* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* រយៈពេល ៩ខែដើមឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ៥៦ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
* រាជរដ្ឋាភិបាលដំឡើងប្រាក់បំណាច់ដល់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ សម្រាប់ឆ្នាំ២០២៧
* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សមាសភាពគណៈរដ្ឋមន្រ្តី២៣តុលា របស់ លោក សម រង្ស៉ី គឺតែងតាំងតែអ្នកពូកែជេរ តាមបណ្តាញសង្គម ជាពិសេស សម្តេចចំអកឱ្យ លោក អ៊ុំ សំអាន ដែលមិនចេះមើលផែនទី តែចេះប្រើញាណពិសេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដរាបណា CPP នៅតែមានឱកាសដឹកនាំ យើងនឹងដោះស្រាយបញ្ហារបស់ប្រជាជនបន្តរហូត
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

បណ្ឌិត កៅ ថាច ប្រាប់កសិករថា ARDB ជាធនាគារគោលនយោបាយ ផ្តល់ប្រាក់កម្ចីអត្រាកាប្រាក់ទាប​ ដល់វិស័យកសិកម្ម

05-11-2026 15:25

(កំពង់ធំ)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានថ្លែងថា កសិករ និង​អ្នកកែច្នៃកសិផល អាច​ស្វែងរកឥណទានក្នុងអត្រាការប្រាក់ទាបពី ARDB ដែលជាធនាគារ​គោលនយោបាយរបស់រដ្ឋាភិបាល។

លោកបណ្ឌិត បានពន្យល់ថា ដូចគ្នានឹង​តាមបណ្ដាប្រទេសនានាដែរ​ ដើម្បីឱ្យប្រជាជនអាចខ្ចីលុយ ពីរាជរដ្ឋាភិបាលបាន ​គឺរាជរដ្ឋាភិបាលបង្កើតធនាគារមួយ សម្រាប់បញ្ចេញលុយទៅឱ្យប្រជាពលរដ្ឋខ្ចី ដើម្បីជំរុញវិស័យអាទិភាព ពោលគឺវិស័យកសិកម្ម និងការ​អភិវឌ្ឍន៍ជនបទ។

លោកបណ្ឌិតបានលើកឡើងបែបនេះ​ក្នុងពិធីសំណេះសំណាល និងសួរសុខទុកប្រជាកសិករនៅសាលាស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦។

ពិធីនេះ មានការអញ្ជើញចូលរួមជាកិត្តិយសពីលោក ដួង ចន្ទដារ៉ា អភិបាលរងស្រុកកំពង់ស្វាយ ក្រុមការងារបណ្តាញកសិករតេជោ មន្ទីរកសិកម្មខេត្ត រដ្ឋបាលស្រុក ការិយាល័យកសិកម្មស្រុក មេឃុំគ្រប់ឃុំ មេភូមិគ្រប់ភូមិ តំណាងសហគមន៍កសិកម្មសរុបប្រមាណជាង២០០នាក់។

លោកបណ្ឌិតបានថ្លែងថា «នៅកម្ពុជា យើងមានធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មនេះមុនគេ ដែលជួយបំពេញដល់​តម្រូវការចាំបាច់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជនបទ និងវិស័យកសិកម្ម។ ដូចនេះធនាគារ ARDB គឺជាដៃរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់លុយឱ្យប្រជាពលរដ្ឋខ្ចីយកទៅធ្វើការងារ និងប្រកបមុខរបរក្នុងវិស័យកសិកម្ម។ ធនាគាររបស់រដ្ឋនេះ តែងតែផ្តល់លុយឱ្យប្រជាពលរដ្ឋខ្ចីក្នុងអត្រាការប្រាក់សមរម្យ ហើយទាបជាងបណ្តាគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗនៅក្នុងប្រទេស។ បើពុំដូចនេះទេ មិនអាចអនុវត្តគោលនយោបាយបានទេ ជាពិសេសគោលនយោបាយនៃការអភិវឌ្ឍន៍វិស័យកសិកម្ម វិស័យវារីវប្បកម្ម ការកែច្នៃផលិតផល និងការធ្វើសិប្បកម្មខ្នាតតូចនៅតាមជនបទ ដែលយើងចាត់ទុកជាអភិវឌ្ឍន៍ជនបទ»។

លោកបណ្ឌិតលើកឡើងថា កន្លងទៅធនាគារនេះ មិនសូវមានប្រជាពលរដ្ឋបានស្គាល់ទេ បានត្រឹមតែឮ ថាជាធនាគាររដ្ឋ ហើយអ្នកដែលបានចូលរួមខ្ចីក៏មានចំនួនតិចតួចដែរ។

លោកអគ្គនាយក បានថ្លែងថា «ថ្ងៃនេះ ខ្ញុំ​ចង់បង្ហាញដល់បងប្អូនប្រជាពលរដ្ឋនៅស្រុកកំពង់ស្វាយបានស្គាល់អំពីធនាគារARDB ដែលជាធនាគាររបស់រដ្ឋ ជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការបញ្ចេញប្រាក់កម្ចីជូនដល់បងប្អូនប្រជាកសិករសម្រាប់ធ្វើកសិកម្ម និងធ្វើកិច្ចការអាជីវកម្មពាក់ព័ន្ធ និងការអភិវឌ្ឍន៍ជនបទ ហើយវាជាបេសកកម្មរបស់ធនាគារ»។

កន្លងទៅ ធនាគារ ARDB បានចូលរួមអនុវត្តនូវគោលនយោបាយដាក់ចេញដោយរាជរដ្ឋាភិបាលក្នុងឆ្នាំ ២០១០ ដើម្បីជំរុញការនាំចេញអង្ករទៅក្រៅប្រទេស ឱ្យបាន១លានតោនក្នុងមួយឆ្នាំ។ គោលនយោបាយមួយនេះ បានអនុវត្តជាបន្តបន្ទាប់ដោយធ្វើយ៉ាងណា ជំរុញការនាំចេញអង្ករទៅក្រៅប្រទេសឱ្យបាន១លានតោន។

លោកណ្ឌិត បានថ្លែងថា «ឆ្នាំនេះគឺជាឆ្នាំពិសេសគោលនយោបាយនៃការនាំចេញអង្ករ១លានតោនយើងសម្រេចបានជាង១លានតោន។ ការនាំចេញអង្ករទៅក្រៅប្រទេសបាន​ ជាង១លានតោន អាចសម្រេចទៅបានដោយសារអ្នកណា? ដោយសារបងប្អូនប្រជាកសិករនេះហើយដែលបានខិតខំទាំងយប់ទាំងថ្ងៃ រៀបចំភ្ជួរដី ព្រោះ ស្ទូង ចំណាយពេលវេលាថែទាំ ការពារសត្វល្អិត ដើម្បីបានផលល្អ គុណភាពល្អ ធ្វើឱ្យក្រុមហ៊ុនកែច្នៃនាំចេញអង្ករទៅលក់នៅក្រៅប្រទេសបាន»។

លោកបណ្ឌិតសង្កត់ធ្ងន់ថា «នេះហើយជាតួនាទីស្នូលរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ហើយកាលពីឆ្នាំកន្លងទៅ យើងបានបញ្ចេញកម្ចីទៅ​ក្នុងផ្នែកស្រូវអង្ករគិតអត្រាការប្រាក់តែ ៥,៥% ក្នុងមួយឆ្នាំ។ ប៉ុន្តែបើយើងអនុវត្តនៅក្នុងវិស័យកសិកម្មធម្មតា គិតក្នុងអត្រាការប្រាក់ប្រហែល០.៦៥%ក្នុងមួយខែ»៕