* រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យជ្រើសរើសពលរដ្ឋ ១០ ០០០នាក់ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦
* ជប៉ុន ផ្តល់ឥណទានសម្បទានដល់កម្ពុជា ២០០លានដុល្លារ សម្រាប់អនុវត្តគម្រោងគាំទ្របន្ទាន់ លើការពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព
* Fresh Exclusive: នៅពេលអាមេរិករវល់នឹងសង្គ្រាម ខណៈចិនបង្កើនការទូត៖ តើកម្ពុជាគួរជឿលើពាក្យសន្យា ឬលទ្ធផលជាក់ស្តែងក្នុងការរក្សាសន្តិភាព?
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចាំនៅកម្ពុជា ជួបសម្តែងការគួរសម
* ក្រសួងវប្បធម៌កម្ពុជា បដិសេធដាច់អហង្ការចំពោះការអះអាងរបស់ រដ្ឋមន្ត្រីវប្បធម៌ថៃ លើប្រាសាទខ្នារ និងប្រាសាទតាក្របី ព្រមទាំងទាមទារឱ្យប្រគល់វត្ថុបុរាណមកវិញ
* រដ្ឋសភាកម្ពុជា ចេញញត្តិថ្កោលទោសដាច់អហង្ការចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលបង្កើតរដ្ឋសភាខុសច្បាប់នៅទីក្រុងប៉ារីស និងប្រកាសផ្តន្ទាទោសតួអង្គពាក់ព័ន្ធ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយគ្រូបង្គោល និងនាយកសាលាកំពុងអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ
* រុស្ស៉ី និងអ៊ុយក្រែន ចាប់ផ្តើមអនុវត្តបទឈប់បាញ់ក្នុងក្រុង Oleshky ដើម្បីឱ្យមានប្រតិបត្តិការមនុស្សធម៌
* មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណសប្បុរសជនឥស្លាម ចំពោះការបរិច្ចាគទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា
* លោក ត្រាំ ថាការបោះឆ្នោតប្រេស៊ីលមើលទៅដូចជាត្រូវបានលួចបន្លំ ខណៈបក្សរបស់លោក Bolsonaro ទទួលស្គាល់ជ័យជម្នះរបស់លោក Lula
* បោះឆ្នោតពាក់កណ្ដាលអាណត្តិ៖ លោក ត្រាំ សន្យាផ្ដល់រង្វាន់ ១លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការកាត់ទោសជនលួចបន្លំសន្លឹកឆ្នោត
* ជនដែលសមត្ថកិច្ចកម្ពុជាខ្នះខ្នែងតាមចាប់ខ្លួនយ៉ាងសកម្មបំផុត ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីគេចខ្លួនអស់រយៈពេល ៥ឆ្នាំ
* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ធនាគាររដ្ឋ ARDB ប្តេជ្ញាពង្រីកលទ្ធភាពឥណទានដល់ MSME ដោយពិចារណាលើភាពស្មោះត្រង់ និងការតស៊ូ (Video inside)

27-10-2026 16:09

(ភ្នំពេញ)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ធនាគារ ក្នុងការបន្តផ្តល់កម្ចីដល់សហគ្រាសធុនតូច និងមធ្យម (MSME)។

ក្នុងវេទិកាថ្នាក់ជាតិស្តីពី «ហិរញ្ញប្បទានសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs)» លើកទី១ ឆ្នាំ២០២៦ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦នេះ លោក កៅ ថាច បានលើកឡើងពីការពិចារណាលើវិធីសាស្រ្តថ្មីៗ ដើម្បីសម្រួលលក្ខខណ្ឌទ្រព្យបញ្ចាំ ធ្វើយ៉ាងណាឱ្យ MSME កាន់តែមានលទ្ធភាពទទួលបានឥណទានកាន់តែច្រើន។

លោកអគ្គនាយក កៅ ថាច បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការចុះបញ្ជី និងការរៀបចំបញ្ជីគណនេយ្យហិរញ្ញវត្ថុ ដែលជាមូលដ្ឋានគ្រឹះ សម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុវាយតម្លៃហានិភ័យ។

ទន្ទឹមនឹងនេះ លោក កៅ ថាច ក៏បានអំពាវនាវដល់គ្រឹះស្ថានហិរញ្ញវត្ថុនានា កុំមើលឃើញតែសកម្មភាពអាជីវកម្ម ប៉ុន្តែត្រូវពិចារណាលើការទុកចិត្ត ភាពស្មោះត្រង់ និងការតស៊ូរបស់ម្ចាស់អាជីវកម្ម MSME ផងដែរ។

បើតាមលោក កៅ ថាច, ARDB បានផ្តល់ឥណទានច្រើន ជាងទៅលើវិស័យកែច្នៃ ជាជាងវិស័យផលិតផលបឋម ព្រោះយល់ថា វិស័យកែច្នៃជាទីផ្សារដ៏ធំសម្រាប់កសិករ និងអ្នកចិញ្ចឹមសត្វ។

សូមបញ្ជាក់ថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានរួមចំណែកផ្ដល់ហិរញ្ញប្បទានបៃតង និងហិរញ្ញប្បទាន ប្រកបដោយចីរភាព ក្នុងការគាំទ្រដល់វិស័យកសិកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចជនបទ ដោយបានផ្តល់​សំពៀតឥណទាន សរុបប្រមាណ ៥៣០ លានដុល្លារអាម៉េរិក ជូនដល់ MSMEs ក្រុមហ៊ុន សហគមន៍កសិកម្ម និងតួអង្គពាក់ព័ន្ធ ក្នុងខ្សែច្រវាក់តម្លៃកសិកម្ម និងកសិ-ឧស្សាហកម្មផងដែរ៕