* រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យជ្រើសរើសពលរដ្ឋ ១០ ០០០នាក់ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦
* ជប៉ុន ផ្តល់ឥណទានសម្បទានដល់កម្ពុជា ២០០លានដុល្លារ សម្រាប់អនុវត្តគម្រោងគាំទ្របន្ទាន់ លើការពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព
* Fresh Exclusive: នៅពេលអាមេរិករវល់នឹងសង្គ្រាម ខណៈចិនបង្កើនការទូត៖ តើកម្ពុជាគួរជឿលើពាក្យសន្យា ឬលទ្ធផលជាក់ស្តែងក្នុងការរក្សាសន្តិភាព?
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចាំនៅកម្ពុជា ជួបសម្តែងការគួរសម
* ក្រសួងវប្បធម៌កម្ពុជា បដិសេធដាច់អហង្ការចំពោះការអះអាងរបស់ រដ្ឋមន្ត្រីវប្បធម៌ថៃ លើប្រាសាទខ្នារ និងប្រាសាទតាក្របី ព្រមទាំងទាមទារឱ្យប្រគល់វត្ថុបុរាណមកវិញ
* រដ្ឋសភាកម្ពុជា ចេញញត្តិថ្កោលទោសដាច់អហង្ការចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលបង្កើតរដ្ឋសភាខុសច្បាប់នៅទីក្រុងប៉ារីស និងប្រកាសផ្តន្ទាទោសតួអង្គពាក់ព័ន្ធ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយគ្រូបង្គោល និងនាយកសាលាកំពុងអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ
* រុស្ស៉ី និងអ៊ុយក្រែន ចាប់ផ្តើមអនុវត្តបទឈប់បាញ់ក្នុងក្រុង Oleshky ដើម្បីឱ្យមានប្រតិបត្តិការមនុស្សធម៌
* មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណសប្បុរសជនឥស្លាម ចំពោះការបរិច្ចាគទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា
* លោក ត្រាំ ថាការបោះឆ្នោតប្រេស៊ីលមើលទៅដូចជាត្រូវបានលួចបន្លំ ខណៈបក្សរបស់លោក Bolsonaro ទទួលស្គាល់ជ័យជម្នះរបស់លោក Lula
* បោះឆ្នោតពាក់កណ្ដាលអាណត្តិ៖ លោក ត្រាំ សន្យាផ្ដល់រង្វាន់ ១លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការកាត់ទោសជនលួចបន្លំសន្លឹកឆ្នោត
* ជនដែលសមត្ថកិច្ចកម្ពុជាខ្នះខ្នែងតាមចាប់ខ្លួនយ៉ាងសកម្មបំផុត ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីគេចខ្លួនអស់រយៈពេល ៥ឆ្នាំ
* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អគ្គនាយក ARDB: ខ្វះទុន និងខ្វះទីផ្សារ ជាបញ្ហាប្រឈមចម្បង ដែលសហគ្រាសធុនមីក្រូ តូច និងមធ្យម ជួបប្រទះ ទាមទារការជួយដោះស្រាយ (Video inside)

27-10-2026 16:18

(ភ្នំពេញ)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារ ARDB បានលើកឡើងពីបញ្ហាចម្បងចំនួន២ ដែលសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅកម្ពុជា កំពុងប្រឈមនឹងឧបសគ្គគឺ ការទទួលបានហិរញ្ញប្បទាន (ទុន) និងការចូលទៅកាន់ទីផ្សារ ដែលរដ្ឋ និងភាគីពាក់ព័ន្ធត្រូវទទួលស្គាល់ និងជំរុញការដោះស្រាយ។

លោកចាត់ទុកថា អាជីវកម្មមួយខ្វះទុន នោះប្រៀបដូចជាដើមឈើដែលខ្វះជីជាតិ និងខ្វះទឹក។ ហើយប្រសិនបើមានទុនតែខ្វះ ទីផ្សារនោះប្រៀបដូចជាយើងដាំដើមឈើបានផ្លែផ្អែមត្រជាក់ ហើយ តែត្រូវទុកឱ្យជ្រុះរលួយចោលក្រោមដើម ដោយគ្មានអ្នកទទួលទាន។

ថ្លែងក្នុងវេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) លើកទី១ ឆ្នាំ២០២៦ ក្រោមប្រធានបទ «លទ្ធភាពទទួលបានហិរញ្ញប្បទានរបស់ MSMEs» នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦នេះ លោកបណ្ឌិត កៅ ថាច មានប្រសាសាន៍ថា បញ្ហាទុន សហគ្រាសភាគច្រើនជាអាជីវកម្មក្រៅប្រព័ន្ធ ឬលក្ខណៈគ្រួសារ ដែលខ្វះទ្រព្យធានាដូចជាប្លង់រឹង និងកង្វះការកត់ត្រាបញ្ជីគណនេយ្យត្រឹមត្រូវ ធ្វើឱ្យគ្រឹះស្ថានធនាគារពិបាកវាយតម្លៃហានិភ័យ។ នេះបណ្ដាលឱ្យសហគ្រិនមួយចំនួន ងាកទៅរកប្រភពទុនក្រៅប្រព័ន្ធ ដែលមានការប្រាក់ខ្ពស់ ក្លាយជាបន្ទុកបំណុល និងធ្វើឱ្យអាជីវកម្មដួលរលំ។

ចំណែកឯបញ្ហាទីផ្សារវិញ ផលិតផលខ្មែរមានគុណភាពល្អ វត្ថុធាតុដើមធម្មជាតិ និងស្នាដៃកូនខ្មែរពូកែ ប៉ុន្តែនៅតែពិបាកប្រកួតប្រជែង។ កង្វះបច្ចេកវិទ្យាកែច្នៃ ការវេចខ្ចប់ ស្តង់ដារគុណភាព បណ្ដាញចែកចាយ និងការលំបាកក្នុងការដាក់លក់លើធ្នើរផ្សារទំនើបធំៗ ជាពិសេសនៅរាជធានីភ្នំពេញ គឺជាឧបសគ្គចម្បង។ លើសពីនេះ យុទ្ធនាការជំរុញឱ្យប្រជាពលរដ្ឋគាំទ្រផលិតផលក្នុងស្រុកក៏នៅមានកម្រិតនៅឡើយ។

លោកគូសបញ្ជាក់ថា បញ្ហាប្រឈមទាំងពីរនេះ ទាមទារឱ្យភាគីពាក់ព័ន្ធទាំងអស់រួបរួមគ្នាដោះស្រាយ ដើម្បីរក្សាតុល្យភាពសេដ្ឋកិច្ចជាតិ និងធានាភាពម្ចាស់ការលើសន្តិសុខស្បៀង និងផលិតកម្មក្នុងស្រុក៕