាត់ប្រព័ន្ធភស្តុភារកម្មជាតិ ដោយរំពឹងថា នឹងជួយកាត់បន្ថយថ្លៃដើម នៃការដឹកជញ្ជូន, លើកកម្ពស់ប្រសិទ្ធភាព នៃការគ្រប់គ្រងប្រព័ន្ធធនធានទឹក, បង្កើនផលវារីវប្បកម្ម, និងបង្កើតទៅជាច្រករបៀងសេដ្ឋកិច្ចដ៏មានសក្តានុពល ដើម្បីចូលរួមចំណែកក្នុងការឈានឆ្ពោះ សម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

ជាកិច្ចបញ្ចប់ លោកបានអញ្ជើញវិនិយោគិនអន្តរជាតិ ដែលមានវត្តមាននាឱកាសនេះ ធ្វើការសិក្សាសមិទ្ធិលទ្ធភាព និងចាប់យកកាលានុវត្តភាពវិនិយោគ នៅតាមបណ្តោយ ព្រែកជីកហ្វូណនតេជោ ព្រមទាំងចូលរួមអនុវត្តគម្រោង ដូចមានពិពណ៌នា ក្នុងផែនការមេគ្រប់ជ្រុងជ្រោយ ស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ ដែលមានគម្រោងអាទិភាពចំនួន១៧៤គម្រោង ជាមួយនឹងតម្រូវការទុនវិនិយោគប្រមាណ៣៦.៦ប៊ីលានដុល្លារអាមេរិក៕