* រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យជ្រើសរើសពលរដ្ឋ ១០ ០០០នាក់ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦
* ជប៉ុន ផ្តល់ឥណទានសម្បទានដល់កម្ពុជា ២០០លានដុល្លារ សម្រាប់អនុវត្តគម្រោងគាំទ្របន្ទាន់ លើការពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព
* Fresh Exclusive: នៅពេលអាមេរិករវល់នឹងសង្គ្រាម ខណៈចិនបង្កើនការទូត៖ តើកម្ពុជាគួរជឿលើពាក្យសន្យា ឬលទ្ធផលជាក់ស្តែងក្នុងការរក្សាសន្តិភាព?
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចាំនៅកម្ពុជា ជួបសម្តែងការគួរសម
* ក្រសួងវប្បធម៌កម្ពុជា បដិសេធដាច់អហង្ការចំពោះការអះអាងរបស់ រដ្ឋមន្ត្រីវប្បធម៌ថៃ លើប្រាសាទខ្នារ និងប្រាសាទតាក្របី ព្រមទាំងទាមទារឱ្យប្រគល់វត្ថុបុរាណមកវិញ
* រដ្ឋសភាកម្ពុជា ចេញញត្តិថ្កោលទោសដាច់អហង្ការចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលបង្កើតរដ្ឋសភាខុសច្បាប់នៅទីក្រុងប៉ារីស និងប្រកាសផ្តន្ទាទោសតួអង្គពាក់ព័ន្ធ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយគ្រូបង្គោល និងនាយកសាលាកំពុងអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ
* រុស្ស៉ី និងអ៊ុយក្រែន ចាប់ផ្តើមអនុវត្តបទឈប់បាញ់ក្នុងក្រុង Oleshky ដើម្បីឱ្យមានប្រតិបត្តិការមនុស្សធម៌
* មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណសប្បុរសជនឥស្លាម ចំពោះការបរិច្ចាគទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា
* លោក ត្រាំ ថាការបោះឆ្នោតប្រេស៊ីលមើលទៅដូចជាត្រូវបានលួចបន្លំ ខណៈបក្សរបស់លោក Bolsonaro ទទួលស្គាល់ជ័យជម្នះរបស់លោក Lula
* បោះឆ្នោតពាក់កណ្ដាលអាណត្តិ៖ លោក ត្រាំ សន្យាផ្ដល់រង្វាន់ ១លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការកាត់ទោសជនលួចបន្លំសន្លឹកឆ្នោត
* ជនដែលសមត្ថកិច្ចកម្ពុជាខ្នះខ្នែងតាមចាប់ខ្លួនយ៉ាងសកម្មបំផុត ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីគេចខ្លួនអស់រយៈពេល ៥ឆ្នាំ
* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មេពន្ធដារកម្ពុជា ជំរុញឱ្យភ្នាក់ងារសេវាកម្មពន្ធដារទាំងអស់ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ផ្តល់សេវា និងយោបល់ដល់អតិថិជនរបស់ខ្លួនឱ្យបានត្រឹមត្រូវ

27-10-2026 18:22

(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានជំរុញឱ្យភ្នាក់ងារសេវាកម្មពន្ធដារទាំងអស់ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ផ្តល់សេវា និងយោបល់ដល់អតិថិជនរបស់ខ្លួនឱ្យបានត្រឹមត្រូវ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងពង្រឹងគណនេយ្យភាព តម្លាភាព និងគុណភាពនៃការផ្តល់សេវាជូនអ្នកជាប់ពន្ធ ដើម្បីធានាគុណតម្លៃនៃវិជ្ជាជីវៈនេះ។

ការជំរុញរបស់លោក គង់ វិបុល ធ្វើឡើងក្នុងសិក្ខាសាលា ស្តីពី “សិទ្ធិ កាតព្វកិច្ច និងក្រមសីលធម៌របស់ភ្នាក់ងារសេវាកម្មពន្ធដារ” នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ អគារទីស្នាក់ការកណ្តាលនៃអគ្គនាយកដ្ឋានពន្ធដារ។

បន្ថែមពីនេះ លោកបានស្នើឱ្យសហគ្រាសទាំងអស់ បន្តបំពេញកាតព្វកិច្ចសារពើពន្ធឱ្យបានត្រឹមត្រូវទាំងអស់គ្នា ក្នុងស្មារតីទទួលខុសត្រូវ សាមគ្គីភាព ភាតរភាព និងចូលរួមគ្នាអភិវឌ្ឍឧត្តមប្រយោជន៍ជាតិទាំងអស់គ្នា ហើយការចូលរួមពង្រឹង “អភិបាលកិច្ចសាជីវកម្ម (Corporate Governance)” ដើម្បីចូលរួមលើកកម្ពស់ការប្រកួតប្រជែងស្មើភាព និងបរិយាកាសធុរកិច្ចនៅកម្ពុជា។

លោកអគ្គនាយក ស្នើឱ្យភ្នាក់ងារសេវាកម្មពន្ធដារ ចៀសវាងការជួយជ្រោមជ្រែងដល់សហគ្រាស ដែលប្រកាសពន្ធមិនត្រឹមត្រូវក្នុងចេតនាកេងបន្លំប្រាក់ពន្ធ ដើម្បីការពារប្រយោជន៍របស់សង្គមជាតិយើង។

លោកបានរំលឹកភ្នាក់ងារសេវាកម្មពន្ធដារ អំពីកាតព្វកិច្ចរក្សាការសម្ងាត់នៃព័ត៌មាន ដើម្បីការពារសិទ្ធិ ផលប្រយោជន៍ស្របច្បាប់ និងទំនុកចិត្តរបស់អតិថិជន។

លោកសង្កត់ធ្ងន់ថា «ការឈរឈ្មោះជំនួសសហគ្រាសក្នុងគោលបំណងគេចវេះពន្ធ ការឃុបឃិតរៀបចំផែនការគេចវេះពន្ធ និងការផ្តល់ឯកសារមិនពិត ឬក្លែងបន្លំក្នុងចេតនាកេងបន្លំពន្ធ អាចប្រឈមនឹងការទទួលខុសត្រូវព្រហ្មទណ្ឌតាមច្បាប់ជាធរមាន»។

បន្ថែមពីនេះ លោកសូមលើកទឹកចិត្តឱ្យសហគ្រាសទាំងអស់ធ្វើការជិតស្និទ្ធ និងដោយផ្ទាល់ជាមួយ អពដ. ហើយចំពោះរាល់បញ្ហាដែលមាន សូមមេត្តាទាក់ទងមកអពដ. តាមរយៈលេខ ១២៧៧ ឬអាចសាកសួរព័ត៌មានបានតាម GDT Chatbot “Beauramei” និងសូមឱ្យអ្នកជាប់ពន្ធ និងសាធារណជនទាំងអស់ចូលរួមប្រើប្រាស់កម្មវិធី GDT HomeTax ដែលផ្តល់ភាពងាយស្រួលក្នុងការបំពេញកាតព្វកិច្ច៕