* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ACU រកឃើញភាពមិនប្រក្រតី ១១ករណី ក្នុងការដាក់ពាក្យប្រឡងវិជ្ជាជីវៈមេធាវីជំនាន់ទី២១ ចំនួន៥រូប ខណៈសំណុំរឿងត្រូវបញ្ជូនទៅកាន់តុលាការ
* លើសពីអ្នកបកប្រែភាសាចិន បុគ្គល ហ៊ុន លីស្រៀង! ត្រូវ ACU បញ្ជូនទៅតុលាការ ពីបទសមគំនិតករណី Online Scams និងសម្អាតប្រាក់ ក្នុងសំណុំរឿងមេឃុំព្រែកខ្សាច់ រៀម រុំ
* Fresh Exclusive: ពីសកម្មភាព «ប្លន់ប្រាសាទខ្មែរ» ដល់ការយកវត្ថុបុរាណ៖ តើច្បាប់ជាតិរបស់ថៃ អាចកំណត់អធិបតេយ្យភាពលើទឹកដីខ្មែរបានដែរឬទេ? 
* មេ CMAC កម្ពុជា ប្រាប់មន្ត្រីក្រសួងការបរទេសអាមេរិក អំពីផលប៉ះពាល់បង្កឡើងដោយគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះ ដែលយោធាថៃបានបាញ់លើទឹកដីកម្ពុជា
* កម្ពុជាសហការជាមួយសហរដ្ឋអាមេរិក បង្ក្រាបការជួញដូរថ្នាំញៀនឆ្លងដែនជិត ១ តោន នៅខេត្តកោះកុង
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា ណែនាំ សហគ្រាសធុនមីក្រូ តូច និងមធ្យម កសាងខ្លួនឱ្យរឹងមាំ និងពង្រឹងអភិបាលកិច្ច ដើម្បីងាយស្រួលទទួលបានហិរញ្ញប្បទាន

28-10-2026 17:32

(ភ្នំពេញ)៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី បានណែនាំដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ឱ្យរៀបចំខ្លួនឱ្យបានរឹងមាំ តាមរយៈការកត់ត្រាចំណូលចំណាយឱ្យច្បាស់លាស់ ការគ្រប់គ្រងប្រកបដោយតម្លាភាព ការបង្កើនជំនាញ និងការប្រើប្រាស់បច្ចេកវិទ្យា ដោយលោកបានសង្កត់ធ្ងន់ថា កិច្ចការទាំងមិនមែនជាបន្ទុករដ្ឋបាលទេ ប៉ុន្តែជាការវិនិយោគលើអនាគតអាជីវកម្ម ដើម្បីបង្កើនភាពជឿទុកចិត្តពីគ្រឹះស្ថានហិរញ្ញវត្ថុ និងបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទាន។

ឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា គូសបញ្ជាក់បែបនេះធ្វើឡើង ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទវេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ MSMEs លើកទី១ ឆ្នាំ២០២៦ ក្រោមប្រធានបទ «លទ្ធភាពទទួលបានហិរញ្ញប្បទានរបស់ MSMEs» ដែលបានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦នេះ។

លោកមានប្រសាសន៍បន្តថា «សូមលើកទឹកចិត្តដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម ឱ្យបន្តពង្រឹងអភិបាលកិច្ច កែលម្អការគ្រប់គ្រង និងប្រតិបត្តិការអាជីវកម្ម ព្រមទាំងអភិវឌ្ឍចំណេះដឹង និងជំនាញជាប្រចាំ ដើម្បីបង្កើនភាពជឿទុកចិត្តពីគ្រឹះស្ថានហិរញ្ញវត្ថុ និងបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទាន ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថល តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការគ្រប់គ្រង និងប្រតិបត្តិការអាជីវកម្ម ដើម្បីបង្កើនផលិតភាព ប្រសិទ្ធភាព និងតម្លៃបន្ថែម ព្រមទាំងពង្រឹងសមត្ថភាពប្រកួតប្រជែងក្នុងទីផ្សារជាតិ និងអន្តរជាតិ»។

លោកបានលើកឡើងផងដែរថា លទ្ធភាពទទួលបានហិរញ្ញប្បទាននៅតែជាបញ្ហាប្រឈមចំពោះសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅកម្ពុជា ដោយសារកង្វះឯកសារហិរញ្ញវត្ថុ ទ្រព្យធានា និងប្រព័ន្ធគ្រប់គ្រង។
លោកបានលើកទឹកចិត្តដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ឱ្យបន្តស្វែងរកវិធីឆ្លើយតបនឹងស្ថានភាពពិតរបស់ MSMEs ដោយអភិវឌ្ឍផលិតផល និងឧបករណ៍ហិរញ្ញប្បទានប្រកបដោយនវានុវត្តន៍ ព្រមទាំងដាក់ចេញយន្តការកាត់បន្ថយហានិភ័យ។ ក្នុងន័យនេះ លោកបានស្វាគមន៍វឌ្ឍនភាពរបស់សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលបានអនុវត្តសកម្មភាពអាទិភាពចំនួន ១៦ ក្នុងចំណោម ២២ ដើម្បីពង្រឹងការផ្តល់ហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ។

ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់ក្រសួង ស្ថាប័ន និងដៃគូទាំងអស់ ឱ្យធ្វើការរួមគ្នាឱ្យកាន់តែជិតស្និទ្ធ ដើម្បីសម្រួលនីតិវិធី ការបណ្តុះបណ្តាល ការលើកកម្ពស់ឌីជីថល និងការផ្សារភ្ជាប់ទីផ្សារ ឱ្យដើរទន្ទឹមនឹងការផ្តល់ហិរញ្ញប្បទាន។ទន្ទឹមគ្នានេះ ការបន្តរៀបចំវេទិកាថ្នាក់ជាតិនេះ នឹងជួយពិភាក្សាអំពីបញ្ហាប្រឈម កាលានុវត្តភាព និងដំណោះស្រាយ ដើម្បីរួមចំណែកកសាងប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយភាពរឹងមាំ បរិយាបន្ន និងចីរភាពនៅកម្ពុជា៕