* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ACU រកឃើញភាពមិនប្រក្រតី ១១ករណី ក្នុងការដាក់ពាក្យប្រឡងវិជ្ជាជីវៈមេធាវីជំនាន់ទី២១ ចំនួន៥រូប ខណៈសំណុំរឿងត្រូវបញ្ជូនទៅកាន់តុលាការ
* លើសពីអ្នកបកប្រែភាសាចិន បុគ្គល ហ៊ុន លីស្រៀង! ត្រូវ ACU បញ្ជូនទៅតុលាការ ពីបទសមគំនិតករណី Online Scams និងសម្អាតប្រាក់ ក្នុងសំណុំរឿងមេឃុំព្រែកខ្សាច់ រៀម រុំ
* Fresh Exclusive: ពីសកម្មភាព «ប្លន់ប្រាសាទខ្មែរ» ដល់ការយកវត្ថុបុរាណ៖ តើច្បាប់ជាតិរបស់ថៃ អាចកំណត់អធិបតេយ្យភាពលើទឹកដីខ្មែរបានដែរឬទេ? 
* មេ CMAC កម្ពុជា ប្រាប់មន្ត្រីក្រសួងការបរទេសអាមេរិក អំពីផលប៉ះពាល់បង្កឡើងដោយគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះ ដែលយោធាថៃបានបាញ់លើទឹកដីកម្ពុជា
* កម្ពុជាសហការជាមួយសហរដ្ឋអាមេរិក បង្ក្រាបការជួញដូរថ្នាំញៀនឆ្លងដែនជិត ១ តោន នៅខេត្តកោះកុង
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ឧបនាយរដ្ឋមន្រ្តី សុខ ចិន្តាសោភា អញ្ជើញបិទវេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ MSMEs ដោយជំរុញការបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់ MSMEs

28-10-2026 17:35

(ភ្នំពេញ)៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ MSMEs លើកទី១ ឆ្នាំ២០២៦ ក្រោមប្រធានបទ «លទ្ធភាពទទួលបានហិរញ្ញប្បទានរបស់ MSMEs» ដែលបានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

នាឱកាសនោះ លោកបានវាយតម្លៃខ្ពស់ចំពោះធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) ដែលបានរៀបចំវេទិកាដ៏មានសារៈសំខាន់នេះ។

ទន្ទឹមគ្នានេះ លោកបានលើកឡើងថា រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្តពង្រឹងប្រព័ន្ធគាំទ្រ MSMEs តាមរយៈយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និង «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» ដែលទើបដាក់ឱ្យអនុវត្តជាផ្លូវការ។ យុទ្ធសាស្ត្រនេះបានកំណត់ទិសដៅច្បាស់លាស់ក្នុងការជំរុញ MSMEs ឱ្យក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃកំណើនសេដ្ឋកិច្ចជាតិ។

បន្ថែមពីនេះនេះ លោកបានផ្តល់អនុសាសន៍សំខាន់ៗចំនួនបួន៖ ទីមួយ ជំរុញឱ្យសហគ្រិនរៀបចំខ្លួនឱ្យបានរឹងមាំ តាមរយៈការកែលម្អអភិបាលកិច្ច ការគ្រប់គ្រង និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។ ទីពីរ លើកទឹកចិត្តធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុឱ្យអភិវឌ្ឍផលិតផលហិរញ្ញប្បទានប្រកបដោយនវានុវត្តន៍ និងយន្តការកាត់បន្ថយហានិភ័យ។ ទីបី ជំរុញក្រសួង ស្ថាប័ន និងដៃគូទាំងអស់ឱ្យធ្វើការរួមគ្នាឱ្យកាន់តែជិតស្និទ្ធ ដើម្បីសម្រួលនីតិវិធី ការបណ្តុះបណ្តាល និងការផ្សារភ្ជាប់ទីផ្សារ។ ទីបួន លើកទឹកចិត្តឱ្យបន្តរៀបចំវេទិកាថ្នាក់ជាតិនេះជាបន្តបន្ទាប់ ដើម្បីពិភាក្សា និងកំណត់ទិសដៅអាទិភាពរួម។

លោក ឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា បានសម្តែងនូវជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ កម្ពុជានឹងអាចកសាងប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុមួយដែលមានភាពរឹងមាំ បរិយាបន្ន និងប្រសិទ្ធភាព ដើម្បីជំរុញ MSMEs ឱ្យក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការលើកកម្ពស់ផលិតភាព និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព៕