* បណ្ឌិត សុខ ទូច៖ សម្តេចតេជោ ហ៊ុន សែន ជាវីរជនបង្កើតឱ្យមានចំណងមិត្តភាពរវាងកម្ពុជា-កូរ៉េខាងត្បូងឡើងវិញ ដែលបើកទំព័រថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី
* អារ៉ាប៊ីសាអូឌីត ស្ទាក់ចាប់មីស៉ីលសំដៅមកអាកាសយានដ្ឋានទីក្រុងរីយ៉ាដ ក្រោយទើបបើកដំណើរការឡើងវិញ
* ខួបមួយឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, រដ្ឋមន្ត្រីការបរទេសអាមេរិក បញ្ជាក់ថា អាមេរិក បន្តធ្វើការជាមួយកម្ពុជា-ថៃ ដើម្បីគាំទ្រការអនុវត្តកិច្ចព្រមព្រៀង និងជួយធ្វើឱ្យការសន្យាស្វែងរកសន្តិភាពយូរអង្វែងក្លាយជាការពិត
* ខួប១ឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, សម្តេចមហាបវរធិបតី បញ្ជាក់ថា កម្ពុជានៅតែប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី
* រឿងទ័ពថៃ សង់របងព្រំដែន និងអំណះអំណាង
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រមសីលធម៌ គឺជាអាវក្រោះ តែអាវក្រោះមិនមែនជាអភ័យឯកសិទ្ធិ, ក្រមសីលធម៌ជួយការពារអ្នកសារព័ត៌មាន នៅពេលអ្នកធ្វើការងារត្រឹមត្រូវ
* វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) បិទបញ្ចប់ដោយជោគជ័យ ខណៈអ្នកចូលរួមទស្សនារហូតដល់ទៅជាង ៣៥,០០០នាក់
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ភ្នែកទិព្វផ្កាយរណប UNESCO មើលធ្លុះការបាញ់បំផ្លាញ និងកលល្បិចភូតភរថៃលើប្រាសាទព្រះវិហារ
* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សេចក្តីព្រាងវិសោធនកម្ម ច្បាប់ស្តីពីគយ ត្រូវបានលើកយកពិគ្រោះយោបល់លើកទី២ ជាមួយនឹងវិស័យឯកជន

26-10-2026 14:05

(ភ្នំពេញ)៖ នៅសាលាជាតិគយ នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២៦ មានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើកទី២ ជាមួយនឹងវិស័យឯកជន លើសេចក្តីព្រាងវិសោធន កម្មច្បាប់ស្តីពីគយ ក្រោមអធិបតីភាពសហដឹកនាំដោយលោក សែ សុឃន អគ្គនាយករង​នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងជាសហប្រធានក្រុមការងារបច្ចេកទេសទី៣ និងទី៤ តំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន និង ឧកញ៉ាបណ្ឌិត គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារបច្ចេកទេសទី៣ តំណាងផ្នែក ឯកជន នៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន។

កិច្ចប្រជុំនេះ ក៏មានការចូលរួមផងដែរពីសំណាក់មន្ត្រីពាក់ព័ន្ធនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, សមាជិកសភាពាណិជ្ជកម្មកម្ពុជា, តំណាងសមាគមភស្តុភារកម្មកម្ពុជា, តំណាងសហព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងអ្នកពាក់ព័ន្ធជាច្រើនផងដែរ។

កិច្ចប្រជុំនេះ មានគោលបំណងដើម្បីបន្តពិគ្រោះ ពិភាក្សារវាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលជាអ្នកអនុវត្តច្បាប់ និងវិស័យឯកជនដែលជាប្រតិបត្តិករផ្ទាល់ លើសេចក្តីព្រាងវិសោធនកម្មច្បាប់ ស្តីពីគយ។

សូមជម្រាបជូនថា ច្បាប់ស្តីពីគយដែលកំពុងអនុវត្តសព្វថ្ងៃនេះ ត្រូវបានចូលជាធរមាននៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០០៧ ហើយកំពុងត្រូវបានពិគ្រោះ ពិភាក្សា ដើម្បីធ្វើវិសោធនកម្ម ដើម្បីធ្វើបច្ចុប្បន្នភាព បទប្បញ្ញាត្តិច្បាប់ឱ្យសមស្របនឹងការវិវត្តនៃបរិបទសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកវិទ្យា ព្រមទាំងពង្រឹង ប្រសិទ្ធិភាពនៃការអនុវត្តច្បាប់ និងការសម្រួលពាណិ់ជ្ជកម្ម។

គោលការណ៍នៃការធ្វើវិសោធនកម្មច្បាប់ស្តីពីគយ​នេះ ធ្វើឡើងតាមមូលដ្ឋានគន្លឹះចំនួន៣ សម្រាប់ធានាឱ្យសេចក្តីព្រាងវិសោធនកម្មច្បាប់នេះមានភាពជាក់ស្តែង និងអាចអនុវត្តបានរួមមាន៖

១៖ ការរក្សាទុក៖ ដោយរក្សាទុកនូវបទប្បញ្ញាត្តិដែលមានលក្ខណៈសមស្រប និងអាចអនុវត្តបានល្អ
២៖ កែសម្រួល/លុបចោល៖ កែសម្រួល ឬលុបចោលនូវបទប្បញ្ញាត្តិដែលមិនច្បាស់ ឬលែងមានលក្ខណៈសមសម្របនឹងការអនុវត្ត និង
៣៖ បន្ថែមថ្មី៖ បន្ថែមបទប្បញ្ញាត្តិថ្មីដែលឆ្លើយតបទៅនឹងការវិវត្តនៃសេដ្ឋកិច្ច សង្គម បច្ចេកវិទ្យា និងស្តង់ដារអន្តរជាតិ៕