* ក្រសួងវប្បធម៌កម្ពុជា បដិសេធដាច់អហង្ការចំពោះការអះអាងរបស់ រដ្ឋមន្ត្រីវប្បធម៌ថៃ លើប្រាសាទខ្នារ និងប្រាសាទតាក្របី ព្រមទាំងទាមទារឱ្យប្រគល់វត្ថុបុរាណមកវិញ
* រដ្ឋសភាកម្ពុជា ចេញញត្តិថ្កោលទោសដាច់អហង្ការចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលបង្កើតរដ្ឋសភាខុសច្បាប់នៅទីក្រុងប៉ារីស និងប្រកាសផ្តន្ទាទោសតួអង្គពាក់ព័ន្ធ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយគ្រូបង្គោល និងនាយកសាលាកំពុងអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ
* រុស្ស៉ី និងអ៊ុយក្រែន ចាប់ផ្តើមអនុវត្តបទឈប់បាញ់ក្នុងក្រុង Oleshky ដើម្បីឱ្យមានប្រតិបត្តិការមនុស្សធម៌
* មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណសប្បុរសជនឥស្លាម ចំពោះការបរិច្ចាគទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា
* លោក ត្រាំ ថាការបោះឆ្នោតប្រេស៊ីលមើលទៅដូចជាត្រូវបានលួចបន្លំ ខណៈបក្សរបស់លោក Bolsonaro ទទួលស្គាល់ជ័យជម្នះរបស់លោក Lula
* បោះឆ្នោតពាក់កណ្ដាលអាណត្តិ៖ លោក ត្រាំ សន្យាផ្ដល់រង្វាន់ ១លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការកាត់ទោសជនលួចបន្លំសន្លឹកឆ្នោត
* ជនដែលសមត្ថកិច្ចកម្ពុជាខ្នះខ្នែងតាមចាប់ខ្លួនយ៉ាងសកម្មបំផុត ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីគេចខ្លួនអស់រយៈពេល ៥ឆ្នាំ
* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* កងទ័ពថៃ បង្ហាញវិធានការឆ្លើយតប លើការបាញ់ផ្លោងរបស់មីយ៉ាន់ម៉ា ចូលទៅក្នុងប្រទេសថៃ
* បណ្ឌិត សុខ ទូច៖ សម្តេចតេជោ ហ៊ុន សែន ជាវីរជនបង្កើតឱ្យមានចំណងមិត្តភាពរវាងកម្ពុជា-កូរ៉េខាងត្បូងឡើងវិញ ដែលបើកទំព័រថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី
* អារ៉ាប៊ីសាអូឌីត ស្ទាក់ចាប់មីស៉ីលសំដៅមកអាកាសយានដ្ឋានទីក្រុងរីយ៉ាដ ក្រោយទើបបើកដំណើរការឡើងវិញ
* ខួបមួយឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, រដ្ឋមន្ត្រីការបរទេសអាមេរិក បញ្ជាក់ថា អាមេរិក បន្តធ្វើការជាមួយកម្ពុជា-ថៃ ដើម្បីគាំទ្រការអនុវត្តកិច្ចព្រមព្រៀង និងជួយធ្វើឱ្យការសន្យាស្វែងរកសន្តិភាពយូរអង្វែងក្លាយជាការពិត
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន៖ ផ្សារមូលបត្រកម្ពុជា បើកឱកាសឱ្យសហគ្រាសធុនតូច និងមធ្យម កៀរគរទុនដោយមិនចាំបាច់មានទ្រព្យបញ្ចាំ (Video inside)

27-10-2026 14:43

(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ផ្សារមូលបត្រកម្ពុជា បានបើកឱកាសដល់សហគ្រាសធុនតូច និងមធ្យម (SMEs) ក្នុងការកៀរគរទុនសម្រាប់ពង្រីកអាជីវកម្ម តាមរយៈទីផ្សារកំណើន ដែលមានលក្ខខណ្ឌអំណោយផល និងមិនតម្រូវឱ្យមានទ្រព្យបញ្ចាំ ដូចការស្នើសុំឥណទានពីធនាគារនោះទេ។

ការលើកឡើងរបស់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ធ្វើឡើងក្នុងឱកាសអគ្គបណ្ឌិតសភាចារ្យ អញ្ជើញចូលរួមក្នុងវេទិកាថ្នាក់ជាតិ ស្តីពី ហិរញ្ញប្បទានសម្រាប់ MSMEs លើកទី១ ឆ្នាំ២០២៦ ក្រោមប្រធានបទ «លទ្ធភាពទទួលបានហិរញ្ញប្បទានរបស់ MSMEs» នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា ទីផ្សារកំណើនត្រូវបានបង្កើតឡើង ដើម្បីផ្ដល់លទ្ធភាពដល់សហគ្រាសធុនតូច និងមធ្យម អាចប្រមូលទុនពីទីផ្សារមូលធន ដោយមានលក្ខខណ្ឌចូលទីផ្សារសមស្របជាងមុន ក្នុងនោះតម្រូវឱ្យមានដើមទុនអប្បបរមាចំនួន ៥០ ម៉ឺនដុល្លារអាមេរិក និងមានប្រាក់ចំណេញយ៉ាងតិចមួយឆ្នាំ។

អគ្គបណ្ឌិតសភាចារ្យបានបញ្ជាក់ថា ជាក់ស្ដែងមកដល់ពេលនេះ មានក្រុមហ៊ុនចំនួន៣ បានចុះបញ្ជីជួញដូរដោយជោគជ័យ នៅក្នុងទីផ្សារកំណើននេះ ដោយអាចកៀរគរទុនបានសរុបប្រមាណ ១៤លានដុល្លារអាមេរិក។

ទោះជាយ៉ាងណា ចំនួនក្រុមហ៊ុនដែលបានចូលរួមនៅមានកម្រិតនៅឡើយ ប៉ុន្តែទីផ្សារនេះនៅតែមានសក្ដានុពលខ្ពស់ សម្រាប់ការអភិវឌ្ឍវិស័យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

តាមរយៈទីផ្សារកំណើន សហគ្រាសអាចកៀរគរទុន បានតាមរយៈច្រកសំខាន់ពីរ គឺការលក់មូលបត្រកម្មសិទ្ធិ ឬភាគហ៊ុន និងការបោះផ្សាយមូលបត្របំណុល ដើម្បីប្រមូលធនធានហិរញ្ញវត្ថុ យកមកបំពេញតម្រូវការអាជីវកម្ម និងគាំទ្រដល់ការពង្រីកប្រតិបត្តិការរបស់ខ្លួន។

អគ្គបណ្ឌិតសភាចារ្យបានបន្ថែមថា «អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺការកៀរគរទុន តាមរយៈទីផ្សារមូលបត្រ មិនផ្អែកជាចម្បងលើទ្រព្យបញ្ចាំ ដូចការផ្ដល់ឥណទានធនាគារនោះទេ ប៉ុន្តែផ្ដោតលើភាពជឿទុកចិត្ត របស់វិនិយោគិនចំពោះសហគ្រាស។ ភាពជឿទុកចិត្តនេះ អាស្រ័យលើសមត្ថភាពរបស់ក្រុមហ៊ុន ក្នុងការរៀបចំផែនការអាជីវកម្ម ការធានាតម្លាភាព និងគណនេយ្យភាព ក៏ដូចជាការគ្រប់គ្រងអាជីវកម្ មប្រកបដោយប្រសិទ្ធភាព និងស្របតាមស្តង់ដាអភិបាលកិច្ចល្អ»។

អគ្គបណ្ឌិតសភាចារ្យបានបញ្ជាក់ថា «ប្រសិនបើសហគ្រាសអាចបង្ហាញពីភាពច្បាស់លាស់ ក្នុងការគ្រប់គ្រង មានតម្លាភាព និងមានសមត្ថភាពបង្កើតប្រាក់ចំណេញ ព្រមទាំងផ្ដល់ផលប្រយោជន៍ដល់អ្នកវិនិយោគ នោះសហគ្រាសអាចទាក់ទាញទុនពីវិនិយោគិនបាន ដោយមិនចាំបាច់ពឹងផ្អែកលើទ្រព្យបញ្ចាំ ជាលក្ខខណ្ឌសំខាន់ឡើយ»។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានជំរុញឱ្យសហគ្រាសធុនតូច និងមធ្យម ចូលរួមក្នុងទីផ្សារមូលបត្រកាន់តែច្រើន គឺជាឱកាសមួយក្នុងការធ្វើពិពិធកម្មប្រភពទុន កាត់បន្ថយការពឹងផ្អែកលើឥណទានធនាគារតែមួយមុខ និងពង្រឹងសមត្ថភាពអាជីវកម្មឱ្យមាននិរន្តរភាព។

ទន្ទឹមនឹងនេះ សហគ្រាសក៏ត្រូវបង្កើនតម្លាភាព និងលើកកម្ពស់អភិបាលកិច្ចផ្ទៃក្នុង ដើម្បីទទួលបានទំនុកចិត្តពីវិនិយោគិន និងទាញយកអត្ថប្រយោជន៍ពីទីផ្សារមូលធននេះ ឱ្យបានកាន់តែទូលំទូលាយ៕