* «ភូមិហ្វ្រង់កូហ្វូនី» រយៈពេល៥ថ្ងៃ មានភ្ញៀវទេសចរជាង៦៦ម៉ឺននាក់ ចូលរួមទស្សនា
* Fresh Exclusive: សម្ពាធការទូតពីភ្នំពេញដល់ម៉ានីល៖ ការមិនគោរពកិច្ចព្រមព្រៀង និងការគេចវេសរបស់ថៃ ត្រូវបានលាតត្រដាងលើឆាកអន្តរជាតិ
* ជួបសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអាមេរិក បានបញ្ជាក់ថា អាមេរិក នៅតែបន្តជំរុញការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួលើបញ្ហាព្រំដែនកម្ពុជា-ថៃ
* ជួបអនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី, សម្តេចមហាបវរធិបតី បង្ហាញការពេញលើចំណងមិត្តភាពប្រទេសទាំងពីរ និងឆ្លៀតលើកពីស្ថានភាពព្រំដែនកម្ពុជា-ថៃ
* ជួបអនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី, សម្តេចមហាបវរធិបតី បង្ហាញការពេញលើចំណងមិត្តភាពប្រទេសទាំងពីរ និងឆ្លៀតលើកពីស្ថានភាពព្រំដែនកម្ពុជា-ថៃ
* លោក ដូណាល់ ត្រាំ ថាអាមេរិកកំពុងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិជាមួយហ្វីលីពីន
* ទោះបីជាពេលវេលាតែមួយថ្ងៃ តែសម្តេចធិបតី ហ៊ុន ម៉ាណែត បានចូលរួមកិច្ចប្រជុំកំពូលរហូតដល់៧ និងជំនួបទ្វេភាគីចំនួន២ ដោយគ្រប់នាទីសុទ្ធតែមានតម្លៃ
* សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើជាថ្មីដល់ភាគីថៃ ឱ្យសហការបន្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនជាបន្ទាន់ ដើម្បីលុបបំបាត់ឫសគល់នៃជម្លោះ និងឈានទៅរកសន្តិភាពយូរអង្វែង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូអញ្ជើញដល់ប្រទេសវិញហើយ ក្រោយបញ្ចប់ការងារនៅហ្វីលីពីន
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារទៅថៃ បើចង់ឱ្យកម្ពុជា ឈប់លើករឿងថៃឈ្លានពានលើវេទិកាអន្តរជាតិ ត្រូវគោរពកិច្ចព្រមព្រៀង និងចាប់ផ្តើមដំណើរការវាស់វែងដីព្រំដែន
* វិភាគអន្តរជាតិ៖ តើលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន អាចជួបគ្នាជាថ្មីនៅចិន?
* នៅចំពោះមុខសម្តេចតេជោ, អនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី ចង់បង្កើតឱ្យមានក្រុមមិត្តភាពនៃសមាជិកព្រឹទ្ធសភាប្រទេសទាំងពីរ ដើម្បីឱ្យមានចំណងមិត្តភាពនៃស្ថាប័ននីតិបញ្ញត្តិកាន់តែរឹងមាំ
* លោក ដូណាល់ ត្រាំ លើកឡើងពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ សម្តែងក្តីសង្ឃឹមចំពោះនិរន្តរភាព
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក និងពិធីលៀងសាយភោជន៍ផ្លូវការនៅប្រទេសហ្វីលីពីន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីបិទកិច្ចប្រជុំកំពូលអាស៊ាននៅហ្វីលីពីន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោកស្រីបណ្ឌិត ជា សិរី៖ កិច្ចប្រជុំ Black Swan Summit Cambodia នៅពាក់កណ្តាលខែវិច្ឆិកាខាងមុខ នឹងជួយពង្រីកកិច្ចសន្ទនាហិរញ្ញវត្ថុឌីជីថលរវាងកម្ពុជា និងអន្តរជាតិ

28-10-2026 16:13

(ភ្នំពេញ)៖ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំ Black Swan Summit Cambodia ដែលរៀបចំរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី១៥ និង១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ចំពោះកិច្ចប្រជុំ Black Swan Summit Cambodia នឹងពង្រីកកិច្ចសន្ទនាហិរញ្ញវត្ថុឌីជីថលរវាងកម្ពុជា និងអន្តរជាតិ។

លោកស្រីបណ្ឌិត ជា សិរី បានថ្លែងឲ្យដឹងថា «កម្ពុជាធ្លាប់ឆ្លងកាត់​ពេលវេលាដ៏លំបាកមួយកាលពីអតីតកាល ដោយត្រូវកសាងប្រព័ន្ធហិរញ្ញវត្ថុរបស់ខ្លួន ឡើងវិញពីចំណុចសូន្យ។ ថ្ងៃនេះ យើងបានក្លាយជាចំណែកដ៏សំខាន់មួយ ក្នុងកិច្ចពិភាក្សាជាសកល ស្តីពីការវិវត្តនៃហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ​នាពេលអនាគត»។

លោកស្រីបានបន្ដថា ប្រព័ន្ធបាគងបានបង្ហាញឱ្យយើងឃើញថា ហេដ្ឋារចនាសម្ព័ន្ធឌីជីថលអាចជួយជំរុញប្រតិបត្តិការ​អន្តរធនាគារឱ្យកាន់តែទូលំទូលាយ ពង្រីកលទ្ធភាពទទួលបានសេវាទូទាត់ឌីជីថល ពង្រឹងតួនាទីរបស់ប្រាក់រៀល និងតភ្ជាប់កម្ពុជាឱ្យកាន់តែជិតស្និទ្ធជាមួយប្រទេសនានា។

លោកស្រីបណ្ឌិតបានបញ្ជាក់ថា «ចំពោះកិច្ចប្រជុំ Black Swan Summit Cambodia នឹងផ្តល់​ជាវេទិកាសម្រាប់ពិភាក្សាកាន់តែទូលំទូលាយ អំពីបទពិសោធទាំងនេះជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងប្រទេសហ្វ្រង់កូហ្វូន ព្រមទាំងសិក្សារៀនសូត្រ ពីបទពិសោធរបស់ភាគីផ្សេងទៀតផងដែរ»៕