* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ពេលចេញពីការងារយោធិនអាជីព និងយោធិនកាតព្វកិច្ច គឺអនុវត្តន៍ភារកិច្ចដូចគ្នា មិនមានការរើសអើងនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ យោធិនកាតព្វកិច្ចក្រៅពីការហ្វឹកហាត់ នឹងត្រូវហ្វឹកហ្វឺនយុទ្ធវិធី វិន័យ អត្តចរិត ដែលនឹងផ្លាសប្តូរជីវិតស៊ីវិលទៅជាជីវិតយោធាដែលមានវិន័យខ្ពស់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងសង្កត់ធ្ងន់ថា កងទ័ពត្រូវតែមានវិន័យខ្ពស់ បើគ្មានវិន័យទេការប្រយុទ្ធនឹងមិនអាចទទួលបានជ័យជម្នះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ពេលចេញពីការងារយោធិនអាជីព និងយោធិនកាតព្វកិច្ច គឺអនុវត្តន៍ភារកិច្ចដូចគ្នា មិនមានការរើសអើងនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់មេបញ្ជាការតាមអង្គភាពនានារបស់កងទ័ព ពេលទទួលយោធិនកាតព្វកិច្ចក្រោយហ្វឹកហ្វឺន ត្រូវអនុវត្តតួនាទីភារកិច្ចដូចទៅនឹងយោធិនអាជីព ដោយគ្មានការបែងចែកនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការបំពេញកាតព្វកិច្ចយោធា ជាការទទួលបានលំនឹងការងាររយៈពេល២៤ខែ។ បន្ថែមពីលើក្រោយបញ្ចប់កាតព្វកិច្ច នឹងក្លាយជាយោធិនបម្រុង ហើយក៏អាចដាក់ពាក្យប្រលងចូលជាយោធិនអាជីព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កុំគិតថាការអនុវត្តន៍កាតព្វកិច្ចយោធាជាការចាយជីវិត តែត្រូវគិតថាជាការវិនិយោគ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កងទ័ពត្រូវតែមានវិន័យ បើគ្មានវិន័យច្បាំងមិនឈ្នះគេនោះឡើយ។ ដូច្នេះយុវជនដែលបំពេញកាតព្វកិច្ច យោធានាពេលនេះ នឹងផ្លាស់ប្តូរទម្លាប់នៃការរស់នៅ និងត្រូវអនុវត្តវិន័យរបស់យោធា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា យុវជនដែលចូលបំពេញកាតព្វកិច្ចយោធានៅថ្ងៃនេះ នឹងប្រឹងប្រែងហ្វឹកហាត់រហូតដល់ចប់សព្វគ្រប់រយៈពេល២៤ខែ ដើម្បីជាគំរូដល់យុវជនដទៃ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការចាប់ផ្តើមការហ្វឹកហ្វឺនយោធិនកាតព្វកិច្ចនៅថ្ងៃនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់កម្ពុជា។ វគ្គហ្វឹកហ្វឺនទី១ មានយោធិនកាតព្វកិច្ច៥ពាន់នាក់ ហើយវគ្គទី២ ចំនួន ៥ពាន់នាក់ទៀត នឹងចាប់ផ្តើមនៅចុងខែ២ ឬដើមខែ៣។
* ប្រធានាធិបតី ដូណាល់ ត្រាំ នឹងជួបនាយករដ្ឋមន្រ្តីកាតា ស្របពេលកិច្ចប្រឹងប្រែងការទូតបញ្ចប់សង្រ្គាមអ៉ីរ៉ង់ បន្តប្រឈមឧបសគ្គ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវគ្គហ្វឹកហ្វឺន យោធិនកាតព្វកិច្ចជំនាន់ទី១ ឆ្នាំ២០២៦
* ដើមសប្តាហ៍ តម្លៃប្រេងអន្តរជាតិធ្លាក់ចុះ បន្ទាប់ពីលោក ត្រាំ ថាមិនទំនងជាមានបទបញ្ជាឱ្យវាយអ៉ីរ៉ង់
* លោក ត្រាំ ថាមិនទំនងជាមានបទបញ្ជាឱ្យវាយអ៉ីរ៉ង់ឡើយ ប្រសិនបើការចរចាដំណើរការទៅមុខ
* ប្រធានាធិបតីបារាំង នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ស្របពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
* Fresh Exclusive: ៧៣ឆ្នាំនៃឯករាជ្យកម្ពុជា៖ ពីការទាមទារទឹកដីពីសៀម និងព្រះរាជបូជនីយកិច្ចឆ្នាំ១៩៥៣ ដល់សាលក្រម ICJ និងបេសកកម្មការពារអធិបតេយ្យភាព
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កូរ៉េខាងត្បូងចាប់ដៃជាមួយសមាគមស្វាយចន្ទីកម្ពុជា ជួយបង្កើនសមត្ថភាពកែច្នៃស្វាយចន្ទី និងត្រៀមបង្កើតរោងចក្រកែច្នៃស្វាយចន្ទី ២០តោនក្នុងថ្ងៃ

09-11-2026 15:43

(ភ្នំពេញ)៖ សមាគមស្វាយចន្ទីកម្ពុជា (CCA) បានចុះអនុស្សរណៈយោគយល់ (MoU) ជាមួយក្រុមហ៊ុន SAMAN Corporation KOREA ដែលជាភ្នាក់ងាររបស់រដ្ឋាភិបាលកូរ៉េ ដើម្បីពង្រឹងសមត្ថភាពកែច្នៃស្វាយចន្ទី និងបង្កើតរោងចក្រកែច្នៃស្វាយចន្ទី​ ​ដែលមានសមត្ថភាព ២០ តោនក្នុងមួយថ្ងៃ សម្រាប់នាំចេញ និងជួយដល់សហគមន៍កសិកម្មចំនួន ៣ នៅក្នុងខេត្តកំពង់ធំ។

លោក ស៊ុយ កុកធាន អនុប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ កិច្ចសហប្រតិបត្តិការនេះមានគោលបំណងសំខាន់ក្នុងការបណ្ដុះបណ្ដាល និងពង្រឹងសមត្ថភាពទាំងផ្នែកផលិតកម្ម និងការកែច្នៃ។ ភាគីកូរ៉េនឹងផ្ដល់ជំនួយបច្ចេកទេស និងថវិកា ដើម្បីពង្រឹងការបណ្ដុះបណ្ដាលទាំងផ្នែកផលិតកម្ម និងការកែច្នៃ។

លោកបន្ថែមថា សមាគមកំពុងរៀបចំកម្មវិធីសិក្សាផ្នែកកែច្នៃ ដោយសហការជាមួយវិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេស អង្គការអូស្ត្រាលី និងមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោកបានឱ្យដឹងថា គម្រោងសាងសង់រោងចក្រកែច្នៃស្វាយចន្ទីថ្មីនេះ នឹងត្រូវសាងសង់នៅក្នុងខេត្តកំពង់ធំ ហើយនៅថ្ងៃអនាគត អាចនឹងផ្ទេរទៅឱ្យសហគមន៍ ជាអ្នកគ្រប់គ្រងផ្ទាល់។ គំនិតផ្ដួចផ្ដើមនេះនឹងជួយឱ្យសហគមន៍មានសមត្ថភាពកែច្នៃដោយខ្លួនឯង និងអាចប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ។

លោកបន្ថែមថា «ខ្ញុំគិតថាបើសិនណាយើងមានភ្នាក់ងារជំនួយបច្ចេកទេស ជំនួយទាំងកញ្ចប់ថវិកា ដើម្បីសាងសង់រោងចក្រជួយដល់សហគមន៍ដាច់ៗដោយឡែក អ៊ីចឹងអនាគតទៅសហគមន៍មួយៗ គាត់នឹងមានម៉ាស៊ីនកែច្នៃ ឬក៏រោងចក្រកែច្នៃដោយខ្លួនឯង គាត់អាចមានសមត្ថភាពប្រកួតប្រជែងនៅលើពិភពលោកតែម្ដង»។​

សូមជម្រាបថា វិស័យស្វាយចន្ទីរបស់កម្ពុជា កំពុងបន្តបង្ហាញសក្ដានុពលសេដ្ឋកិច្ចយ៉ាងខ្លាំង ដោយការនាំចេញបានកើនឡើងជាលំដាប់ និងបានជ្រៀតចូលទីផ្សារអន្តរជាតិជាបន្តបន្ទាប់ ដោយក្នុងរយៈពេល ៩ ខែ ឆ្នាំ២០២៦​ ការនាំចេញស្វាយចន្ទីកម្ពុជា បានសម្រេចបរិមាណសរុប ៧២៣ ៨១៤ តោន ទទួលបានទឹកប្រាក់ ១.១៧ពាន់ដុល្លារអាមេរិក កើនឡើង ១២០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ ដោយឡែកការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃវិញ ក៏មានកំណើនល្អគួរឱ្យកត់សម្គាល់ផងដែរ ដោយក្នុងរយៈពេល៨ខែ ឆ្នាំ២០២៦​ ការនាំចេញគ្រាប់កែច្នៃមានបានកើនឡើង៣០% ទទួលបានទឹកប្រាក់ជាង៦០លានដុល្លារ៕