* បណ្ឌិត សុខ ទូច៖ សម្តេចតេជោ ហ៊ុន សែន ជាវីរជនបង្កើតឱ្យមានចំណងមិត្តភាពរវាងកម្ពុជា-កូរ៉េខាងត្បូងឡើងវិញ ដែលបើកទំព័រថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី
* អារ៉ាប៊ីសាអូឌីត ស្ទាក់ចាប់មីស៉ីលសំដៅមកអាកាសយានដ្ឋានទីក្រុងរីយ៉ាដ ក្រោយទើបបើកដំណើរការឡើងវិញ
* ខួបមួយឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, រដ្ឋមន្ត្រីការបរទេសអាមេរិក បញ្ជាក់ថា អាមេរិក បន្តធ្វើការជាមួយកម្ពុជា-ថៃ ដើម្បីគាំទ្រការអនុវត្តកិច្ចព្រមព្រៀង និងជួយធ្វើឱ្យការសន្យាស្វែងរកសន្តិភាពយូរអង្វែងក្លាយជាការពិត
* ខួប១ឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, សម្តេចមហាបវរធិបតី បញ្ជាក់ថា កម្ពុជានៅតែប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី
* រឿងទ័ពថៃ សង់របងព្រំដែន និងអំណះអំណាង
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រមសីលធម៌ គឺជាអាវក្រោះ តែអាវក្រោះមិនមែនជាអភ័យឯកសិទ្ធិ, ក្រមសីលធម៌ជួយការពារអ្នកសារព័ត៌មាន នៅពេលអ្នកធ្វើការងារត្រឹមត្រូវ
* វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) បិទបញ្ចប់ដោយជោគជ័យ ខណៈអ្នកចូលរួមទស្សនារហូតដល់ទៅជាង ៣៥,០០០នាក់
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ភ្នែកទិព្វផ្កាយរណប UNESCO មើលធ្លុះការបាញ់បំផ្លាញ និងកលល្បិចភូតភរថៃលើប្រាសាទព្រះវិហារ
* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អ្នកជំនាញសេដ្ឋកិច្ច៖ ការមិនដំឡើងថ្លៃដឹកជញ្ជូនរបស់ក្រុមហ៊ុន ជួយរក្សាអតិថិជន និងនិរន្តរភាពសេវា

26-10-2026 12:37

(ភ្នំពេញ)៖ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច បានគូសបញ្ជាក់ថា ការសម្រេចចិត្តរបស់ក្រុមហ៊ុនបច្ចេកវិទ្យាដឹកជញ្ជូន ដែលមិនដំឡើងថ្លៃសេវា និងសុខចិត្តរ៉ាប់រងការខាតបង់មួយផ្នែកពីការឡើងថ្លៃនៃប្រេងឥន្ធនៈ គឺជាយុទ្ធសាស្ត្រសេដ្ឋកិច្ចដ៏ត្រឹមត្រូវ ក្នុងការរក្សាស្ថិរភាពចំនួនអតិថិជន និងធានានូវនិរន្តរភាពនៃសេវាកម្មក្នុងរយៈពេលវែង។

លោកបណ្ឌិតបានពន្យល់តាមទ្រឹស្តីសេដ្ឋកិច្ចថា នៅក្នុងទីផ្សារសេវាដឹកជញ្ជូនសាធារណៈ កត្តាតម្លៃដើរតួនាទីយ៉ាងរសើបចំពោះឥរិយាបថរបស់អ្នកប្រើប្រាស់។ ប្រសិនបើតម្លៃសេវាមានការកើនឡើងតែបន្តិចបន្តួច អតិថិជននឹងងាកទៅរកមធ្យោបាយ ឬទំនិញជំនួសផ្សេងទៀតភ្លាមៗ ដែលជាហេតុធ្វើឱ្យចំនួនអ្នកជិះធ្លាក់ចុះ ហើយប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុនក៏ត្រូវថមថយទៅតាមនោះដែរ។ ហេតុដូច្នេះហើយ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗមកពីក្រៅប្រទេស ដែលមានផ្នែកសេដ្ឋកិច្ច និងអ្នកវិភាគទីផ្សារច្បាស់លាស់ តែងតែសិក្សាស៊ីជម្រៅអំពីភាពបត់បែននៃតម្រូវការធៀបនឹងថ្លៃ (Price Elasticity of Demand) ដើម្បីរៀបចំយុទ្ធសាស្ត្ររក្សាស្ថិរភាពថ្លៃ សំដៅធានាឱ្យអាជីវកម្មអាចបន្តរស់រាននៅលើទីផ្សារប្រកួតប្រជែង។

កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦ ក្រុមហ៊ុន Grab បានប្រកាសពីការបន្តប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការលើកកម្ពស់ភាពធន់របស់សហគមន៍កម្ពុជារយៈពេលវែង អំឡុងពេលនៃការប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចសកល។ ការកើនឡើងនៃភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា បានបណ្តាលឱ្យតម្លៃប្រេងឥន្ធនៈហក់ឡើងខ្ពស់នៅគ្រប់ទីកន្លែង ដែលបានបង្កើតជាសម្ពាធហិរញ្ញវត្ថុដល់អ្នកធ្វើដំណើរប្រចាំថ្ងៃ អាជីវកម្មក្នុងស្រុក និងដៃគូបើកបរដែលពឹងផ្អែកលើឧស្ម័នឥន្ធនៈរាវ (LPG) និងប្រេងសាំងសម្រាប់មធ្យោបាយដឹកជញ្ជូនប្រចាំថ្ងៃ។

នៅក្នុងត្រីមាសទី១ នៃឆ្នាំ ២០២៦ ក្រុមហ៊ុន Grab បានដាក់ចេញនូវវិធានការគាំទ្រចំគោលដៅជាច្រើន ដើម្បីកាត់បន្ថយផលប៉ះពាល់ពីការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ និងវិបត្តិថាមពលសកលមកលើដៃគូបើកបរ។ តាមរយៈកម្មវិធីលើកទឹកចិត្តជាក់លាក់ Grab បានចែកជូនប័ណ្ណទិញឧស្ម័ន LPG និងប័ណ្ណសាំង ដោយផ្អែកលើថវិការកាត់ បន្ថយផលប៉ះពាល់សរុបចំនួន ៧០,០០០ ដុល្លារអាមេរិក។ ការបូកបញ្ចូលគ្នានូវគំនិតផ្តួចផ្តើមក្នុងត្រីមាសទី១ ជាមួយនឹងវិធានការសម្រាលបន្ទុកបន្ថែម ក្នុងត្រីមាសទី៤នេះ ធ្វើឱ្យកញ្ចប់ជំនួយសរុបរបស់ Grab ជូនដល់ដៃគូបើកបរក្នុងឆ្នាំ ២០២៦ នេះ កើនឡើងដល់ ១៥៥,០០០ ដុល្លារអាមេរិក។

អ្នកជំនាញសេដ្ឋកិច្ច លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានបន្ថែមថា ក្នុងកាលៈទេសៈដែលតម្លៃប្រេងឥន្ធនៈសកលហក់ឡើងថ្លៃ ដែលបណ្តាលមកពីវិបត្តិទំនាស់នៅតំបន់មជ្ឈិមបូព៌ារយៈពេលជិតមួយឆ្នាំមកនេះ ប្រជាពលរដ្ឋជាច្រើន រួមទាំងរូបលោកផ្ទាល់ បានកាត់បន្ថយការចំណាយលើយានយន្តផ្ទាល់ខ្លួន ហើយងាកមកប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈកាន់តែច្រើន ជាពិសេសការជិះម៉ូតូកង់បី។ ដូច្នេះ ការរក្សាថ្លៃសេវាឱ្យនៅថេរពីសំណាក់ក្រុមហ៊ុន មិនត្រឹមតែជួយទប់ស្កាត់ការបាត់បង់អតិថិជនចាស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកាតាលីករស្រូបទាញអ្នកប្រើប្រាស់ថ្មីៗឱ្យមកប្រើប្រាស់សេវាកាន់តែច្រើន ដែលជួយឱ្យចរន្តអាជីវកម្មបន្តដំណើរការទៅមុខដោយរលូន។

ទោះជាយ៉ាងណា លោកបណ្ឌិត គី សេរីវឌ្ឍន៍ ក៏បានក្រើនរំលឹកផងដែរថា ស្របពេលដែលក្រុមហ៊ុនបញ្ចេញការចំណាយផ្ទាល់ខ្លួនដើម្បីរក្សាស្ថិរភាពថ្លៃសម្រាប់អតិថិជន ក្រុមហ៊ុនក៏ត្រូវតែគិតគូរឱ្យបានដិតដល់ពីស្ថានភាពជាក់ស្តែងរបស់ដៃគូដឹកជញ្ជូន និងអ្នករត់កង់បីផងដែរ។ ការបែងចែកប្រាក់ចំណេញប្រកបដោយសមធម៌ និងសមរម្យ នឹងជួយកាត់បន្ថយសម្ពាធជីវភាពរបស់បងប្អូនអ្នកដឹកជញ្ជូន ហើយធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន និងដៃគូផ្គត់ផ្គង់សេវាកាន់តែមានភាពរឹងមាំ យូរអង្វែង និងស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា៕