* រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យជ្រើសរើសពលរដ្ឋ ១០ ០០០នាក់ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦
* ជប៉ុន ផ្តល់ឥណទានសម្បទានដល់កម្ពុជា ២០០លានដុល្លារ សម្រាប់អនុវត្តគម្រោងគាំទ្របន្ទាន់ លើការពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព
* Fresh Exclusive: នៅពេលអាមេរិករវល់នឹងសង្គ្រាម ខណៈចិនបង្កើនការទូត៖ តើកម្ពុជាគួរជឿលើពាក្យសន្យា ឬលទ្ធផលជាក់ស្តែងក្នុងការរក្សាសន្តិភាព?
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចាំនៅកម្ពុជា ជួបសម្តែងការគួរសម
* ក្រសួងវប្បធម៌កម្ពុជា បដិសេធដាច់អហង្ការចំពោះការអះអាងរបស់ រដ្ឋមន្ត្រីវប្បធម៌ថៃ លើប្រាសាទខ្នារ និងប្រាសាទតាក្របី ព្រមទាំងទាមទារឱ្យប្រគល់វត្ថុបុរាណមកវិញ
* រដ្ឋសភាកម្ពុជា ចេញញត្តិថ្កោលទោសដាច់អហង្ការចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលបង្កើតរដ្ឋសភាខុសច្បាប់នៅទីក្រុងប៉ារីស និងប្រកាសផ្តន្ទាទោសតួអង្គពាក់ព័ន្ធ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយគ្រូបង្គោល និងនាយកសាលាកំពុងអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ
* រុស្ស៉ី និងអ៊ុយក្រែន ចាប់ផ្តើមអនុវត្តបទឈប់បាញ់ក្នុងក្រុង Oleshky ដើម្បីឱ្យមានប្រតិបត្តិការមនុស្សធម៌
* មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណសប្បុរសជនឥស្លាម ចំពោះការបរិច្ចាគទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា
* លោក ត្រាំ ថាការបោះឆ្នោតប្រេស៊ីលមើលទៅដូចជាត្រូវបានលួចបន្លំ ខណៈបក្សរបស់លោក Bolsonaro ទទួលស្គាល់ជ័យជម្នះរបស់លោក Lula
* បោះឆ្នោតពាក់កណ្ដាលអាណត្តិ៖ លោក ត្រាំ សន្យាផ្ដល់រង្វាន់ ១លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការកាត់ទោសជនលួចបន្លំសន្លឹកឆ្នោត
* ជនដែលសមត្ថកិច្ចកម្ពុជាខ្នះខ្នែងតាមចាប់ខ្លួនយ៉ាងសកម្មបំផុត ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីគេចខ្លួនអស់រយៈពេល ៥ឆ្នាំ
* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ធនាគារជាតិនៃកម្ពុជា និងធនាគារអាហ្វ្រិកកណ្ដាល ចុះអនុស្សរណៈយោគយល់គ្នា ពង្រឹងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ

23-10-2026 17:47

(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា និងធនាគារនៃរដ្ឋអាហ្វ្រិកកណ្ដាល បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងគោលបំណងពង្រឹងទំនាក់ទំនង រវាងធនាគារកណ្ដាលទាំងពីរ និងជំរុញការផ្លាស់ប្តូរបទពិសោធន៍លើវិស័យរូបិយវត្ថុ និងហិរញ្ញវត្ថុ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦។

ពិធីនេះក្រោមការចូលរួមរបស់លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោក Yvon SANABANGUI ទេសាភិបាលធនាគារនៃរដ្ឋអាហ្វ្រិកកណ្ដាល។

កិច្ចប្រជុំនេះ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់អំពីស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយបានកំណត់ក្របខណ្ឌ សម្រាប់ការចែករំលែកបទពិសោធន៍ និងព័ត៌មានលើប្រធានបទនានាដែលផ្តល់អត្ថប្រយោជន៍ដល់ធនាគារកណ្ដាលទាំងពីរ។

ជាមួយគ្នានេះ ទេសាភិបាលទាំងពីរ បានឯកភាពលើកម្មវិធីសកម្មភាពអាទិភាព សម្រាប់ឆ្នាំ២០២៧–២០២៨ ដែលមានជាអាទិ៍ ការពង្រឹងសមត្ថភាព បរិវត្តកម្មឌីជីថល បរិយាបន្នហិរញ្ញវត្ថុ នវានុវត្តន៍ សន្តិសុខ សាយប័រ ព្រមទាំងការត្រួតពិនិត្យ ការធ្វើទំនើបកម្ម និងការតភ្ជាប់ប្រព័ន្ធនិងការទូទាត់។

ធនាគារកណ្តាលទាំងពីរនឹងបន្តរៀបចំកិច្ចប្រជុំ ដើម្បីវាយតម្លៃវឌ្ឍនភាពនៃការអនុវត្តអនុស្សរណៈ យោគយល់នេះ។

ទេសាភិបាលទាំងពីរ បានសម្តែងនូវការពេញចិត្ត ចំពោះការចុះហត្ថលេខាលើអនុស្សរណៈ យោគយល់ ដែលនឹងរួមចំណែកលើកកម្ពស់ស្ថិរភាពរូបិយវត្ថុ និងហិរញ្ញវត្ថុ នវានុវត្តន៍ និងបរិយាបន្ន ហិរញ្ញវត្ថុ ព្រមទាំងការអភិវឌ្ឍសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងក្នុងសហគមន៍សេដ្ឋកិច្ច និងរូបិយវត្ថុអាហ្វ្រិកកណ្តាល៕