* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
* អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់
* ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល
* សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល
* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ACU រកឃើញភាពមិនប្រក្រតី ១១ករណី ក្នុងការដាក់ពាក្យប្រឡងវិជ្ជាជីវៈមេធាវីជំនាន់ទី២១ ចំនួន៥រូប ខណៈសំណុំរឿងត្រូវបញ្ជូនទៅកាន់តុលាការ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កម្ពុជា ពង្រីកការតភ្ជាប់ផ្លូវអាកាសជាមួយកូរ៉េ និងចិន តាមរយៈព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ

28-10-2026 13:11

(សៀមរាប)៖ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (រ.អ.ស.) សូមស្វាគមន៍ចំពោះសេវាហោះហើរតាមរដូវថ្មី ពីសាធារណរដ្ឋកូរ៉េ និងការបន្ថែមជើងហោះហើរ ពីសាធារណរដ្ឋប្រជាមានិតចិន មកកាន់ព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ (SAI)។ សេវាទាំងនេះ រួមចំណែកគាំទ្រដល់កំណើនវិស័យទេសចរណ៍ និងការតភ្ជាប់អន្តរជាតិរបស់កម្ពុជា។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោក ស៊ីន ចាន់សិរីវត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឲ្យដឹងថាក្រុមហ៊ុនអាកាសចរណ៍ Trinity Airways (TW)៖ សេអ៊ូល-អ៊ីនឈន់ (ICN) – សៀមរាប (SAI) សេវាហោះហើរតាមរដូវថ្មី។

ក្រុមហ៊ុនអាកាសចរណ៍ Trinity Airways នឹងធ្វើការហោះហើរតាមរដូវជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៦ ដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៧ ដោយប្រើប្រាស់យន្តហោះប្រភេទ Boeing 737-800។ ការហោះហើរនេះ ស្របពេលនឹងរដូវកាលទេសចរណ៍កំពូលរបស់កម្ពុជា។

ដោយឡែកក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines (MU) គុនមីង (KMG) – សៀមរាប (SAI) ការបន្ថែមជើងហោះហើរ ចាប់ពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ឫ។

ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines បានបង្កើនជើងហោះហើរ គុនមីង-សៀមរាប ពី ៣ ជើង ទៅ ៤ ជើងក្នុងមួយសប្តាហ៍ (ថ្ងៃអង្គារ ថ្ងៃព្រហស្បតិ៍ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ) ដោយប្រើប្រាស់យន្តហោះប្រភេទ Boeing 737-800។
ជើងហោះហើរបន្ថែមនេះ នឹងជួយលើកកម្ពស់លទ្ធភាពនៃការធ្វើដំណើរពីភាគនិរតីនៃប្រទេសចិន។

បើតាមលោក ស៊ីន ចាន់សិរីវត្ថា, អត្ថប្រយោជន៍សំខាន់ៗ រួមមាន៖
* ពង្រឹងការតភ្ជាប់ជាមួយទីផ្សារទេសចរណ៍សំខាន់ៗចំនួនពីរ នៅតំបន់អាស៊ីឦសាន
* បង្កើនចំនួនភ្ញៀវទេសចរអន្តរជាតិ និងឱកាសសេដ្ឋកិច្ចសម្រាប់ខេត្តសៀមរាប
* ពង្រឹងបន្ថែមនូវជំហររបស់ខេត្តសៀមរាប ជាគោលដៅទេសចរណ៍វប្បធម៌ និងបេតិកភណ្ឌឈានមុខគេ
* ជំរុញការអនុវត្តយុទ្ធសាស្ត្ររបស់កម្ពុជា ក្នុងការធ្វើពិពិធកម្ម និងពង្រីកការតភ្ជាប់ផ្លូវអាកាសអន្តរជាតិ

រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅតែប្តេជ្ញាបន្តសម្រួលដល់ប្រតិបត្តិការរបស់ក្រុមហ៊ុនអាកាសចរណ៍ លើកកម្ពស់ការចូលទីផ្សារ និងសហការយ៉ាងជិតស្និទ្ធជាមួយដៃគូពាក់ព័ន្ធ ក្នុងវិស័យអាកាសចរណ៍ និងទេសចរណ៍ ដើម្បីជំរុញការតភ្ជាប់ និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា៕