* រដ្ឋសភាកម្ពុជា ចេញញត្តិថ្កោលទោសដាច់អហង្ការចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលបង្កើតរដ្ឋសភាខុសច្បាប់នៅទីក្រុងប៉ារីស និងប្រកាសផ្តន្ទាទោសតួអង្គពាក់ព័ន្ធ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយគ្រូបង្គោល និងនាយកសាលាកំពុងអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ
* រុស្ស៉ី និងអ៊ុយក្រែន ចាប់ផ្តើមអនុវត្តបទឈប់បាញ់ក្នុងក្រុង Oleshky ដើម្បីឱ្យមានប្រតិបត្តិការមនុស្សធម៌
* មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណសប្បុរសជនឥស្លាម ចំពោះការបរិច្ចាគទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា
* លោក ត្រាំ ថាការបោះឆ្នោតប្រេស៊ីលមើលទៅដូចជាត្រូវបានលួចបន្លំ ខណៈបក្សរបស់លោក Bolsonaro ទទួលស្គាល់ជ័យជម្នះរបស់លោក Lula
* បោះឆ្នោតពាក់កណ្ដាលអាណត្តិ៖ លោក ត្រាំ សន្យាផ្ដល់រង្វាន់ ១លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការកាត់ទោសជនលួចបន្លំសន្លឹកឆ្នោត
* ជនដែលសមត្ថកិច្ចកម្ពុជាខ្នះខ្នែងតាមចាប់ខ្លួនយ៉ាងសកម្មបំផុត ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីគេចខ្លួនអស់រយៈពេល ៥ឆ្នាំ
* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* កងទ័ពថៃ បង្ហាញវិធានការឆ្លើយតប លើការបាញ់ផ្លោងរបស់មីយ៉ាន់ម៉ា ចូលទៅក្នុងប្រទេសថៃ
* បណ្ឌិត សុខ ទូច៖ សម្តេចតេជោ ហ៊ុន សែន ជាវីរជនបង្កើតឱ្យមានចំណងមិត្តភាពរវាងកម្ពុជា-កូរ៉េខាងត្បូងឡើងវិញ ដែលបើកទំព័រថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី
* អារ៉ាប៊ីសាអូឌីត ស្ទាក់ចាប់មីស៉ីលសំដៅមកអាកាសយានដ្ឋានទីក្រុងរីយ៉ាដ ក្រោយទើបបើកដំណើរការឡើងវិញ
* ខួបមួយឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, រដ្ឋមន្ត្រីការបរទេសអាមេរិក បញ្ជាក់ថា អាមេរិក បន្តធ្វើការជាមួយកម្ពុជា-ថៃ ដើម្បីគាំទ្រការអនុវត្តកិច្ចព្រមព្រៀង និងជួយធ្វើឱ្យការសន្យាស្វែងរកសន្តិភាពយូរអង្វែងក្លាយជាការពិត
* ខួប១ឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, សម្តេចមហាបវរធិបតី បញ្ជាក់ថា កម្ពុជានៅតែប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ធនាគាររដ្ឋចំនួន២ ផ្តល់ឥណទានជាង ១០០០លានដុល្លារ ដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម សម្រាប់ដំណើរអាជីវកម្ម (Video inside)

27-10-2026 15:25

(ភ្នំពេញ)៖ ធនាគាររដ្ឋចំនួនពីរ រួមមាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា (SME Bank) បានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់ឥណទានសរុបប្រមាណជាង ១,១ ពាន់លានដុល្លារអាម៉េរិក ដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) សម្រាប់ទ្រទ្រង់ និងពង្រីកដំណើរការអាជីវកម្មរបស់ខ្លួន។ នេះបើយោងតាមប្រសាសន៍របស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងវេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ MSMEs លើកទី១ នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦នេះ។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា ក្នុងការផ្តល់ឥណទាន ដែលមានការប្រាក់សមរម្យ និង លក្ខខណ្ឌអនុគ្រោះខ្ពស់ ធនាគារអភិវឌ្ឍន៍ជនបទ និង កសិកម្ម រួមចំណែកផ្ដល់ ហិរញ្ញប្បទានបៃតង និងហិរញ្ញប្បទាន ប្រកបដោយចីរភាព ក្នុងការគាំទ្រដល់វិស័យកសិកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចជនបទ ដោយបានផ្តល់សំពៀតឥណទាន សរុបប្រមាណ ៥៣០ លានដុល្លារអាម៉េរិក ជូនដល់ MSMEs ក្រុមហ៊ុន សហគមន៍កសិកម្ម និងតួអង្គពាក់ព័ន្ធ ក្នុងខ្សែច្រវាក់តម្លៃកសិកម្ម និងកសិ-ឧស្សាហកម្ម ។

រីឯ ធនាគារសហគ្រាសធុនតូច និង មធ្យមកម្ពុជា (SME Bank) ចូលរួមផ្ដល់ហិរញ្ញប្បទានដល់ MSMEs ក្នុងវិស័យអាទិភាពនានា ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ដោយបានបញ្ចេញ នូវហិរញ្ញប្បទានផ្ទាល់ និងតាមរយៈគម្រោងសហហិរញ្ញប្បទាន នូវទឹកប្រាក់សរុប ចំនួនប្រមាណ ៦៥០ លានដុល្លារអាម៉េរិក ជូនដល់សហគ្រាសធុនតូច និង មធ្យម ចំនួនប្រមាណ ៤ ០០០។

បន្ថែមពីលើនេះ MSMEs ក៏ទទួលបានអត្ថប្រយោជន៍ពីការធានាឥណទានពីសាជីវកម្មធានាឥណទានកម្ពុជា ដែលបានផ្តល់ការធានាលើឥណទានជិត ៦០០ លានដុល្លារអាម៉េរិក ដល់គណនីសរុប ៩ ៨៩១ គណនី ដែលក្នុងនោះ ៩២% ជាគណនីរបស់ MSMEs។

ទន្ទឹមនឹងនេះ ផ្សារមូលបត្រកម្ពុជាក៏បានបើកទូលាយលទ្ធភាពកៀរគរទុនសម្រាប់ SMEs តាមរយៈទីផ្សារកំណើន ដោយមានលក្ខខណ្ឌអំណោយផល និងតម្រូវការដើមទុនអប្បបរមាត្រឹម ៥០ ម៉ឺនដុល្លារអាម៉េរិក និងប្រាក់ចំណេញត្រឹមមួយឆ្នាំប៉ុណ្ណោះ។

ជាក់ស្តែង ក្រុមហ៊ុនចំនួន ៣ បានចុះបញ្ជីជួញដូរដោយរលូនក្នុងទីផ្សារនេះ ជាមួយនឹងទំហំទឹកប្រាក់សរុបប្រមាណ ១៤ លានដុល្លារអាម៉េរិក។ ការគាំទ្រទាំងនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការជំរុញកំណើន និងនិរន្តរភាពរបស់ MSMEs ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ៕